ស្ងាត់ៗ ទូច ស្រី​លក្ខណ៍ ស្វាមី និង កូន ទៅ​ប្រទេស​ណ័​រ​វ៉េ​ស !

6 Videos


ថ្មីៗនេះតារាចម្រៀងដែលមានចរិកក្រម៉ិចក្រម៉ើម ទូច ស្រីលក្ខណ៍ ស្វាមីនិងកូនប្រុសតូចបានទៅដើរកំសាន្តជាលក្ខណៈគ្រួសារស្ងាត់ៗនៅប្រទេសប៉ែកអឺរ៉ុប ។ មានការបង្ហើបពីអ្នកសិល្បៈដែលជិតស្និតជាមួយនាងថា ដំណើរកំសាន្តជាលក្ខណៈគ្រួសាររបស់ ទូច ស្រីលក្ខណ៍ មានរយៈពេលវែងគ្រាន់បើអាចជាឱកាសរិតបន្តឹងចំណងស្នេហ៍រវាងនាង និង ស្វាមីបរទេស ហើយក៏ជាពេលវេលា ដែលនាងអាច និង យកកូនទីពីរបន្ថែមទៀត ។

P9

ស្ងាត់ៗ ទូច ស្រី​លក្ខណ៍ ស្វាមី និង កូន ទៅ​ប្រទេស​ណ័​រ​វ៉េ​ស !

ក្រោយពីមានស្វាមីនិងកូន ទូច ស្រីលក្ខណ៍ បានកាត់បន្ថយការងារសិល្បៈជាច្រើន មានទាំងការច្រៀង សម្តែង និង ដើរម៉ូដ ។ មិត្តភក្តិជាច្រើនសុទ្ធតែនិយាយថា ទូច ស្រីលក្ខណ៍ លែងខ្វល់ពីការរកប្រាក់បែបកាក់ល្អិតពីវិស័យនេះទៀតហើយ ។ ជារឿយៗនាងនិងក្រុមគ្រួសារតែងតែចំណាយពេលដើរកំសាន្តនៅប្រទេសជិតខាង ។

ស្ងាត់ៗ ទូច ស្រី​លក្ខណ៍ ស្វាមី និង កូន ទៅ​ប្រទេស​ណ័​រ​វ៉េ​ស !

ថ្មីៗនេះ ទូច ស្រីលក្ខណ៍ ស្វាមី និង កូន បាននាំគ្នាទៅលេងប្រទេសអីុតាលី និងប្រទេសណ័រវ៉េស ដែលជាស្រុកកំណើតរបស់ស្វាមី ។ ដំណើរកំសាន្តរបស់នាងមានរយៈពេលវែងគួរសម ។ បើតាមដឹងប្រហែលជាចុងឆ្នាំនេះ ទើបនាងត្រលប់មកស្រុកកំណើតវិញ ។ មានការបង្ហើបថា ក្រៅពីដើរកំសាន្ត ទូច ស្រីលក្ខណ៍ ក៏មានគម្រោងយកកូនទីពីរផងដែរ។រៀបការអស់រយៈពេលជាច្រើនឆ្នាំមកហើយ ទូច ស្រីលក្ខណ៍ មិនទាន់មានគម្រោងចេញទៅរស់នៅក្រៅប្រទេសជាមួយស្វាមីនៅប្រទេសណ័រវ៉េសនោះឡើយ ។

ស្ងាត់ៗ ទូច ស្រី​លក្ខណ៍ ស្វាមី និង កូន ទៅ​ប្រទេស​ណ័​រ​វ៉េ​ស !

គួររំលឹកថា ទូច ស្រីលក្ខណ៍ បានសម្រេចចិត្តរៀបការជាមួយលោក ម៉ូធេន ក្វាមេន ជាជនជាតិ ហូឡង់និងជាអ្នកជំនួញ ដែលមានមុខមាត់និងមានទ្រព្យសម្បត្តិម្នាក់កាលពីឆ្នាំ២០១១។ពេលនេះដែរ ពួកគេមានកូនប្រុសម្នាក់ ដែលមានមុខមាត់ ស្រស់ស្អាតនិងសង្ហារកាត់ទៅរកឪពុកជាជនជាតិបរទេស កូនរបស់នាងមានឈ្មោះថា ម៉ាក់ ណេម មហារិទ្ធ យ៉ែមក្វានមេន ៕

                                                                                                         ចេនី

ស្ងាត់ៗ ទូច ស្រី​លក្ខណ៍ ស្វាមី និង កូន ទៅ​ប្រទេស​ណ័​រ​វ៉េ​ស !