សំណួរ​៖ ពេល​ជិត​រៀបការ ហេតុអ្វី​ក៏​នាង​ខ្ញុំ​អស់​អារម្មណ៍​ចង់​មាន​សិច​ជាមួយ​សង្សារ​?​

6 Videos


សំណួរ : នាងខ្ញុ្ំមានអារម្មណ៍ថា បញ្ហាផ្លូវភេទរបស់នាងខ្ញុំបានធ្លាក់ថយចុះ ព្រោះថា ពេលនេះខ្លួនឯងហាក់បីដូចជាមិនសូវមានអារម្មណ៍នឹកនាដល់បញ្ហាផ្លូវភេទសោះឡើយ ។ ថ្ងៃខ្លះបុរសសង្សារគាត់បានដឹងបញ្ហានេះ គាត់ព្យាយាមបំបោសអង្អែល និង ដាស់អារម្មណ៍បែបណាក្តី ក៏មិនអាចធ្វើឱ្យនាងខ្ញុំមានអារម្មណ៍ដូចកាលពីមុនដែរ ។ សម្រាប់ថ្ងៃខ្លះទៀត នាងខ្ញុំក៏មានអារម្មណ៍ចង់រួមភេទដែរ ប៉ុន្តែនៅពេលនឹកពីរូបភាពការរួមភេទកើតឡើង ក៏ស្រាប់តែផ្លាស់ប្តូរទៅជាធុញទ្រាន់ និង វិលមុខកើតឡើង ។ អាការៈនេះបានកើតឡើងរយៈពេលជាង ៣ ខែមកហើយ បន្ទាប់ពីទាំងនាងខ្ញុំ និង បុរសជាគូសង្សារបានព្រមព្រៀងពីការរៀបការនៅចុងឆ្នាំនេះរួចមក ។

P9

ព្រោះតែយើងមានគម្រោងនេះដែរ នាងខ្ញុ្ំទើបចង់ក្លាយជាកូនក្រមុំដែលស្លៀកឈុតអាពាហ៍ពិពាហ៍ស្អាតសមសួន ហេតុនេះបានខិតខំបញ្ចុះទម្ងន់ ( ព្រោះរូបរាងធាត់បន្តិច ) ប៉ុន្តែនៅពេលខិតខំបញ្ចុះទម្ងន់កាន់តែខ្លាំង អារម្មណ៍ផ្លូវភេទក៏កាន់តែថមថយចុះបន្តបន្ទាប់ ។ នៅពេលនេះបើនិយាយពីការបញ្ចុះទម្ងន់ដែរ គឺកាន់តែគិតកាន់តែតប់ប្រមល់ ពីព្រោះថា មិនសូវបានផលឡើយ ពោលគឺនៅតែដដែលៗប៉ុណ្ណោះ ។

ចំពោះអ្វីដែលបាត់បង់ទៅវិញនោះ គឺអារម្មណ៍ផ្លូវភេទ ។ នាងខ្ញុំសុំបញ្ជាក់ថាទោះខិតខំបញ្ចុះទម្ងន់ក៏នាងខ្ញុំមិនបានប្រើឱសថជួយក្នុងការបញ្ចុះទម្ងន់ដែរគឺមានតែតមអាហារ ហាត់ប្រាណប៉ុណ្ណោះឯង ។

ចម្លើយ : បើតាមការរៀបរាប់ក៏អាចបញ្ជាក់បានដែរថាការដែលអារម្មណ៍ផ្លូវភេទរបស់អ្នកថមថយចុះនេះក៏អាចផ្តើមចេញពីមូលហេតុមួយចំនួនដែរ។អ្វីដែលសំខាន់នោះគឺការព្យាយាមបញ្ចុះទម្ងន់របស់អ្នកតែម្តងដែលជាមូលហេតុសំខាន់នាំឱ្យអារម្មណ៍ផ្លូវភេទបានធ្លាក់ចុះបន្តបន្ទាប់ ។

មនុស្សភាគច្រើនដោយសារតែការចង់បញ្ចុះទម្ងន់ឱ្យបានឆាប់រហ័សទើបមានការតមចំណីអាហារនិងធ្វើការហាត់ប្រា
ណខ្លាំងក្លា ទើបនាំឱ្យរាងកាយហត់នឿយ និង អស់កម្លាំង ។ ហេតុនេះហើយទើបធ្វើឱ្យអារម្មណ៍ផ្លូវភេទថយចុះមិនដឹង
ខ្លួន ។ ចំពោះបញ្ហាការកើតនូវអាការតានតឹងអារម្មណ៍ក៏ជាផ្នែកមួយយ៉ាងសំខាន់ដែលបង្កឱ្យអារម្មណ៍ផ្លូវភេទត្រូវធ្លាក់ចុះដូចគ្នា ។

ក្រៅពីនេះត្រូវចងចាំថាអំឡុងពេលដែលបញ្ចុះទម្ងន់នេះស្ត្រីភាគច្រើនបរិភោគមិនគ្រប់គ្រាន់ទៅតាមតម្រូវការហេតុ
នេះហើយទើបធ្វើឱ្យកម្លាំងកំហែងក្នុងរាងកាយធ្កាក់ចុះយា់ងឆាប់រហ័ស ដែលទាំអសនេះសុទ្ធសឹងធ្វើឱ្យអ្នកកើតនូវ
បញ្ហានឿយណាយផ្លូវភេទបានទាំងអស់ ៕