អ្នកនយោបាយ​ថៃ​៖ ការលាលែង​របស់លោក Cameron ជា​គំរូ​សម្រាប់​លោក Prayuth និពន្ធដោយ : ទេព អ៊ីវិសាល       June-26-2016, 9:39 pm         54

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132អ្នកនយោបាយ​ថៃ​៖ ការលាលែង​របស់លោក Cameron ជា​គំរូ​សម្រាប់​លោក Prayuth​ការចាកចេញ​របស់​ច​ក្រ​ភព​អង់គ្លេស​ពី​សហភាព​អឺរ៉ុប បន្ទាប់ពី​ការធ្វើប្រជាមតិ បាន​ក្លាយជា​ប្រធាន​មួយ​ដ៏​សំខាន់​សម្រាប់​ពិភពលោក និង​ភាពជា​ការដឹកនាំ​។ សម្ពាធ​នេះ បាន​ជំរុញ​ឲ្យ​នាយករដ្ឋមន្ត្រី អង់គ្លេស លោក ដេវីដ ខា​មេ​រ៉ុ​ន ត្រូវ​បង្ខំចិត្ត​លាលែង​ពី​តំណែង ដូច​ទៅនឹង​ការសន្យា​របស់លោក​ដែល​ការទទួលខុសត្រូវ​មួយ​នេះ ត្រូវបាន​អ្នកនយោបាយ​ថៃ ចាត់ទុកជា​គំរូ​មួយ​សម្រាប់​រដ្ឋាភិបាលយោធា​។

​ប្រមុខ​បក្ស​ប្រជាធិបតេយ្យ និង​ជា​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក Abhisit Vejjajiva បាន​សរសើរ​ចំពោះ​ការទទួលខុសត្រូវ​រប​ស់លោក​នាយករដ្ឋមន្ត្រី ក្រោយ​ប្រជាមតិ​នៃ​ការចាកចេញ​របស់​អង់គ្លេស​។ លោក Abhisit បាន​ប្រៀបធៀប​ការធ្វើប្រជាមតិ​របស់​អង់គ្លេស​ជាមួយនឹង​ធ្វើ​ផែនការ​នៃ​ការធ្វើប្រជាមតិ​របស់​ថៃ ដោយ​អះអាង ថា ប្រជាជន​មិនគួរ​ត្រូវបាន​បង្ខំ​ឲ្យ​គាំទ្រ​ឬ​ប្រឆាំង​លើ​ប្រជាមតិ​ឡើយ​។

​ការលើកឡើង​របស់​អ្នកនយោបាយ​រូបនេះ ក៏​ស្រប​ជាមួយនឹង​មន្ត្រីជាន់ខ្ពស់​បក្ស​ភឿ ថៃ ដែល បាន​បញ្ជាក់ដែរថា ឥរិយាបថ​របស់លោក Cameron គឺជា​គំរូ​មួយ​សម្រាប់​រដ្ឋាភិបាលយោធា​ក្នុងពេល​នៃ​ការធ្វើប្រជាមតិ​រដ្ឋធម្មនុញ្ញ​ថៃ នា​ថ្ងៃទី​០៧ ខែសីហា​ខាងមុខ​ផងដែរ​។

​លោក Pichai Naripthaphan អតីតរដ្ឋមន្ត្រី​ថាមពល​នៃ​បក្ស​ភឿ ថៃ បាន​ថ្លែង ថា លោកនាយក​រដ្ឋមន្ត្រី Prayuth Chan o cha គួរតែ​កត់សម្គាល់​នូវ​អាកប្បកិរិយា​របស់លោក David Cameron លើ​គោរព​នូវ​ឆន្ទៈ​របស់​ប្រជាជន​នោះ​។ នេះ​បើ​យោងតាម​សារព័ត៌មាន​បាងកក​ប៉ុស្តិ៍​ដែល​បាន​បន្ថែម​ដែរ​ថា លោក បាន​សង្កត់ធ្ងន់ថា « រដ្ឋាភិបាល ជាពិសេស​នាយករដ្ឋមន្ត្រី គួរតែ​យក​មេរៀន​ពី​លោក David Cameron និង​លាលែង​ពី​តំណែង ប្រសិន​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ ត្រូវបាន​បរាជ័យ​នៅក្នុង​ប្រជាមតិ​នោះ​»​។

​សូម​ជម្រាប​ផងដែរ​ថា នៅ​ថ្ងៃទី​០៧ ខែសីហា​ខាងមុខ រដ្ឋាភិបាល​របប​សឹក​ថៃ នឹង​រៀបចំ​ឲ្យ​មាន​ប្រជាមតិ​មួយ​លើ​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី​ដែល​ត្រូវបាន​ធ្វើឡើង​ក្រោម​ការដឹកនាំ​ដោយ​របប​សឹក​ក្នុង​គោលដៅ​ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ និង​ឈានទៅរក​ការបោះឆ្នោត​ផងដែរ​។

​ជុំវិញ​នៃ​ការធ្វើប្រជាមតិ​នេះដែរ អាច​នឹងមិន​ទទួលបាន​ការគាំទ្រ​លើ​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​នោះ នោះទេ ដ្បិត​បទបញ្ញត្តិ​ភាគច្រើន​បាន​កំណត់ឡើង​ដើម្បី​ផ្តល់​ប្រយោជន៍​ដល់​ក្រុម​យោធា​ដើម្បី​តោង​អំណាច​ក្នុង​ជួយ​រដ្ឋាភិបាល​។ ជាពិសេស​នោះ អ្វីដែល​គេ​ព្រួយបារម្ភ​ខ្លាំង​នោះ រដ្ឋាភិបាល​របប​សឹក ដែល​កំពុងតែ​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី Prayuth chan o cha នឹង​បន្ត​កាន់តំណែង​ទៀត ដ្បិត លោក ក៏​ទើបតែ​អះអាង​ហើយ​ថា​លោក នឹង​បន្ត​កាន់តំណែង ប្រសិនបើ​ប្រទេសជាតិ​នៅ​មិនទាន់មាន​សន្តិភាព និង​ស្ថិរភាព​នយោបាយ​នោះទេ​៕