វិធីធ្វើទឹកប្រទាលកន្ទុយក្រពើ

វិធីធ្វើទឹកប្រទាលកន្ទុយក្រពើ

ប្រទាលកន្ទុយក្រពើត្រូវបានគេទទួលស្គាល់ពីអត្ថប្រយោជន៍ជាច្រើន របស់វាសម្រាប់ព្យាបាលរាងកាយខាងក្រៅ ដូចជាជួយបន្ថយការឈឺចាប់ពីការរលាកកម្តៅថ្ងៃ ជួយព្យាបាលមុននិងជួយឲ្យសក់លូតលាស់បានល្អ។ អ្វីដែលលោកអ្នកបានដឹងនៅតិចណាស់ ប្រទាលកន្ទុយក្រពើមានឥទ្ធិពលដែលមិនគួរឲ្យជឿ នៅពេលដែលលោកអ្នកទទួលទានចូលទៅក្នុងពោះ។

ប្រទាលកន្ទុយក្រពើអាចជួយបន្ថយការឈឺចាប់ពីការរលាកភ្លើង និងព្យាបាលស្នាមក្រហមលើស្បែកផងដែរ ហើយអ្វីដែលមិនគួរឲ្យជឿគឺ ការទទួលទានទឹកប្រទាលកន្ទុយក្រពើអាចជួយកាត់បន្ថយការឈឺចាប់ និងការរលាកនៅក្នុងពោះវៀន ដូច្នេះទឹកប្រទាលកន្ទុយក្រពើជាឱសថដ៏មានតម្លៃសម្រាប់ព្យាបាល ដំបៅ។ ប្រការសំខាន់អ្នកគួរតែចំណាំពីគុណសម្បត្តិ និងគុណវិបត្តិនៃការប្រើប្រាស់ទឹកប្រទាលកន្ទុយក្រពើ ដូច្នេះត្រូវតែមានការប្រុងប្រយ័ត្ន។ ខាងក្រោមនេះជារបៀបក្នុងការធ្វើទឹកប្រទាលកន្ទុយក្រពើដោយខ្លួន ឯង៖ អ្នកត្រូវមានរុក្ខជាតិប្រទាលកន្ទុយក្រពើ និងសំភារៈដូចជា កាំបិត, ស្លាបព្រា, ម៉ាស៊ីនទឹកក្រឡុក និងទឹក។

– ជំហានដំបូង ត្រូវកាត់ប្រទាលកន្ទុយក្រពើមួយដើម(កុំបារម្ភ វានឹងដុះចេញមកវិញដោយខ្លួនឯង) ហើយវះវាជាពី។
– យកស្លាបព្រាកូសសាច់ប្រទាលកន្ទុយក្រពើចេញដោយប្រុងប្រយ័ត្ន ចៀសវាងកុំឲ្យដោយផ្នែកពណ៌លឿងដែលស្ថិតនៅខាងក្រោមសំបក។
– ដាក់សាច់ប្រទាលកន្ទុយក្រពើប្រហែលជា ២ ស្លាបព្រាចូលទៅក្នុងម៉ាស៊ីនក្រឡុក រួចចាក់ទឹក១ កែវហើយកិនឲ្យម៉ត់ ។ ចាក់ចូលទៅក្នុងកែវហើយទទួលទានចុះ ។ ប្រសិនបើអ្នកមិនចូលចិត្តរសជាតិនេះទេ អ្នកអាចបន្ថែមទឹកផ្លែឈើដូចជាទឹកក្រូច ឬក៏ទឹកទំពាំងបាយជូរចូលក៏បាន ។ (ហាមដាក់សំបកចូលទៅក្នុងទឹកប្រទាលកន្ទុយក្រពើករណីខ្លះអាចមានផលប៉ះពាល់ពីសំបកខាងក្រៅ)។
– រក្សាវាទុកក្នុងទូរទឹកកកព្រោះវាអាចជួយរក្សារទឹកប្រទាលកន្ទុយក្រពើឲ្យនៅស្រស់រហូតដល់ ១ សប្តាហ៏៕

ប្រភព៖ iknow

  • វិធីធ្វើទឹកប្រទាលកន្ទុយក្រពើ已关闭评论
  • 38 views
  • Hide Sidebar
    A+
Publish on:2016/06/26  Category:ចំនេះដឹង
Tags: