ឃាតកម្មវាយសម្លាប់បុរសម្នាក់ យកសពទៅបោះចោល នៅតាមប្រឡាយទឹក, កម្លាំងសមត្ថកិច្ចកំពុងតាមចាប់ជនដៃដល់

(កំពង់ធំ)៖ បុរសម្នាក់ត្រូវជនមិនស្គាល់មុខ វាយសម្លាប់ចោលគួរឲ្យអាណោចអាធ័មណាស់ ហើយសពជនរងគ្រោះ ត្រូវបានឃាតក យកទៅបោះចោលនៅតាមប្រឡាយទឹក ដែលករណីនេះត្រូវបានសមត្ថកិច្ច ចាត់ទុកថា គឺជារឿងគំនុំ។

សពជនរងគ្រោះ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញនៅក្នុងលូប្រឡាយទឹក ត្រង់ចំណុចទួលជ្រៃខាងលិច ភូមិកែរ៉ងចំងាយ ប្រមាណប្រហែល២គីឡូម៉ែត្រ ពីភូមិដេលស្ថិតនៅ ឃុំឈើទាល ស្រុកសណ្តាន់ ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦។ 

ក្រោយពេលប្រទះឃើញ ប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ច ចុះមកពិនិត្យមើលសាកសពនៅនិងកន្លែងកើតហេតុ ដោយឃើញមានស្នាមរបួសលើផ្ទៃមុខ រយៈច្រមុះប្រវែងមួយសង់ទីម៉ែត្រជំរៅ៥ សង់ទីម៉ែត្រ រយះត្រចៀកខាងឆ្វេងប្រវែង៣សង់ ទីម៉ែត្រ របួសក្បាលផ្នែកខាងក្រោយប្រវែង១០សង់ទីម៉ែត្រ រយះចង្កាប្រវែង៩សង់ ទីម៉ែត្រ ជំរៅ ១សង់ទីម៉ែត្រ រយះបបូរមាត់ខាងលើ ផ្នែកខាងឆ្វេងប្រវែង២សង់ទីម៉ែត្រ និងរយះចិញ្ចើមលើផ្នែកខាងឆ្វេង ៣សង់ទីម៉ែត្រ ជំរៅ១សង់ទីម៉ែត្រ ។

សាកសពត្រូវបានសមត្ថកិច្ចស្គាល់អត្តសញ្ញាណ ឈ្មោះ សុខ ភក្តី អាយុ ៣៧ ឆ្នាំ រស់នៅភូមិកំពង់ធំ សង្កាត់កំពង់រទះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានប្រពន្ធឈ្មោះ ឡុង សោភា អាយុ ៣០ ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។

ស្នងការនគរបាលខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ត្រី ជូ សំអាន បានបញ្ជាក់ថា ករណីនេះកម្លាំងនគរបាលរបស់លោក បាន និងកំពុង ធ្វើការស្រាវជ្រាវដើម្បីតាមចាប់ជនដៃដល់។ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក កាលពីថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០១៦  

ឧត្តមសេនីយ៍ត្រី ស្រេង ជា ស្នងការនគរបាលខេត្តព្រៃវែង បានប្រាប់ Fresh News ថា មុនពេលកើតហេតុជនសង្ស័យ ឈ្មោះ កុយ ផល្លិត អាយុ២៦ឆ្នាំ ស្នាក់នៅភូមិក្រាំង ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង បានចេញពីរោងការនៅក្នុងភូមិធាយ ឃុំធាយ ស្រុកបាភ្នំ វេលាម៉ោងប្រហែល១២:០០យប់ ជាមួយជនរងគ្រោះឈ្មោះ ទុយ ញ៉ម ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅជាប់ផ្ទះជនសង្ស័យ។

ពេលនោះជនរងគ្រោះ ដើរបណ្ដើរជេគ្នាជាមួយជនសង្ស័យបណ្ដើរ លុះចំណុចកើតហេតុ ជនរងគ្រោះ បានវាយជនសង្ស័យមួយដៃចំចិញ្ចើម ស្រាប់តែជនសង្ស័យបានវាយជនរងគ្រោះនឹងព្រនង់ ដែលខ្លួនកាន់យកចេញពីវត្តធាយ៥ព្រនង់ ចំថ្គាម និងខ្ទង់ច្រមុះ បណ្តាលឲ្យដួលធ្លាក់ទៅជើងទារប្រឡាយតែម្តង។

លោកស្នងការបានបន្ដថា បន្ទាប់ពីមានករណីឃាតកម្មនេះកើតឡើង កម្លាំងនគរបាលរបស់លោក បានបើកប្រតិបត្តិការស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យខាងលើ ដោយសមត្ថកិច្ចរកឃើញអាវរបស់ជនសង្ស័យមានប្រលាក់ឈាមផងដែរ។ បើតាមចម្លើយសារភាពរបស់ជនសង្ស័យថា ខ្លួនពិតជាបានវាយជនរងគ្រោះពិតប្រាកដមែន។ បច្ចប្បន្នជនសង្ស័យត្រូវបានកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ឃាតកម្មវាយសម្លាប់បុរសម្នាក់ យកសពទៅបោះចោល នៅតាមប្រឡាយទឹក, កម្លាំងសមត្ថកិច្ចកំពុងតាមចាប់ជនដៃដល់

ឃាតកម្មវាយសម្លាប់បុរសម្នាក់ យកសពទៅបោះចោល នៅតាមប្រឡាយទឹក, កម្លាំងសមត្ថកិច្ចកំពុងតាមចាប់ជនដៃដល់

ឃាតកម្មវាយសម្លាប់បុរសម្នាក់ យកសពទៅបោះចោល នៅតាមប្រឡាយទឹក, កម្លាំងសមត្ថកិច្ចកំពុងតាមចាប់ជនដៃដល់

ឃាតកម្មវាយសម្លាប់បុរសម្នាក់ យកសពទៅបោះចោល នៅតាមប្រឡាយទឹក, កម្លាំងសមត្ថកិច្ចកំពុងតាមចាប់ជនដៃដល់