បារាំង​ស្វាគមន៍​អៀរ​ឡង់ អាល្លឺម៉ង់​ជួប​ស្លូ​វ៉ា​គី មុន ហុង​គ្រី​ប៉ះ​បែលហ្ស៊ិក​ និពន្ធដោយ : ថ្មីៗ       June-26-2016, 6:39 pm         22

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132បារាំង​ស្វាគមន៍​អៀរ​ឡង់ អាល្លឺម៉ង់​ជួប​ស្លូ​វ៉ា​គី មុន ហុង​គ្រី​ប៉ះ​បែលហ្ស៊ិក​​ការប្រកួត​កីឡាបាល់ទាត់​ដណ្តើម​ពានរង្វាន់​ទ្វីបអឺរ៉ុប (Euro 2016) ឈានដល់​ជំនួប​បី​គូ​បន្ថែមទៀត​នា​រាត្រី​នេះ ដោយ​ម្ចាស់ផ្ទះ​បារាំង​ស្វាគមន៍​សាធារណរដ្ឋ​អៀរ​ឡង់ អាល្លឺម៉ង់​ជូ​ប​ស្លូ​វ៉ា​គី មុន​ហុង​គ្រី​តទល់​ជាមួយ​បែលហ្ស៊ិក​។ កាលពី​រាត្រី​ថ្ងៃ​សៅរ៍ ប៉ូឡូញ វេ​លស៍ និង​ព័រ​ទុយ​ហ្គា​ល់ ឡើងទៅ​កាន់​វគ្គ​៨​ក្រុម​ចុងក្រោយ បន្ទាប់ពី​បាន​យកឈ្នះ​គូប្រជែង​រៀងៗ​ខ្លួន​ទាំង​ប្រផិតប្រផើយ​។​

​នា​វេលា​ម៉ោង​៨​យប់ ម្ចាស់ផ្ទះ​បារាំង នឹង​បើកទ្វារ​កីឡដ្ឋាន Parc Olympique Lyonnais ដើម្បី​ស្វាគមន៍​ភ្ញៀវ​សាធារណរដ្ឋ​អៀរ​ឡង់​។ បា​រាំងជា​ក្រុម​លេខ​១​ពូ​ល A ដោយបាន​ឈ្នះ​រូ​ម៉ា​នី ២-១ ឈ្នះ​អាល់​បា​នី ២-០ និង​ស្មើ ស្វ៊ី​ស ០-០ ខណៈ​សាធារណរដ្ឋ​អៀរ​ឡង់​តោង​បាន​ចំណាត់ថ្នាក់​លេខ​៣​ពូ​ល E ក្រោយ​ស្មើ ស៊ុយអែត ១-១ ចាញ់​បែលហ្ស៊ិក ៣-០ តែ​ឈ្នះ​អ៊ីតាលី ១-០ ។ ក្រុម​ទាំងពីរ​ធ្លាប់​ជួបគ្នា​១៦​លើក ដោយ​បារាំង​ឈ្នះ​៦​លើក សាធារណរដ្ឋ​អៀរ​ឡង់​ឈ្នះ​៤​លើក និង​ស្មើគ្នា​៦​លើក​។​

​ឈានដល់​ម៉ោង​១១​យប់ កីឡដ្ឋាន Stade Pierre-Mauroy ក្រុង Villeneuve-d'Ascq ក្លាយជា​ទីតាំង​នៃ​ជំនួប​រវាង​ក្រុម​លេខ​១​ពូ​ល C អាល្លឺម៉ង់ និង​ក្រុម​លេខ​៣​ពូ​ល B ស្លូ​វ៉ា​គី​។ អាល្លឺម៉ង់ បាន​យកឈ្នះ​អ៊ុយ​ក្រែ​ន ២-០ ឈ្នះ​អៀរ​ឡង់​ខាងជើង ១-០ និង​ស្មើ ប៉ូឡូញ ០-០ នៅក្នុង​ពូ​ល រីឯ​ស្លូ​វ៉ា​គី​បើកឆាក​ចាញ់​វេ​លស៍ ២-១ ក្រោយមក​ឈ្នះ​រុស្ស៊ី ២-១ និង​ស្មើ​អង់គ្លេស ០-០ ។ នា​ជំនួប​២៨​លើក​កន្លងមក អាល្លឺម៉ង់​ឈ្នះ​១៧​លើក ស្លូ​វ៉ា​គី​ឈ្នះ​៦​លើក និង​ស្មើ​៥​លើក​។​

​ចំណែកឯ​ការប្រកួត​នៅ​ម៉ោង​២​ទៀបភ្លឺ ឈានដល់​ថ្ងៃ​ចន្ទ ហុង​គ្រី ត្រូវ​តទល់​ជាមួយ​បែលហ្ស៊ិក នៅ​កីឡដ្ឋាន Stadium Municipal ក្រុង Toulouse ។ ហុង​គ្រី​បញ្ចប់​ចំណាត់ថ្នាក់​លេខ​១​ពូ​ល F ដោយ​ឈ្នះ​អូទ្រីស ២-០ ស្មើ​អ៊ី​ស្លង់ ១-១ និង​ស្មើ​ព័រ​ទុយ​ហ្គា​ល ៣-៣ ចំណែក​បែលហ្ស៊ិក បើកឆាក​ចាញ់​អ៊ីតាលី ២-០ ក្រោយមក​ឈ្នះ សាធារណរដ្ឋ​អៀរ​ឡង់ ៣-០ និង​ឈ្នះ​ស៊ុយអែត ១-០ ដើម្បី​ឈរ​លេខ​២​ពូ​ល E​។ ក្រុម​ទាំង​២​ធ្លាប់​ជួបគ្នា​១៣​លើក ដោយ​ហុង​គ្រី​ឈ្នះ ៣​លើក បែលហ្ស៊ិក​ឈ្នះ​៨​លើក និង​ស្មើ ២​លើក​។​

​មកដល់ពេលនេះ ប៉ូឡូញ និង​ព័រ​ទុយ​ហ្គា​ល់ ត្រៀម​ឡើងទៅ​ជួបគ្នា​នៅ​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ ខណៈ​វេ​លស៍​រង់ចាំ​ក្រុម​ដែល​ឈ្នះ​ក្នុងជំនួប​រវាង​ហុង​គ្រី និង​បែលហ្ស៊ិក​៕