មេនូឡាយហ្វ៍ ប្រារព្ធ​ខួប៤ឆ្នាំ​នៅ​កម្ពុជា ដោយ​មាន​ការ​ចូល​រួម​ពី​អតិថិជន​រាប់​រយ​នាក់

ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បាន​ប្រារព្ធ​ខួប ៤​ឆ្នាំ​ នៃ​ប្រតិបត្តិការ​អាជីវកម្ម​របស់​ខ្លួន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ពី​ថ្ងៃ​ទី ២៥​ខែ​មិថុនា នៅ​សណ្ឋាគារ​ឡឺរ៉ូយ៉ាល់ ដោយមាន​ការ​ចូល​រួម​ពី​អតិថិជន​រាប់​រយ​នាក់ និង​គណៈ​គ្រប់​គ្រង​ជាន់​ខ្ពស់​របស់​ក្រុមហ៊ុន ព្រម​ទាំង​អ្នក​តំណាង​មក​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ផង​ដែរ។

 

មេនូឡាយហ្វ៍ ប្រារព្ធ​ខួប៤ឆ្នាំ​នៅ​កម្ពុជា ដោយ​មាន​ការ​ចូល​រួម​ពី​អតិថិជន​រាប់​រយ​នាក់

 

អតិថិជន​ដែល​មាន​ជំនឿ​ចិត្ត​យ៉ាង​មុត​មាំ​លើ​ក្រុមហ៊ុន មេនូឡាយហ្វ៍ បាន​បង្ហាញ​​ស្នាមញញឹម​ក្នុង​ឱកាស​គម្រប់​ខួប ៤​ឆ្នាំ នៃ​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុ​ជីវិត​លំដាប់​ថ្នាក់​អន្តរជាតិ​មាន​ភាគហ៊ុន​បរទេស ១០០%​ដំបូង​គេ​នេះ។ នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ ក៏​មាន​ការ​សួរ​សំនួរ​យក​រង្វាន់ ការ​សម្ដែង​របាំ​ឆៃយ៉ាំ ការ​បង្ហាញ​ពី​អត្ថប្រយោជន៍​នៃ​ធានា​រ៉ាប់រង​អាយុជីវិត និង​ពិសា​អាហារ​សាមគ្គី​ដោយ​ភាព​ស្និទ្ធស្នាល​បំផុត។ ចំណែក​ឯ​គណៈ​គ្រប់​គ្រង​ជាន់​ខ្ពស់​របស់​ក្រុមហ៊ុន មេនូឡាយហ្វ៍ បាន​កាត់​នំខេក ជា​និមិត្ត​រូប​នៃ​វត្តមាន ៤​ឆ្នាំ​នៅ​កម្ពុជា។
​​​​​​​​​
លោក Robert Elliott អគ្គ​នាយក​ប្រតិបត្តិ និង​ជា​នាយក​ចាត់​ការ​ទូទៅ​នៃ​ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បាន​បញ្ជាក់​ពី​ការ​ប្ដេជ្ញា​ចិត្ត​ថា៖ «ក្រុមហ៊ុន មេនូឡាយហ្វ៍ ប្ដេជ្ញា​បន្ត​ឆន្ទៈ​ដ៏​មុតមាំ​របស់​យើង​ក្នុង​ការ​ជួយ​ក្រុម​គ្រួសារ​កម្ពុជា កសាង​អនាគត​ហិរញ្ញវត្ថុ​ដ៏​ប្រសើរ​មួយ។ យើង​ចង់​ឱ្យ​អតិថិជន​របស់​យើង អស់​ក្ដី​បារម្ភ​ក្នុង​ការ​រស់នៅ និង​ប្រកប​ការងារ ប្រចាំ​ថ្ងៃ​ដោយ​ដឹង​ថា អនាគត​ហិរញ្ញវត្ថុ​របស់​ខ្លួន​ត្រូវ​បាន​ការពារ​ដោយ​ក្រុមហ៊ុន មេនូឡាយហ្វ៍។ យើង​ធានា​ថា​ប្រសិន​បើ​មាន​ហេតុការណ៍​អាក្រក់​ណា​មួយ​កើត​ឡើង​ដោយ​មិន​បាន​ត្រៀម​ទុក​ជា​មុន​មក​លើ​មេ​គ្រួសារ បន្ទុក​ហិរញ្ញវត្ថុ របស់​គ្រួសារ​នោះ​នឹង​មិន​ធ្លាក់​លើ​ប្ដី ប្រពន្ធ ឬ​កូន​របស់​ពួក​គេ​ទេ ប៉ុន្តែ​វា​នឹង​ក្លាយ​ជា​បន្ទុក​របស់​ក្រុមហ៊ុន​មេនូឡាយហ្វ៍​ទៅ​វិញ»។

