សហគមន៍​បឹងកក់​ថា​នៅ​តែ​បន្ត​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ទាមទារ​ឲ្យ​ដោះ​លែង​មន្ត្រី​សិទ្ធិ​មនុស្ស

ក្រុម​សហគមន៍​ដែល​មាន​វិវាទ​ដីធ្លី​នៅ​ក្នុង​រាជធានី​ភ្នំពេញ​មួយ​ចំនួន រួម​មាន​សហគមន៍​បឹងកក់ ជាដើម ប្រកាស​ជំហរ​ថា ពួក​គេ​នៅ​តែ​បន្ត​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ បើ​ទោះ​ជា​មាន​បម្រាម​ពី​អាជ្ញាធរ​ក្ដី។

តំណាង​សហគមន៍​បឹងកក់ អ្នកស្រី ទេព វន្នី ព្រមាន​ថា ប្រសិន​បើ​មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក (ADHOC) ៤​នាក់ និង​អគ្គលេខាធិការ​រង​នៃ គ..ប លោក នី ចរិយា នៅ​តែ​ពុំ​ទាន់​មាន ដំណោះស្រាយ​ឲ្យ​នៅ​ក្រៅ​ឃុំ​ទេ យុទ្ធនាការ​ដើម្បី​ទាមទារ​ឲ្យ​ដោះ​លែង​នេះ នឹង​នៅ​តែ​បន្ត​ធ្វើ​រហូត។

សមត្ថកិច្ច​តែង​ចាប់​ខ្លួន​អ្នក​រៀបចំ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​នេះ​ជា​ហូរហែ ប៉ុន្តែ​ក្រោយ​អប់រំ​រួច ពួក​គេ​ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ក្រុម​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ក៏​បាន​អំពាវនាវ​ឲ្យ​មជ្ឈដ្ឋាន​ទូទៅ ជួយ​ចូលរួម​ធ្វើ​យុទ្ធនាការ​ដែរ ក្នុង​បំណង​ដើម្បី​ជំរុញ​ឲ្យ​មាន​យុត្តិធម៌​សង្គម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។