សមាគម​TYDA​​​ ​​​​ចុះ​ពិនិត្យ​ ព្យាបាល​បងប្អូន​កម្មករ​ កម្មការិនី​ និង​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​លើក​ទី​៩​នៅ​ក្នុង​រាជធានី​ភ្នំពេញ​

សមាគម​TYDA​​​ ​​​​ចុះ​ពិនិត្យ​ ព្យាបាល​បងប្អូន​កម្មករ​ កម្មការិនី​ និង​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​លើក​ទី​៩​នៅ​ក្នុង​រាជធានី​ភ្នំពេញ​

ភ្នំពេញ​ ៖ ​គិត​ត្រឹម​ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០១៦​នេះ គឺជា​បេសកកម្ម​មនុស្សធម៌​លើក​ទី​៩​របស់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​រួម​សហការ​ជាមួយ​អាជ្ញាធរ និង​អង្គការ​KOTRA ​យុវជន ​និង​ផ្នែក​ដែល​ពាក់ព័ន្ធ​ចុះ​ព្យាបាល​ដោយ​ឥតគិតថ្លៃ​ជូន​ដល់​បងប្អូន​កម្មករ ​កម្មការិនី​និង​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​និយាយ​ជា​រួម​ និង​និយាយ​ដោយឡែក​នេះ​គឺជា​លើក​ទី​២​ដែល​សមាគម​TYDA ​បាន​ចុះ​ព្យាបាល​ដោយ​ឥតគិតថ្លៃ​ជូន​ដល់​បងប្អូន​កម្មករ កម្ម​ការិនី ​និង​ប្រជាពលរដ្ឋ​នៅ​ខណ្ឌ​មានជ័យ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ស៊ឹម ស៊ូ​យេ​ង​តំណាង​លោក​បណ្ឌិត​ ហ៊ុន ម៉ា​ណែ​ត ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​។

លោក​វេជ្ជបណ្ឌិត​បានបញ្ជាក់​ទៀត​ថា​ គោលបំណង​របស់​សមាគម​គឺ​ផ្តល់​ការ​ព្យាបាល​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​ និង​ទី​២​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ដើម្បី​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ ​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ និង​សាសនា​អ្វី​ទាំងអស់​ដែល បេសកកម្ម​របស់​សមាគម​មាន​បាន​ចុះ​ព្យាបាល​ដោយ​ឥតគិតថ្លៃ​ជូន​ប្រជាពលរដ្ឋ នៅ​គោលដៅ​ធំៗ​ចំនួន​០៣​គឺ​ទី​១​ ចុះ​តាម​បណ្តា​ខេត្ត ទី​២ ចុះ​តាម​អង្គការ មណ្ឌ​លកុមារ​កំព្រា សហគមន៍​និង និង​ទី​៣​នៅតាម​រោងចក្រ។

នាឱកាស​នោះ​លោក​វេជ្ជបណ្ឌិត ក៏​បានធ្វើ​ការអបរំ​សុខភាព​ដល់​ប្រជាពលរដ្ឋ​ និង​បងប្អូន​កម្មករ កម្មការិនី​រោងចក្រ​ឲ្យ​ចេះ​ថែទាំ​សុខភាព​​​ប្រចាំថ្ងៃ​ និង​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​ហូប​ចំណីអាហារ ដោយ​ផ្តោត​សំខាន់​លើ​ការ​ហូប​ស្អាត រស់នៅ​ស្អាត ដើម្បី​ជៀសវាង​ការ​មាន​ជំងឺ​ផ្សេងៗ​។​

