កម្ពុជា​ដុត​បំផ្លាញ​​​គ្រឿងញៀន រាប់ពាន់​គីឡូក្រាម នៅព្រឹកនេះ

កម្ពុជា​ដុត​បំផ្លាញ​​​គ្រឿងញៀន រាប់ពាន់​គីឡូក្រាម នៅព្រឹកនេះ

ភ្នំពេញ ​៖ ​នៅ​ក្នុង​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​មិថុនា​នេះ ​សារធាតុ​ញៀន​សរុប​ជាង​១,៥៦៤​គីឡូក្រាម រួមមាន ​៖​ សារធាតុ​ញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​មាន​ទម្ងន់ ៦៧.៤១​គីឡូក្រាម​ – ​សារធាតុ​ញៀន ប្រភេទ​ហេ​រ៉ូ​អ៊ី​ទម្ងន់​៣៤៥.៣២​ក្រាម​- សារធាតុ​ញៀន​ប្រភេទ​កញ្ឆា​ស្ងួត​មាន​ទម្ងន់ ១៤៩៤.៨៥ គីឡូក្រាម និង​សារធាតុ​ញៀន​ប្រភេទ​កញ្ឆា​ទឹក​ទម្ងន់ ១,៥​គីឡូក្រាម ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា​ដុតបំផ្លាញ​ចោល ដែល​ពិធី​ដុតបំផ្លាញ​សារធាតុ​ញៀន​នេះ​បាន​ធ្វើឡើង​នៅក្នុង​បរិវេណ​វិទ្យាល័យ​បឹងត្របែក រាជធានី​ភ្នំពេញ ក្រោម​វត្តមាន​លោក​ឧបនាយករដ្ឋមន្ត្រី​កែ​គឹម យ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​មន្ត្រី​ពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាល​ជាច្រើន​ទៀត។

ពិធី​ដុត​បំផ្លាញ​នេះ​ក៏​មាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ​មកពី​តាម​ក្រសួង ស្ថាប័ន​នានា​យ៉ាង​ច្រើន​កុះករ។

តាម​របាយការណ៍​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បាន​បង្ហាញ​ថា សារធាតុ​ញៀន​ដែល​ត្រូវ​បាន​ដុត​បំផ្លាញ​ទាំងនេះ ​បន្ទាប់ពី​កម្លាំង​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​បាន និង​បញ្ជូន​ទៅ​តុលាការ៕