ឥណ្ឌា​ចំណាយ​ប្រាក់​៥​ពាន់​លាន​ដុល្លារ​ ដើម្បី​ទិញ​យន្តហោះ​ប្រភេទ​គ្មាន​មនុស្ស​បើក​ពី​អា​មេ​រិ​ក​

​ក្រោយ​មាន​ជំនួប​រវាង​លោក​ Narendra​ Modi​ នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​ ជាមួយនឹង​លោក​ Barack​ Obama​ ប្រធានាធិបតី​សហរដ្ឋអាមេរិក​ នៅ​រដ្ឋធានី​ Washington​ DC.​ កាលពី​ថ្ងៃ​ទី​០៧-០៨​ ខែមិថុនា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ ឥណ្ឌា​គ្រោង​បញ្ជា​ទិញ​យន្តហោះ​គ្មាន​មនុស្ស​បើក​ បំពាក់​កាំជ្រួច​មី​ស៊ី​ល​ប្រភេទ​ General​ Atomics​ MQ-9​ Reaper​ (​ពី​មុន​ហៅ​ Predator​ B)​ ផលិត​ដោយ​ក្រុមហ៊ុន​ General​ Atomics​ Aeronautical​ Systems​ ពី​សហរដ្ឋអាមេរិក​ ចំនួន​២៥០​គ្រឿង​ ដែល​មាន​តម្លៃ​សរុប​ប្រមាណ​៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ ។​

​គម្រោង​បញ្ជា​ទិញ​យន្តហោះ​ General​ Atomics​ MQ-9​ Reaper​ របស់​ឥណ្ឌា​ពី​សហរដ្ឋអាមេរិក​ ក្នុង​ចំនួន​ដ៏​ច្រើន​នេះ​ គឺ​ឥណ្ឌា​មាន​បំណង​យក​មក​ប្រើប្រាស់​សម្រាប់​ការពារ​ដែន​អធិបតេយ្យភាព​របស់​ខ្លួន​ ដែល​មាន​វិសាលភាព​ដ៏​ធំ​ និង​មាន​ជម្លោះ​ជាមួយ​ប្រទេស​ជិតខាង​ជាប់​ព្រំដែន​ផង​ ដូច​ជា​ប្រទេស​ចិន​ និង​ប្រទេស​ប៉ា​គី​ស្ថាន​ ជាដើម​ ។​

​គួរ​រំលឹក​ជូន​ថា​ នា​រយៈពេល​កន្លង​មក​ រដ្ឋាភិបាល​ឥណ្ឌា​ធ្លាប់​បាន​បញ្ជា​ទិញ​យន្តហោះ​ចម្បាំង​ប្រភេទ​ Dassaulf​ Rafale​ ចំនួន​៣៦​គ្រឿង​ពី​ប្រទេស​បារាំង​ ដែល​មាន​តម្លៃ​ទឹកប្រាក់​សរុប​ចំនួន​ ៥,៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ ៕​

Related