 

មេនូឡាយហ្វ៍ ប្រារព្ធ​ខួប៤ឆ្នាំ​នៅ​កម្ពុជា ដោយ​មាន​ការ​ចូល​រួម​ពី​អតិថិជន​រាប់​រយ​នាក់លោក Robert Elliott

 

ក្រុមហ៊ុន មេនូឡាយហ្វ៍ ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត​លំដាប់​ថ្នាក់​អន្តរជាតិ​ដែល​ទទួល​បាន​ការ​ជឿ​ទុក​ចិត្ត​ពី​សំណាក់​អតិថិជន និង​មាន​ប្រវត្តិ​អាជីវកម្ម​របស់​ខ្លួន​ជាង ១២៥​ឆ្នាំ​មក​ហើយ ដោយ​មាន​ប្រតិបត្តិការ​ធំ​ៗ​នៅ​ប្រទេស​កាណាដា សហរដ្ឋអាមេរិក និង​ទីផ្សារ​ទាំង​១១ ក្នុង​តំបន់​អាស៊ី។ ក្នុង​អំឡុង​ពេល ៤ឆ្នាំ នៃ​ប្រតិបត្តិការ​អាជីវកម្ម​នៅ​កម្ពុជា ក្រុមហ៊ុន មេនូឡាយហ្វ៍ បាន​ការពារ​អាយុជីវិត​ប្រជាជន​ជាង ២២​ម៉ឺន​នាក់ ជាមួយ​នឹង​ទឹក​ប្រាក់​ធានា​សរុប​ចំនួន​ជាង ៤០០​លាន​ដុល្លារ​អាមេរិក។

 

ក្រៅ​ពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​បញ្ជ្រាប​ព័ត៌មាន​ទាក់​ទង​នឹង​អត្ថន័យ​នៃ​ការ​ធានា​រ៉ាប់រង​អាយុ​ជីវិត ក្រុមហ៊ុន មេនូឡាយហ្វ៍ បាន​និង​កំពុង​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​គាំទ្រ​សហគមន៍​តាម​រយៈ​ការ​បរិច្ចាគ​ថវិកា​ជូន​ដល់​មន្ទីរពេទ្យ​កុមារ ការ​ចែក​កង់ និង​មួក​សុវត្ថិភាព​ជូន​ដល់​សិស្សានុសិស្ស​ដែល​ជួប​ការ​ខ្វះ​ខាត ការ​លើក​កម្ពស់​ការ​យល់​ដឹង​ពី​សុវត្ថិភាព​ចរាចរ​ផ្លូវ​គោក ក៏​ដូច​ជា​ការ​លើក​កម្ពស់​សុខភាព និង​សុខុមាលភាព​តាម​រយៈ​ការ​ឧបត្ថម្ភ​កម្មវិធី​រត់​ប្រណាំង​ពាក់​កណ្ដាល​ម៉ារ៉ាតុន​អន្តរជាតិ​ដែល​ធ្វើ​ឡើង​នៅ​តំបន់​អង្គរ ខេត្ត​សៀមរាប​ផង​ដែរ៕

 

មេនូឡាយហ្វ៍ ប្រារព្ធ​ខួប៤ឆ្នាំ​នៅ​កម្ពុជា ដោយ​មាន​ការ​ចូល​រួម​ពី​អតិថិជន​រាប់​រយ​នាក់

 

មេនូឡាយហ្វ៍ ប្រារព្ធ​ខួប៤ឆ្នាំ​នៅ​កម្ពុជា ដោយ​មាន​ការ​ចូល​រួម​ពី​អតិថិជន​រាប់​រយ​នាក់

 

មេនូឡាយហ្វ៍ ប្រារព្ធ​ខួប៤ឆ្នាំ​នៅ​កម្ពុជា ដោយ​មាន​ការ​ចូល​រួម​ពី​អតិថិជន​រាប់​រយ​នាក់

 

រូបភាព៖ ផ្ដល់​ឲ្យ