Rolls Royce​ ​បញ្ចេញ​គំរូ ​នាវា​ដឹក​ទំនិញ​ ​ទំនើប​បំផុត​ សម្រាប់អនាគត

សូមទស្សនាវីដេអូ បង្ហាញពីគម្រោង នាវារបស់ Roll Royce

Rolls Royce បានបញ្ចេញនូវគំរូ នាវាដឹកទំនិញ ដែលពួកគេអះអាង ថាជានាវា ដែលមានបំពាក់នូវបច្ចេកវិទ្យាទំនើបបំផុត ។ ការស្រាវជ្រាវលើនាវានេះ Rolls Royce បានសហការជាមួយ ក្រុមស្រាវជ្រាវ VTT និងអ្នកស្រាវជ្រាវ មកពីសកលវិទ្យាល័យ Aalto ហើយបានហៅនាវា នោះថា ប្រតិបត្តិការសម្រាប់ អនាគត និងមានអក្សរកាត់ oX ។

Rolls Royce​ ​បញ្ចេញ​គំរូ ​នាវា​ដឹក​ទំនិញ​ ​ទំនើប​បំផុត​ សម្រាប់អនាគត Rolls Royce​ ​បញ្ចេញ​គំរូ ​នាវា​ដឹក​ទំនិញ​ ​ទំនើប​បំផុត​ សម្រាប់អនាគត

នាវា ខាងលើមានបន្ទប់បញ្ជា ប្រើប្រាស់នូវបច្ចេកវិទ្យា Hologram ដែលអាចផ្ដល់ភាពងាយដល់ នាវិក ក្នុងការបញ្ជានាវា។ ចំណុចពិសេសសម្រាប់នាវានេះ គឺវាអាចធ្វើដំណើរដោយស្វ័យប្រវត្ត ឬអាចបញ្ចាឲ្យដំណើរការពីចម្ងាយ ខណៈបច្ចេកវិទ្យាទាំងនេះមិនទាន់មាន នាវាណាទាន់បំពាក់នោះទេ។

Rolls Royce​ ​បញ្ចេញ​គំរូ ​នាវា​ដឹក​ទំនិញ​ ​ទំនើប​បំផុត​ សម្រាប់អនាគត

Rolls Royce បានឲ្យដឹងថា ពួកគេនឹងសម្រេចនូវគម្រោង ហើយដាក់ឲ្យនាវាដ៏ទំនើបនេះ ដំណើរការនាឆ្នាំ ២០២០ ព្រោះបច្ចេកវិទ្យាដែលត្រៀមបំពាក់ គឺបានធ្វើការសាកល្បងរួចរាល់ ៕

ប្រភព៖ sabay

  • Rolls Royce​ ​បញ្ចេញ​គំរូ ​នាវា​ដឹក​ទំនិញ​ ​ទំនើប​បំផុត​ សម្រាប់អនាគត已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/06/27  Category:កំសាន្ត
Tags: