ផលប្រយោជន៍​នៃ​ការហាត់​យូ​ហ្គា ក្រោយ​សម្រាលកូន​រួច​

ផលប្រយោជន៍​នៃ​ការហាត់​យូ​ហ្គា ក្រោយ​សម្រាលកូន​រួច​


ផលប្រយោជន៍​នៃ​ការហាត់​យូ​ហ្គា ក្រោយ​សម្រាលកូន​រួច​

​ការហាត់​ក្បាច់​យូ​ហ្គា ក្រោយ​សម្រាលកូន​រួច មិន​ខុស​គ្នា​នឹង​ការហាត់ នៅមុន​សម្រាលកូន​ដែរ គឺ​ជួយ​សម្រួល​ដល់​ភាព​តានតឹង​ក្នុង​អារម្មណ៍ សម្រក​ទម្ងន់ និង​ពង្រឹង​ដល់​ភាពបត់បែន របស់​រាងកាយ​ក្រោយ​ពី​សម្រាលកូន​រួច​។ ក្រៅពីនេះ បើសិន​ជា​អ្នក​ចំណាយពេល ហាត់​ក្បាច់​យូ​ហ្គា ក្រោយ​សម្រាលកូន​រួច អ្នក​នឹង​អាច​ទទួលបាន អត្ថប្រយោជន៍​ចំពោះ​សុខភាព កាន់តែ​ច្រើន​ទៀត​។

ជួយ​បន្ធូរ​អារម្មណ៍​ទាំង​ផ្លូវកាយ និង​ចិត្ត​
ក្រោយ​សម្រាលកូន​រួច មាន​ការប្រែប្រួល​អ័រម៉ូន ក្នុង​រាងកាយ​ច្រើនណាស់ ដូច្នេះ ដើម្បី​ធ្វើឲ្យ​អារម្មណ៍ល្អ និង​រាងកាយ​ស្រួលបួល​ឡើងវិញ​នោះ អ្នក​គួរតែ​ហាត់​ក្បាច់​យូ​ហ្គា ព្រោះ​វា​នឹង​ផ្តល់​តុល្យភាព​ដល់​រាងកាយ បន្ធូរ​អារម្មណ៍ និង​ឆាប់​ឲ្យ​រាងកាយ​ស្រួលបួល​ឡើងវិញ​ថែម​ទៀត​។

ជួយ​សម្រក​ទម្ងន់​
ការវិល​ត្រឡប់​ទៅ​រក រាងកាយ​ដូច​ដើម​វិញ ក្រោយ​ពី​សម្រាលកូន​រួច គឺជា​អ្វី​ដែល​ស្ត្រី​គ្រប់រូប​ចង់បាន​បំផុត ប៉ុន្តែ ការហាត់​យូ​ហ្គា​ក្រោយ​សម្រាលកូន​រួច អាច​ជួយ​ឲ្យ​អ្នកទទួលបាន រាងកាយ​ដូច​ដើម​វិញ​ដោយ​មាន​ទាំង​សុខភាព​ល្អ ផង​និង​សម្រក​ទម្ងន់​ផង​។

ផ្តល់​ភាពរឹងមាំ​ដល់​សាច់ដុំ​
ដោយសារ​តែ​កង្វះ​ការធ្វើ​ចលនា ក្រោយ​ពី​សម្រាលកូន​រួច សាច់ដុំ​នឹង​ទៅ​ជា​ឈឺចាប់ និង​នាំ​ឲ្យ​ឈឺ​ខ្នង​ជា​ញឹកញាប់​។ តែ​ការហាត់​ក្បាច់​យូ​ហ្គា ក្រោយ​សម្រាល​រួច មិន​ត្រឹមតែ​ជួយ​ពង្រឹង ដល់​សាច់ដុំ​ខ្នង​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ផ្តល់​មុខងារ​បាន​យ៉ាង​ល្អ ចំពោះ​សាច់ដុំ​ក្នុង​កម្រាល​អាង​ត្រគាក និង​សាច់ដុំ​ពោះ​ផងដែរ​។

ពង្រឹង​ដល់​ភាពបត់បែន​
យូ​ហ្គា អាច​ជួយ​រាងកាយ​បង្កើន​ភាពបត់បែន កាន់តែ​ល្អ​ជាង​មុន ក្រោយ​ពី​សម្រាលកូន​រួច​។ វា​ក៏​ជួយ​ជំរុញ​ដល់​ថាមពល​ក្នុង​ខ្លួន និង​បំបាត់​ការឈឺចាប់​នានា បាន​ច្រើន​ថែម​ទៀត​។

មាន​ទំនាក់ទំនង​ជាមួយ​អ្នក​ហាត់​ដូចគ្នា​
ការចូលរួម​ថ្នាក់​ហាត់​ក្បាច់​យូ​ហ្គា សម្រាប់​ស្ត្រី​សម្រាលកូន​រួច នឹង​អនុញ្ញាត​ឲ្យ​អ្នក មាន​ទំនាក់ទំនង​កាន់តែ​ល្អ ជាមួយ​ម្តាយ​ថ្មីថ្មោង​ដូចគ្នា​កាន់តែច្រើន​។ លើសពីនេះទៅទៀត អ្នក​ក៏​អាច​ទទួលបាន​ការចែក​រំលែក នូវ​គន្លឹះ​ជាច្រើន ជាមួយ​ពួកគេ​ទៅវិញទៅមក​ផងដែរ ដើម្បី​ទទួលបាន​សុខភាព​ល្អ ក្រោយ​ពី​សម្រាលកូន​រួច​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី27 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។