ដើររកបងថ្លៃ ៣ថ្ងៃមិនឃើញ ដើរទៅផ្ទះវិញដួល សន្លប់ព្រោះដាច់បាយ

រតនគិរី៖ បុរសម្នាក់បានដួលសន្លប់ ក្រោមដំណក់ភ្លៀង បន្ទាប់ពីដាច់បាយមួយពេល ខណៈដើររកបងថ្លៃ អស់រយៈពេល៣ថ្ងៃហើយ មិនឃើញ ដែលហេតុ ការណ៍នេះ កើតឡើងនៅម៉ោង ៣៖៣០នាទីរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅភូមិប៉ាអរ ឃុំប៉ាតេ។

បើតាមមន្រ្តីជាន់ខ្ពស់សមាគមអាដហុក ប្រចាំខេត្តរតនគិរី លោក ឆាយ ធី បានឲ្យដឹងថា ‎បរុសម្នាក់ដើរទាំងភ្លៀងស្វែងរកបងប្អូនត្រូវដួលសន្លប់ ! នៅម៉ោង និង៣០នាទីរសៀលទី២៦មិថុនា២០១៦ បុរសឈ្មោះ គឿន សីហា អាយុ២៤ឆ្នាំ រស់នៅខេត្តរតនគិរី ស្រុកអូរជុំ២ឆ្នាំ ហើយ (គ្មានទូរស័ព្ទ) ស្រុក កំណើតសៀមរាប បានប្រាប់លោក ថា ប្អូនសុំឡានគេជិះពីស្រុកអូរជុំ ដល់ស្រុកអូរយ៉ាដាវ។

លោក ឆាយ ធី បន្តថា ការសុំរថយន្តជិះនេះ គឺស្វែងរកបងថ្លៃឈ្មោះ វ៉ាន់ (0968541896) តែខលទៅមិនចូល បងថ្លៃរបស់គាត់រស់នៅឃុំប៉ក់ញ៉ៃ មុខរបរ "សិប្បកម្មឈើ" នៅពេលរកបងថ្លៃ៣ថ្ងៃ មិនឃើញ ក៏ដើរត្រឡប់មកផ្ទះដាច់បាយ១ពេល និងក្រោមមេឃរលឹមខ្លាំង ក៏ដួលសន្លប់លើចីញ្ចឹមថ្នល់ បានក្រុម អ្នកភូមិ និងអ្នកលក់ខ្ចៅខ្យងនៅភូមិប៉ាអរ ឃុំប៉ាតេ ក្រឡេកឃើញ និងនាំគ្នាជួយសង្គ្រោះបានទាន់ពេលវេលា និងផ្តល់បាយទឹកឲ្យហូប រង់ចាំមានកំលាំងបន្ត ដំណើរត្រឡប់ទៅផ្ទះវិញ។

ជាមួយគ្នានោះដែរ លោក ឆាយ ធី ក៏បានអន្តរាគមន៍ជួយផ្នែកសុខភាព និងផ្តល់ថវិកា មួយចំនួនទុកសម្រាប់ហូបបាយផងដែរ៕

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ព័ត៌មានមួយផ្សេងទៀតអំពីការបាត់ខ្លួននេះដែរ មានស្ត្រី​ម្នាក់​បាន​មក​ប្តឹង​សមត្ថកិច្ច​មូលដ្ឋាន​ដោយ​ចោទ​ថា អាយុ​១​ខួប​៩​ខែ ។

ស្ត្រី​ដែល​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ទឹកថ្លា នា​ព្រឹក​ថ្ងៃ​ទី​២៦ មិថុនា ២០១៦​នេះ ឈ្មោះ សេង ទឹកថ្លា អាយុ​២០​ឆ្នាំ ជា​ចុងភៅ​នៅ​អង្គការ​ភាព​ញញឹម​នៃ​កុមារ ស្នាក់​នៅ​ក្នុងភូមិ​ស្លែង​រលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រីឯ​ប្តី​ដែល​ស្ត្រី​ខាងលើ​អះអាង​ថា លួច​យក​កូន​ទៅ​បាត់​នោះ​ឈ្មោះ កង មក​រា អាយុ​២៣​ឆាំ្ន ។

បើ​តាម​ការ​រៀបរាប់​របស់​ស្ត្រី​ឈ្មោះ សេង ទឹកថ្លា បាន​ឲ្យ​ដឹង​ថា នាង​និង​ប្តី​បាន​រស់នៅ​ជាមួយ​គ្នា​ជាង​២​ឆ្នាំ​មក​ហើយដោយ​មិន​បាន​រៀប​ការ​នោះ​ទេ ហើយ​ថា​ពេល​បាន​គ្នា​គឺ​ខ្លួន​បាន​ទៅ​រស់នៅ​ជាមួយ​ម្តាយក្មេក​នៅ​ឯ​ខេត្តតាកែវ ប៉ុន្តែ​ដោយសារ​ម្តាយក្មេក​និង​ក្រុម​គ្រួសារ​ខាង​ប្រុស​មិន​ពេញចិត្ត ក៍បាន​មក​រស់នៅ​ភ្នំពេញ​ក្នុងភូមិ​សាស្ត្រ​ខាងលើ រហូត​ទទួល​បាន​ចំណងដៃ​កូនប្រុស​ម្នាក់ ដែល​ត្រូវ​ប្តី​លួច​យក​ទៅ​នោះ ។

យ៉ាងណា​ក៏ដោយ មក​ដល់​វេលា​ម៉ោង​១០​និង​២០​នាទី​ព្រឹក​ថ្ងៃអាទិត្យ​ដដែល​នេះ គេហទំព័រ​កោះសន្តិភាព​មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បំភ្លឺ​បាន​ទេពី​ភាគី​ប្តី​ឈ្មោះ កង មក​រា៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ដើររកបងថ្លៃ ៣ថ្ងៃមិនឃើញ ដើរទៅផ្ទះវិញដួល សន្លប់ព្រោះដាច់បាយ

ដើររកបងថ្លៃ ៣ថ្ងៃមិនឃើញ ដើរទៅផ្ទះវិញដួល សន្លប់ព្រោះដាច់បាយ

ដើររកបងថ្លៃ ៣ថ្ងៃមិនឃើញ ដើរទៅផ្ទះវិញដួល សន្លប់ព្រោះដាច់បាយ