រឿង ៖ នេះ​គឺ​ជា​វិធី​តែ​មួយ​គត់​ដែល​អាច​ធ្វើ​ឲ្យ​អូន​គិត​​អ្នក​ដែល​កំពុង​រៀបការ​ជាមួយ​អូន​គឺ​ជា​បង

រូបតំណាង (ប្រភព ៖ Google)

ថ្ងៃមួយបុរសម្នាក់ត្រូវបានមិត្តស្រីរបស់គាត់សុំបែកគ្នា ទាំងដែលគាត់ពុំអាចទទួលយកនូវការពិត ហើយនាងក៏មិនបានប្រាប់ពីមូលហេតុអ្វីទាល់តែសោះ។ ដោយសារក្ដីស្រលាញ់មិនចង់ឲ្យនាងរីករាយជាមួយនឹងជម្រើសរបស់នាង គាត់ក៏សុខចិត្តបញ្ចប់ទាំងទឹកភ្នែក។

បិទបើកៗ 1ឆ្នាំកន្លងផុតទៅគាត់ក៏អាចធ្វើចិត្តបាន រឿងចាស់ទាំងប៉ុន្មានបានត្រឹមតែជាអនុស្សាវរីយ ហើយអតីតមិត្តស្រីរបស់គាត់ក៏បានរៀបការ ព្រមទាំងបានអញ្ជើញគាត់ចូលរួមផងដែរ។

ថ្ងៃរៀបការចូលមកដល់ បុរសម្នាក់នោះក៏បានទៅចូលរួមតាមការអញ្ជើញ ប៉ុន្តែពេលទៅដល់រោងការភ្លាម គាត់ស្រាប់តែគាត់ផ្លាស់ប្ដូរទឹកមុខបែបធម្មតា ទៅជាងឿងឆ្ងល់ ហើយក៏ចាប់ផ្ដើមសួរទៅកាន់កូនក្រមុំ ដែលជាអតីតសង្សាររបស់ខ្លួន៖

  • ហេតុអ្វីបានជាអ្នកហ៊ានយកពណ៌ដែលខ្ញុំចូលចិត្តមកធ្វើជាពណ៌រោងការរបស់អ្នក ?
  • ហេតុអ្វីបានជាអ្នកហ៊ានយកផ្កាដែលខ្ញុំចូលចិត្តមកតុបតែងក្នុងរោងការនេះ ?
  • ហេតុអ្វីបានជាអ្នកហ៊ានយកភ្លេងដែលខ្ញុំចូលចិត្តមកចាក់ក្នុងរោងការអ្នកបែបនេះ ?
  • ហេតុអ្វីបានជាអ្នកហ៊ានយកថ្ងៃ Anniversaryរបស់ពួកយើងមកធ្វើជាថ្ងៃរៀបការរបស់អ្នក ?

អតីតសង្សាររបស់គាត់ក៏បានឆ្លើយទាំងទឹកភ្នែកថា ៖ ” ពីព្រោះនេះគឺជាវិធីតែមួយគត់ដែលអាចធ្វើឲ្យអូនគិតអ្នកដែលកំពុងរៀបការជាមួយអូនគឺជាបង” ។

ស្រលាញ់គ្នាស្មោះមិនប្រាកដថាបានរស់នៅជាមួយគ្នានោះទេ នេះគឺឧបសគ្គដ៏ធំបំផុតនៃជីវិតស្នេហា បើសិនជាអ្នកបានឆ្លងកាត់ឧបសគ្គមួយនេះជាមួយគ្នាបានសម្រេច សូមរក្សាចំណងស្នេហ៍នេះឲ្យឋិតថេរ ពីព្រោះមិនមែនគ្រប់គ្នាសុទ្ធតែអាចឆ្លងផុតនោះទេ ៕

ប្រែសម្រួលឡើងវិញ
ប្រភព ៖

  • រឿង ៖ នេះ​គឺ​ជា​វិធី​តែ​មួយ​គត់​ដែល​អាច​ធ្វើ​ឲ្យ​អូន​គិត​​អ្នក​ដែល​កំពុង​រៀបការ​ជាមួយ​អូន​គឺ​ជា​បង已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/06/27  Category:ចំនេះដឹង
Tags: