ទឹកពោត

គ្រឿងផ្សំ៖
– ពោត ៥ផ្លែ
– ស្ករ កន្លះពែង គ្រឿងផ្សំ
– ពោត ៥ផ្លែ
– ស្ករ កន្លះពែង
– ទឹកដោះគោឆៅ កន្លះពែង
– អំបិល កន្លះស្លាបព្រាកាហ្វេ
វិធីធ្វើ៖
– ឈូសយកតែសាច់គ្រាប់ពោត កិនអោយល្អិត ដោយបន្ថែមទឹកក្តៅឧណ្ហៗមួយពែងផង ។ ដាក់កិនប្រមាណ១០វិនាទីទៀត រួចត្រងយកកាកចេញ ។ យកកាកដាក់កិនម្តងទៀតដើម្បី អោយបានទឹកពោតកាន់តេច្រើន ។ បន្ទាប់មកយកទឹកពោតដាក់លាយជាមួយទឹកដោះគោ ស្ករ អំបិល ហើយកម្តៅវាប្រមាណ៥នាទី ។ ទុកវាអោយត្រជាក់រួចយកវា ពាក់កណ្តាលទៅ ដាក់ក្នុងប្រដាប់ទឹកក្រឡុកម្តងទៀត ហើយបន្ថែមទឹកដោះគោ ១/៤ពែង និងដាក់ទឹកកកឈូស កិនផង ៕
ទស្សនាវដ្ដី ខេមរា ឆ្នាំទី០២ លេខ២៤ប្រចាំខែឧសភា ឆ្នាំ ២០០៩

ប្រភព៖ iknow