Rolls Royce​ ​បញ្ចេញ​គំរូ ​នាវា​ដឹក​ទំនិញ​ ​ទំនើប​បំផុត​ សម្រាប់អនាគត

Rolls Royce​ ​បាន​បញ្ចេញ​នូវ​គំរូ​ ​នាវា​ដឹក​ទំនិញ​ ​ដែល​ពួក​គេ​អះអាង​ ​ថា​ជា​នាវា​ ​ដែល​មាន​បំពាក់​នូវ​បច្ចេកវិទ្យា​ទំនើប​បំផុត​ ​។​ ការ​ស្រាវជ្រាវ​លើ​នាវា​នេះ​ ​Rolls​ ​Royce​ ​បាន​សហការ​ជា​មួយ​ ​ក្រុម​ស្រាវជ្រាវ​ ​VTT​ ​និង​អ្នក​ស្រាវជ្រាវ​ ​មក​ពី​សកលវិទ្យាល័យ​ ​Aalto ​ហើយ​បាន​ហៅ​នាវា​ ​នោះ​ថា​ ​ប្រតិបត្តិការ​សម្រាប់​ ​អនាគត​ ​និង​មាន​អក្សរកាត់​ ​oX​ ​។

 

Rolls Royce​ ​បញ្ចេញ​គំរូ ​នាវា​ដឹក​ទំនិញ​ ​ទំនើប​បំផុត​ សម្រាប់អនាគត

 

Rolls Royce​ ​បញ្ចេញ​គំរូ ​នាវា​ដឹក​ទំនិញ​ ​ទំនើប​បំផុត​ សម្រាប់អនាគត

 

នាវា​ ​ខាង​លើ​មាន​បន្ទប់​បញ្ជា​ ​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ ​Hologram​ ​ដែល​អាច​ផ្ដល់​ភាព​ងាយ​ដល់​ ​នាវិក​ ​ក្នុង​ការ​បញ្ជា​នាវា​។​ ​ចំណុច​ពិសេស​សម្រាប់​នាវា​នេះ​ ​គឺ​វា​អាច​ធ្វើ​ដំណើរ​ដោយ​ស្វ័យប្រវត្ត​ ​ឬ​អាច​បញ្ចា​ឲ្យ​ដំណើរ​ការ​ពី​ចម្ងាយ​ ​ខណៈ​​បច្ចេកវិទ្យា​ទាំង​នេះ​មិន​ទាន់​មាន​ ​នាវា​ណា​ទាន់​បំពាក់​នោះ​ទេ​។​

 

Rolls Royce​ ​បញ្ចេញ​គំរូ ​នាវា​ដឹក​ទំនិញ​ ​ទំនើប​បំផុត​ សម្រាប់អនាគត

 

Rolls Royce​ ​បាន​ឲ្យ​ដឹង​ថា​ ​ពួក​គេ​នឹង​សម្រេច​នូវ​គម្រោង​ ​ហើយ​ដាក់​ឲ្យ​នាវា​ដ៏​ទំនើប​នេះ​ ​ដំណើរ​ការ​នា​ឆ្នាំ​ ​២០២០​ ​ព្រោះ​បច្ចេកវិទ្យា​ដែល​ត្រៀម​បំពាក់​ ​គឺ​បាន​ធ្វើ​ការ​សាកល្បង​រួចរាល់​ ​៕​

 

សូមទស្សនាវីដេអូ បង្ហាញពីគម្រោង នាវារបស់ Roll Royce

 

 

​អាន​បន្ត​ ​៖​ ​ឡាន​អង់គ្លេស​ ​ធ្លាក់​ប្រជាប្រិយ​ភាព​ ​ក្រោយ​ពួក​គេ​ ​ចេញ​ពី​អឺរ៉ុប​

 

​ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
​ប្រភព​ ​៖​ ​dailymail