ម្សិលមិញ! ផ្អើលនៅខារ៉ាអូខេ «ហង្សមាស​»

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ដេក​ស្លាប់​ក្នុង​បន្ទប់​ស្នាក់​នៅ​ក្នុង​ក្លិប​ខារ៉ាអូខេ «​ហង្ស​មាស​» ហើយ​ត្រូវ​គេ​ប្រទះ​ឃើញ​បង្ក​ឱ្យ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោងជាង​៣​រសៀល​ថ្ងៃ​ទី​២៦ មិថុនា ២០១៦ ស្ថិត​ក្នុងភូមិ​២០​ឧសភា សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។

ស្ត្រី​ដែល​ស្លាប់​ខាងលើ​ឈ្មោះ​គួ​ន ណិ ហៅ​ភា​នី អាយុ​៤២​ឆ្នាំ ជា​អ្នក​ធ្វើ​អនាម័យ​ក្នុង​ខារ៉ាអូខេ ។ សាកសព​ស្ត្រី​រង​គ្រោះ ត្រូវ​គេ​ដឹក​ទៅ​តម្កល់​ទុក​នៅ​ក្នុង​វត្ត​ដំរី​.​ស ដោយ​សមត្ថកិច្ច​ជំនាញ​ចុះ​ទៅ​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ ។ បើ​មន្ត្រី​បច្ចេកទេស​បញ្ជាក់​ថា ស្ត្រី​រង​គ្រោះ​អាច​ស្លាប់​ដោយសារ​ជំងឺ​អ្វីមួយ ព្រោះ​នៅ​លើ​ខ្លួន​សព​មិន​មាន​ស្លាកស្នាម ដែល​គួរ​ឱ្យ​សង្ស័យ​នោះ​ទេ ។

គួរ​បញ្ជាក់ថា​ ស្ត្រី​រង​គ្រោះ​មាន​ជំងឺ​ប្រចាំ​ខ្លួន​ច្រើន​ឆ្នាំ​ហើយ គឺ «​ជំងឺ​ហើមជើង​» ដែល​ព្យាបាល​មិនជា​សោះ ។