ក្នុងនាម​អាជ្ញាធរ លោក ពេជ្រ កែវ​មុនី អភិបាល​នៃ​គណៈ​អភិបាល​មានជ័យ បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​យកចិត្តទុកដាក់​ និង​គិតគូរ​ដល់​សុខុមាលភាព ​និង​ជីវភាព​រស់នៅ​របស់​បង​ប្អូន កម្មករ ​កម្មការិនី​របស់​ប្រមុខ​រាជរដ្ឋាភិបាល​តាមរយៈ​ការព្យាបាល​ដោយ​ឥតគិតថ្លៃ​ជូន​ដល់​បងប្អូន​កម្មករ កម្ម​ការិនី​និង​ប្រជាពលរដ្ឋ​ដល់​មូលដ្ឋាន​។ លោក​បាន​បញ្ជាក់ថា លើសពី​ការយកចិត្តទុកដាក់​ខ្ពស់​ចំពោះ​សុខទុក្ខ សុខភាព បងប្អូន​កម្មករ កម្ម​ការិនី​និង​ប្រជាពលរដ្ឋ​នៅ​ខណ្ឌមានជ័យ​ប៉ុណ្ណោះ​ទេ ប្រមុខ​រាជរដ្ឋាភិបាល​ថែមទាំង​បាន​ដាក់​ចេញ​នូវ​គោលការណ៍​បញ្ចុះតម្លៃ​អគ្គិសនី តម្លៃ​ទឹក តម្លៃ​ផ្ទះជួល ហើយ​រដ្ឋបាល​ខណ្ឌ​បាន​សហការ​ជាមួយ​អគ្គិសនី​កម្ពុជា រដ្ឋាករ​ទឹក​ស្វយ័ត​រាជធានី​ភ្នំពេញ ចុះ​សម្របសម្រួល​បងប្អូន​ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់​ផ្ទះជួល​ចុះ​ភ្ជាប់​បណ្តា​អគ្គិសនី ​និង​ទឹកស្អាត​ជូន​បងប្អូន​កម្មករ កម្មការិនី​ក្នុង​គោ​លបំណង​លើកកម្ពស់​ជីវភាព​រស់​នៅ​ប្រចាំថ្ងៃ ក៏​ដូច​ជា​ការ​កាត់​បន្ថយ​ភាពក្រីក្រ​ជូន​ប្រជាពលរដ្ឋ​ផងដែរ។

ប្រជាពលរដ្ឋ​ដែល​បានមក​ទទួល​ការ​ព្យាបាល​ឥតគិតថ្លៃ​នេះ​បាន​មាន​សម្ដែង​អារម្មណ៍​រីករាយ ​ដែល​បាន​ឃើញ​ក្រុម​គ្រូពេទ្យ​យកចិត្ត​ដាក់​ព្យាបាល​ប្រកបដោយ​ភាព​រួសរាយ​រាក់ទាក់​ និង​បាន​គោរព​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​តេ​ជោ​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ដែល​បាន​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​សុខទុក្ខ សុខភាព​និង​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​។​
​សូមបញ្ជាក់ថា បើតាម​របាយការណ៍​ព្យាបាល​បានឲ្យដឹងថា ការចុះពិនិត្យ​និង​ព្យាបាល​ជូន​កម្មករ កម្មការិនី​និង​ប្រជាពលរដ្ឋនៅក្នុង​ខណ្ឌមានជ័យ​នា​ថ្ងៃនេះ​មាន​ដូចជា​បាន​ពិនិត្យ​ព្យាបាល​ជំងឺ​ទូទៅ​ចំនួន ៨១៥​នាក់ វះកាត់​តូច​ចំនួន​៨​នាក់ ព្យាបាល​ជំងឺ​មាត់​ធ្មេញ​ចំនួន ១២១​ពិនិត្យ​ និង​ព្យាបាល ច្រមុះ បំពង់ក​ចំនួន​៩៩​នាក់ ពិនិត្យ​អេកូ​បេះដូង​០១​ម្នាក់ រោគ​ស្ត្រី​៩៥ ​នាក់ ពិនិត្យ​អេកូ ស្ត្រី​មាន​ផ្ទៃពោះ​បាន​ចំនួន​៥៥​នាក់​និង ព្យាបាល​ឫស​ដូង​បាត​ចំនួន​៣៥​នាក់ សរុប​ចំនួន​១២២៩​នាក់៕