បុរស​២​នាក់​រងរបួស​ធ្ងន់​ ដោយ​រថយន្តបុក​ពីក្រោយ​ម៉ូតូ​ពេញទំហឹង​

ព្រះសីហនុ:
រថយន្ត​កាមរី​ឆ្លាម​បុក​ម៉ូតូ​មួយគ្រឿង​ក្នុងទិសដៅ​ស្របគ្នា​បណ្តាល​ឲ្យ​បុរស​២​នាក់​រងរបួស​ធ្ងន់​។​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ណ៌​នេះ​​បានកើត​ឡើង​នៅ​ម៉ោង​ប្រមាណ​៣​រសៀល​ថ្ងៃទី​២៦​មិថុនា​លើ​ដង ផ្លូវជាតិ​លេខ​៤​ចន្លោះ​២០០_២០១​ស្ថិត ក្នុងភូមិ​អូរ​តាសេក ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​។​

​ជនរងគ្រោះ​ឈ្មោះ​ឈ្មោះ ណេ សុខ  អាយុ​២៤​ឆ្នាំ របួសធ្ងន់ និង​ឈ្មោះ​ណេ សា​រុំ អាយុ​៤០​ឆ្នាំ មាន​ទីលំនៅ​ដូចគ្នា ជា​អ្នករួមដំណើរ​ពីក្រោយ របួសធ្ងន់​។

​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ដែល​ចុះទៅ​ការពារ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​រថយន្ត​ដែល​បើក​បុក​ម៉ូតូ​ពីក្រោយ​ម៉ាក​កាមរី ឆ្លាម​ពណ៌​ស្ករ​ពាក់​ស្លាក លេខ​ភ្នំពេញ​2U 6819 ទិសដៅ​ពី​ក្រុងព្រះសីហនុ​ទៅ​ភ្នំពេញ​បើកបរ​ដោយ​ឈ្មោះ សំ អាង វឌ្ឍន៍ ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំងវែង ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។ មកដល់​ចំណុចកើតហេតុ​បាន​បុក​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​សេ​125 ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ អ្នកបើកបរ​ឈ្មោះ ណេ សុខ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃនប់​។​

​អ្នករបួស​ទាំងពីរ​បាន​បញ្ជូនទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន​វាលរេញ​៕S/S