ព្រឹត្តិការណ៍​បាត់​អាវុធ​នុយក្លេអ៊ែរ​ទាំង​៨​របស់​អាមេរិក​ដែល​រក​​មិន​ទាន់​ឃើញ​ដល់​បច្ចុប្បន្ន​

អំឡុងសង្គ្រាមត្រជាក់មហាអំណាចអាមេរិកបានបាត់អាវុធនុយក្លេអ៊ែរដល់ទៅ៨ករណីរកមិនឃើញជារៀងរហូត។ រឿងរ៉ាវទាំងនេះត្រូវបានផ្នែកការពារជាតិអាមេរិកហៅថា៖” “broken arrows” ។ បើសរុបការឥទ្ធិពលការផ្ទុះអាវុធទាំង៨ព្រឹត្តិការណ៍នេះវិញគឺស្មើនឹងការផ្ទុះគ្រាប់បែកនៅ Hiroshima  ២២០០ដង។
១.ទៅមហាសមុទ្រប៉ាស៊ីហ្វិក(១៣កុម្ភៈ១៩៥០)
យន្តហោះ B-36 មួយគ្រឿងរបស់អាមេរិកដែលហោះពីរដ្ឋអាឡាស្កាទៅកាន់រដ្ឋតិចសាស់ អំឡុងពេលធ្វើសមយុទ្ធបានបាត់ដាន។ វាដឹកគ្រាប់បែកនុយក្លេអ៊ែរប្រភេទទម្លាក់ចេញពីយន្តហោះចម្បាំងមានទម្ងន់ និងម៉ាស៣០គីឡូតោន(Fat man) ដែលត្រូវដឹកទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិក។ គ្រាប់បែកផ្ទុកទៅដោយសារធាតុអ៊ុយរ៉ាន្យោមនេះត្រូវបានបាត់ហើយមិនអាចរកឃើញសូម្បីតែតម្រុយ។
២-៣ បាត់លើអាកាស(១០មិនា១៩៥៦)
យន្តហោះ B-47 មួយគ្រឿងផ្ទុកក្បាលគ្រាប់បែកនុយក្លេអ៊ែរពីអាកាសយានដ្ឋាន MacDill Air Force  ក្នុងរដ្ឋផ្លូរីដាបានបាត់ខ្លួនលើអាកាសអំឡុងពេលចុះចតទៅចាក់សាំងវិញក្នុងបន្ទាយមួយជិតសមុទ្រម៉េឌីទែរ៉ាណេ។ ខណៈពេលកំពុងបាត់ពីរ៉ាដា មានអាកាសធាតុមិនសូវល្អនោះទេហើយមានកម្ពស់ពីដី១៤៥០០ហ្វីត។ យន្តហោះនេះមិនដែលបានលឺដំណឹងថាទៅទីណានោះទេ។
៤-៥ បាត់នៅវាលល្បាប់ភក់ក្នុងភាគខាងជើងរដ្ឋ Carolina (២៤មករា១៩៦១)
យន្តហោះ B-52 ផ្ទុកគ្រាប់បែក២គ្រាប់មានក្បាលនុយក្លេអ៊ែរ២៤ម៉េហ្គាតោនបានធ្លាក់ហើយលិចចូលបឹងវាលភក់មួយ បន្ទាប់ពីហោះពីអាកាសយានដ្ឋាននៅតំបន់ Goldsboro ភាគខាងជើងរដ្ឋ Carolina។ ក្នុងចំណោម២គ្រាប់នោះមានមួយគ្រាប់បានលិចចូលក្នុងភក់ដែលជាប្រភេទក្បាលអ៊ុយរ៉ាន្យោម ហើយរកមិនឃើញ ទោះបីជាធ្វើការស្រាវជ្រាវយ៉ាងល្អិតល្អន់ជុំវិញបឹងល្បាប់ភក់នោះក៏ដោយ។ មកពេលនេះគ្មាននរណាបានដំណឹងពីការបាត់នេះទេ។ ក្រោយមកខាងកងទ័ពជើងអាកាសអាមេរិកដាក់សំណើឲ្យរដ្ឋាភិបាលមកជីកកកាយរកម្ដងទៀតតែគ្មានដំណឹង។
៦- ឧប្បត្តិហេតុក្នុងប្រទេសជប៉ុន(៥ធ្នូ១៩៦៥)
យន្តហោះចម្បាំងម៉ាក A-4E Skyhawk ផ្ទុកគ្រាប់បែកអ៊ីដ្រូហ្សែនមានកម្លាំងផ្ទុះ១មេហ្គាតោនមួយគ្រាប់ បានបាត់ដានពីរ៉ាដានាវាដឹកយន្តហោះចម្បាំង ហើយគេមានដំណឹងថាបានធ្លាក់ចូលមហាសមុទ្រប៉ាស៊ីហ្វិក។ យន្តហោះ និងគ្រាប់បែកបានធ្លាក់ចូលទឹកសមុទ្រមានជម្រៅ ១៦០០០ហ្វីត ហើយរកអត់ឃើញទាល់តែសោះ។ ១៥ឆ្នាំក្រោយមកទាហានជើងទឹកអាមេរិកបានបញ្ជាក់ថា ឧប្បត្តិហេតុធ្លាក់នេះមានចម្ងាយ៥០០ម៉ាយ៍ពីដី ដែលចម្ងាយនេះគ្មាននរណាអាចរកឃើញ ប៉ុន្តែតាមការបញ្ជាក់មួយទៀតថា នាវាដឹកយន្តហោះចម្បាំងបានចាកចេញពីប្រជុំកោះ Ryuku  របស់ប្រទេសជប៉ុន និងធ្វើដំណើរទៅកាន់កោះ Yokosuka បន្ទាប់ពីបំពេញបេសកកម្មនៅក្នុងសង្គ្រាមវៀតណាម។
 
៧-៨រដូវផ្ការីកឆ្នាំ១៩៦៨
ខណៈពេលត្រឡប់ទៅកាន់ទីកន្លែងដើមវិញនៅមូលដ្ឋាន Norfolk រដ្ឋ Virginia នាវាមុជទឹកចម្បាំងអាមេរិកឈ្មោះខ្យាដំរីបានផ្ទុកគ្រាប់បែកច្រើនគ្រាប់ បានលិចបាត់ទៅក្នុងសមុទ្រចម្ងាយ៤០០ម៉ាយពីភាគអាគ្នេយ៍កោះ Azores  របស់ព័រទុយហ្គាល់។ នាវិក៩៩នាក់ដែលធ្វើការលើនាវាមុជទឹកនោះបាត់បាត់ទៅជាមួយដែរ។ ខ្យាដំរីបានផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរសរុបនៃឥទ្ធិពលផ្ទុះដល់២៥០គីឡូតោន៕ព្រឹត្តិការណ៍​បាត់​អាវុធ​នុយក្លេអ៊ែរ​ទាំង​៨​របស់​អាមេរិក​ដែល​រក​​មិន​ទាន់​ឃើញ​ដល់​បច្ចុប្បន្ន​

ប្រភព៖ kqube

  • ព្រឹត្តិការណ៍​បាត់​អាវុធ​នុយក្លេអ៊ែរ​ទាំង​៨​របស់​អាមេរិក​ដែល​រក​​មិន​ទាន់​ឃើញ​ដល់​បច្ចុប្បន្ន​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/06/27  Category:ជីវិតនិងសង្គម
Tags: