អ្នកស្រី ពាន់ ភួង​បុ​ប្ជា និយាយ​ពី​តារា​ល្បីៗ​សម្តែង​ក្នុង​រឿង «​ទឹកចិត្ត​អ្នក​មា្ត​យ​សម័យថ្មី​»

6 Videos


អ្នកនិពន្ធ និង ដឹកនាំរឿងអ្នកស្រី ពាន់ ភួងបុប្ជា បាននិពន្ធរឿងជាបន្តបន្ទាប់ដែល មានទាំងរឿងភាគវីដេអូ និង រឿងខ្នាតធំ ។ បន្ទាប់ពីសម្រាកមួយរយៈរួចមក គឺឆាប់ៗខាង មុខនេះអ្នកស្រីមានគម្រោងនឹងថតរឿងខ្នាតធំមួយទៀតដែលមានចំណងជើងថា «ទឹកចិត្ត អ្នកម្តាយសម័យថ្មី» ដែលមានការចូលរួមសម្តែងពីសំណាក់តារាល្បីៗជាច្រើនដែលក្នុង នោះមានដូចជាអ្នកនាង អម្ពរ ទេវី, ស៊ឹម សូលីកា និង អ្នកស្រី ឌី សាវ៉េត ជាដើម ។ រឿង «ទឹកចិត្តអ្នកម្តាយសម័យថ្មី» ត្រៀមក្រុងពាលី និង ដំណើរការថតនៅថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០១៦ ខាងមុខនេះ ។

P9

អ្នកស្រី ពាន់ ភួងបុប្ជា រំពឹងថា រឿងនេះនឹងទទួលបានការគាំទ្រខ្លាំងពីសំណាក់ មហាជន ព្រោះរឿងនេះបង្កប់នូវ អត្ថន័យអប់រំជាច្រើន ។ មិនតែប៉ុណ្ណោះសូម្បីតែការ ថតរួមជាមួយនឹងបច្ចេកទេសនានាសុទ្ធតែទំនើបទាំងអស់ ។ អ្វីដែលពិសេសនោះ គឺតួ សម្តែងមួយចំនួនដែលបានបញ្ចប់អាជីពសិល្បៈរយៈពេលជាច្រើនឆ្នាំមកហើយក៏ដោយ ក៏ បានចូលរួមសម្តែងនៅក្នុងរឿងនេះផងដែរ ។ រឿងនេះរួមសម្តែងដោយ អ្នកនាង អម្ពរ ទេវី ស៊ឹម សូលីកា, អ្នកស្រី ឌី សាវ៉េត, ស្វែង សុជាតា, ឌុច លីដា, សុខ សោម៉ាវត្តី និង លោក ទេព រិនដារ៉ូ ។

អ្នកស្រី ពាន់ ភួង​បុ​ប្ជា និយាយ​ពី​តារា​ល្បីៗ​សម្តែង​ក្នុង​រឿង «​ទឹកចិត្ត​អ្នក​មា្ត​យ​សម័យថ្មី​»

សាច់រឿង គឺផ្តោតសំខាន់ទៅលើទឹកចិត្តម្តាយដែល ចិញ្ចឹមកូននៅក្នុងសម័យ ទំនើប ។ អ្នកស្រី ពាន់ ភួងបុប្ជា មិនបានបញ្ជាក់ថា នឹងត្រូវចំណាយអស់ប្រាក់ប៉ុន្មាននោះ ទេ ដោយអ្នកស្រីគ្រាន់តែប្រាប់ថា ច្រើនគួរសម ។ កន្លងមកស្នាដៃនិពន្ធរបស់អ្នកស្រីពាន់ ភួងបុប្ជា សុទ្ធតែទទួលបានការគាំទ្រច្រើនពីសំណាក់មហាជនដែលមានដូចជារឿង «ទឹកចិត្តឪពុក », «ទឹកចិត្តម្តាយ », «ទឹកចិត្តបងស្រី» និងរឿង «កុមារីវ័យ ២៥ ឆ្នាំ» ជាដើម៕ ចេនី

អ្នកស្រី ពាន់ ភួង​បុ​ប្ជា និយាយ​ពី​តារា​ល្បីៗ​សម្តែង​ក្នុង​រឿង «​ទឹកចិត្ត​អ្នក​មា្ត​យ​សម័យថ្មី​»
អ្នកស្រី ពាន់ ភួង​បុ​ប្ជា និយាយ​ពី​តារា​ល្បីៗ​សម្តែង​ក្នុង​រឿង «​ទឹកចិត្ត​អ្នក​មា្ត​យ​សម័យថ្មី​»
អ្នកស្រី ពាន់ ភួង​បុ​ប្ជា និយាយ​ពី​តារា​ល្បីៗ​សម្តែង​ក្នុង​រឿង «​ទឹកចិត្ត​អ្នក​មា្ត​យ​សម័យថ្មី​»
អ្នកស្រី ពាន់ ភួង​បុ​ប្ជា និយាយ​ពី​តារា​ល្បីៗ​សម្តែង​ក្នុង​រឿង «​ទឹកចិត្ត​អ្នក​មា្ត​យ​សម័យថ្មី​»
អ្នកស្រី ពាន់ ភួង​បុ​ប្ជា និយាយ​ពី​តារា​ល្បីៗ​សម្តែង​ក្នុង​រឿង «​ទឹកចិត្ត​អ្នក​មា្ត​យ​សម័យថ្មី​»
អ្នកស្រី ពាន់ ភួង​បុ​ប្ជា និយាយ​ពី​តារា​ល្បីៗ​សម្តែង​ក្នុង​រឿង «​ទឹកចិត្ត​អ្នក​មា្ត​យ​សម័យថ្មី​»
ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត