ហេតុអ្វី​បានជា​តារា​កំប្លែង វ៉ាន់ នី​ឡា ក្តោប​បាន​តំណែង​ធំ​ម្ល៉េះ​?

6 Videos


មិនត្រឹម ជាតារាកំប្លែង ប្រចាំស្ថានីយទូរទស្សន៍ស៊ីធីអិនប៉ុណ្ណោះទេ ។ ពេលនេះវ៉ាន់ នីឡា បានបន្ថែម អាជីពថ្មីគឺពិធីការិនី ។ អ្វីដែលកត់សំគាល់ថ្មីៗនេះ វ៉ាន់ នីឡា ក្តោបបានតំណែងជាពិធីការិនីក្នុងកម្មវិធីផ្សាយ ផ្ទាល់ របស់ទូរទស្សន៍ MYTV ។ មានការនិយាយថា តាំងពីពេញរូបរាង វ៉ាន់ នីឡា កាន់តែមានទីផ្សារការងារ ខ្ពស់ ដែលមានទាំងសម្តែង កំប្លែង និងពិធីការិនី ។ ប្រមាណជាពីរសប្តាហ៍ហើយ ដែលគេបានឃើញ វ៉ាន់ នីឡា បង្ហាញខ្លួនក្នុងកម្មវិធី «តន្ត្រីស្រាបៀរ អ៊ិច ស្ពឺត» របស់ទូរទស្សន៍ MY TV ក្នុងនាមជាពិធីការិនី ។

P9

កន្លងមកកម្មវិធីនេះ មានពិធីករ លោក សាយ រតនៈ បេប៊ី និងស្រីស្អាត កែវ នីសា។ការបង្ហាញមុខរបស់តារាកំប្លែងវ័យក្មេងក្នុងកម្មវិធីផ្សាយផ្ទាល់បែបនេះ ស្របពេលនិង កែវ នីសា អវត្តមាន បានធ្វើអោយមហាជនជាច្រើន មានការភ្ញាក់ផ្អើលនិង និយាយថា វ៉ាន់ នីឡា គ្រងតំណែងនេះ ដោយសារ មានឪពុកលោកតាវិុចទ័រជាអ្នកជួយជ្រោមជ្រែង ។ ប៉ុន្តែយ៉ាងណា មហាជន ជាច្រើនសរសើរថា ទោះបី ជា ពិធីការិនីក្នុងកម្មវិធីផ្សាយផ្ទាល់តែ វ៉ាន់ នីឡា អាចធ្វើបាន ទោះបី មិន ទាន់បានល្អក៏ដោយ ។

ហេតុអ្វី​បានជា​តារា​កំប្លែង វ៉ាន់ នី​ឡា ក្តោប​បាន​តំណែង​ធំ​ម្ល៉េះ​?

ទោះបីជាយ៉ាងនេះក្តីមានការបង្ហើបថា វ៉ាន់ នីឡា អាចក្លាយជាពិធីការិនីនៅក្នុងកម្មវិធីប្រគុំតន្ត្រីនេះ បានដោយសារ កែវ នីសា ជាអ្នកសុំឈប់ ។ ម្យ៉ាងម្ចាស់កម្មវិធីគេពេញចិត្ត វ៉ាន់ នីឡា ដោយផ្ទាល់។ប៉ុន្តែយ៉ាង ណាគេមិនច្បាស់ថាតើវ៉ាន់ នីឡា អាចកាន់តំណែងនេះបានយូរប៉ុណ្ណានោះទេ? កន្លងមកតារាកំប្លែងរូបនេះ ក៏ធ្លាប់កាន់កម្មវិធី «ទេព្យកោសល្យកុមារ» ផងដែរ តែមិនមែនជាកម្មវិធីធំនិងផ្សាយផ្ទាល់បែបនេះទេ ។ ចុង ក្រោយនេះគេសង្កេតឃើញ វ៉ាន់ នីឡា កាន់តែស្រស់ស្អាតជាពិសេសនាងកាន់តែមានការងារ ច្រើនទាំង ការកំប្លែង សម្តែងរឿង ថតសំអាងការ និង ពិធីការិនីផងដែរ ៕ ចេនី

ហេតុអ្វី​បានជា​តារា​កំប្លែង វ៉ាន់ នី​ឡា ក្តោប​បាន​តំណែង​ធំ​ម្ល៉េះ​?
ហេតុអ្វី​បានជា​តារា​កំប្លែង វ៉ាន់ នី​ឡា ក្តោប​បាន​តំណែង​ធំ​ម្ល៉េះ​?
ហេតុអ្វី​បានជា​តារា​កំប្លែង វ៉ាន់ នី​ឡា ក្តោប​បាន​តំណែង​ធំ​ម្ល៉េះ​?
ហេតុអ្វី​បានជា​តារា​កំប្លែង វ៉ាន់ នី​ឡា ក្តោប​បាន​តំណែង​ធំ​ម្ល៉េះ​?
ហេតុអ្វី​បានជា​តារា​កំប្លែង វ៉ាន់ នី​ឡា ក្តោប​បាន​តំណែង​ធំ​ម្ល៉េះ​?
ហេតុអ្វី​បានជា​តារា​កំប្លែង វ៉ាន់ នី​ឡា ក្តោប​បាន​តំណែង​ធំ​ម្ល៉េះ​?

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត