ប្រសិនបើ​ឃើញ​មាន​គេ​ផ្ញើ​រូប​ស្រាត​នៅលើ Messenger កុំ​ទាន់​អា​ល់អរ​! ចុច​ហើយ​ប្រយ័ត្ន​ស្តាយក្រោយ​

    ​មនុស្ស​ឆាប់​ចាញ់បោក​បំផុត ជាពិសេស​គឺ​បុរសៗ ឱ្យតែ​មាន​អ្នក​ផ្ញើ​រូបភាព​បែប​លេច​លើ​លេច​ក្រោម ពួកគេ​ទប់ចិត្ត​មិនបាន​ត្រូវតែ​ចុច​លើ​រូបភាព​ទាំងនោះ​។​

​    ​កុំ​ទាន់​មាន​អារម្មណ៍​ត្រេ​ត​ត្រអាល នេះ​គឺជា​ល្បិច​របស់​ពួក Hacker ដើម្បី​ទាញ​អ្នក​ចូល​អន្ទាក់​ពួកវា​ប៉ុណ្ណោះ​។ ពួក Hacker ប្រើល្បិច​នេះ​ដើម្បីឱ្យ​មនុស្ស​ដែល​ពួកគេ​ចង់វាយ​ប្រហារ​ចុច​លើ​រូប​ដែលមាន​ភ្ជាប់​ជាមួយនឹង​លីង បន្ទាប់មក​ពួកវា​តម្រូវឱ្យ​អ្នក​ដែល​ចុច​នោះ Log in ចូល Facebook ម្ដងទៀត​ដើម្បី​យក​គណនី​ជនរងគ្រោះ​ប្រើ​ដើម្បី​ប្រយោជន៍​ពួកវា​។​

ប្រសិនបើ​ឃើញ​មាន​គេ​ផ្ញើ​រូប​ស្រាត​នៅលើ Messenger កុំ​ទាន់​អា​ល់អរ​! ចុច​ហើយ​ប្រយ័ត្ន​ស្តាយក្រោយ​

​    ​បើ​ឃើញ​ដូច្នេះ​កុំ​នៅ​ស្ងៀម អ្នក​ត្រូវ Report លីង​នោះ ឬក៏ Block ពួកវា​តែម្ដង​។ ហើយ​ល្បិច​នេះ​នៅ​ខ្មែរ​ចរាចរណ៍​ច្រើន បើ​ឃើញ​រូបភាព​បែប​គ្រោះថ្នាក់​សាហាវៗ លេច​លើ​លេច​ក្រោម និង​អត្ថបទ​ទាក់ទាញ​បែប​ចម្លែកៗ សូមកុំ​ចុច​ប្រយ័ត្ន​ស្ដាយក្រោយ​៕