បែលហ្ស៊ិក រកបាន៤គ្រាប់ដើម្បីផ្តួលហុងគ្រី ខណៈអាល្លឺម៉ង់ឈ្នះដោយងាយ (Video Highlights)

ខ្សែបម្រើប្រយុទ្ធ Eden Hazard បានរកគ្រាប់បាល់បញ្ចូលទីជាលើកទីមួយរបស់គេក្នុងយុទ្ធនាការ Euro ឆ្នាំ២០១៦ ខណៈដែលក្រុមបាល់ទាត់ជម្រើជាតិបែលហ្ស៊ិក បានឈានទៅប្រកួតវគ្គ៨ក្រុមចុងក្រោយ ក្រោយពីទទួលបានជ័យជម្នះដោយងាយក្នុងលទ្ធផល ៤-០ ដើម្បីបញ្ចប់យុទ្ធនាការរបស់ក្រុមជម្រើសជាតិហុងគ្រី។ ក្រុមជម្រើសជាតិបែលហ្ស៊ិក នឹងឈានទៅប្រកួតវគ្គ១/៤ផ្តាច់ព្រ័ត្រជាលើកទី១ បើគិចាប់តាំងពីការរងបរាជ័យក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រកាលពីឆ្នាំ១៩៨០។

belgiumwin4to0

ពួកគេបានធ្វើការគ្រប់គ្រងការប្រកួតទាំងស្រុងនៅកីឡដ្ឋាន Stadium de Toulouse ក្រោយពីកីឡាករ Toby Alderweireld បានតែតបាល់បញ្ចូលទីនៅនាទី ទី១០ ដើម្បីជួយឲ្យពួកគេមានគ្រាប់បាល់នាំមុខមុន។ ក្រុមបែលហ្ស៊ិក ដែលមានរហស្សនាមថា បិសាចក្រហម បានខ្ជះខ្ជាយឱកាសល្អៗជាច្រើនដើម្បីបញ្ចប់ការប្រកួតនេះ នៅមុនពេលកីឡាករ Toby Alderweireld ដែលបានប៉ះបាល់ជាលើកទីមួយក្នុងនាមជាកីឡាករបម្រុង Hazard និង Yannick Carrasco បានរកគ្រាប់បាល់បញ្ចូលទីក្នុងរយៈពេល១២នាទីចុងក្រោយ។

បច្ចុប្បន្ន ក្រុមជម្រើសជាតិបែលហ្ស៊ិក នឹងត្រូវប៉ះជាមួយនឹងក្រុមជម្រើសជាតិវេលស៍ ក្នុងទីក្រុង Lille ក្បែរព្រំប្រទល់់រវាងបែលហ្ស៊ិក និងបារាំង ដើម្បីប្រជែងយកកៅអីទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ស្របពេលជាមួយគ្នានេះ ខ្សែការពារ Jerome Boateng បានរកគ្រាប់បាល់អន្តរជាតិជាលើកទីមួយរបស់គេដើម្បីជួយឲ្យក្រុមជម្រើសជាតិអាល្លឺម៉ង់ ទទួលជ័យជម្នះក្នុងលទ្ធផល ៣-០ លើក្រុមជម្រើសជាតិស្លូវ៉ាគី ក្នុងព្រឹត្តិការណ៍ Euro ឆ្នាំ២០១៦ កាលពីថ្ងៃអាទិត្យ ខណៈដែលក្រុមម្ចាស់ជើងឯកពិភពលោកបានឈានទៅប្រកួតវគ្គ៨ក្រុមចុងក្រោដោយងាយ។ អាល្លឺម៉ង់ នឹងត្រូវប៉ះជាមួយនឹងក្រុមជម្រើសជាតិអេស្ប៉ាញ ឬអ៊ីតាលី ក្នុងការប្រកួតវគ្គ១/៤ផ្តាច់ព្រ័ត្រនៅចុងសប្តាហ៍ក្រោយ៕

Belgium 4 – 0 Hungary

Germany 3 – 0 Slovakia

ប្រភពព័ត៌មាន៖ Channel News Asia