គួរធ្វើទឹកផ្លែទទឹមបែប​ណាទើប​ប្រសើរ?

គួរធ្វើទឹកផ្លែទទឹមបែប​ណាទើប​ប្រសើរ?

តើអ្នកជ្រាបទេថា ទឹមជាផ្លែឈើមួយប្រភេទអាចទទួលទានបានការពេញនិយមច្រើនពីមនុស្សគ្រប់វ័យ មិនថាចាស់ ឬក្មេងពាលនោះទេ គឺសុទ្ធតែនិយមទទួលទានទទឹមដូចៗគ្នា។ ហើយទទឹមជា ប្រភេទផ្លែឈើស្រុកមួយដែលមានតម្លៃរាងថ្លៃបន្តិចក៏ពិតមែន ប៉ុន្តែតម្លៃនោះគឺវាស័ក្តិសមទៅនឹងសាច់ដ៏មានឱជារសផ្អែមឆ្ងាញ់ត្រជាក់ចិត្ត និងគុណតម្លៃសុខភាពរបស់វាយ៉ាងល្អ។ យើងស្គាល់ពីផ្លែទទឹមហើយ ពេលនេះសូមអ្នកឈ្វេងយល់ពីវិធីសាស្ត្រនៃការធ្វើទឹកទទឹមដូចតទៅ៖

១.គ្រឿងផ្សំ

-ផ្លែទទឹម២ផ្លែ

– ក្រូចថ្លុងក្រហម២ផ្លែ

– ក្រូចខ្វិច២ផ្លែ

– ក្រូចឆ្មា១/២ផ្លែ

– ក្រូចពោធិ៍សាត់២ផ្លែ

២.វិធីធ្វើ

យើងយកក្រូចឆ្មា ក្រូចពោធិ៍សាត់ ក្រូចខ្វិចក្រហម និងក្រូចថ្លុងទៅកៀបយកទឹក រួចទុកមួយឡែក។ បន្ទាប់មកកៀបផ្លែទទឹមយកដាក់កែវផ្សេង។ លាយទឹកទាំងពីរខាងចូលគ្នាដោយដាក់ទទឹមស្រស់នៅខាងក្រោមរួចចាក់ទឹកគ្រប់ប្រភេទជាការស្រេច។ ការទទួលទានភ្លាមៗពិតជាប្រសើរថ្លៃថ្លាណាស់៕

ប្រភព៖ iknow

  • គួរធ្វើទឹកផ្លែទទឹមបែប​ណាទើប​ប្រសើរ?已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/06/26  Category:ចំនេះដឹង
Tags: