របៀប​រស់នៅ និង​របប​អាហារ ដែល​ជួយ​អ្នក​លូតកម្ពស់​បាន​សម្រេច​

របៀប​រស់នៅ និង​របប​អាហារ ដែល​ជួយ​អ្នក​លូតកម្ពស់​បាន​សម្រេច​


របៀប​រស់នៅ និង​របប​អាហារ ដែល​ជួយ​អ្នក​លូតកម្ពស់​បាន​សម្រេច​

​ការ​ដែល​មាន​កម្ពស់​ខ្ពស់​ស្រឡះ ឬ​ខ្ពស់​ជាងគេ​បន្តិច ឬ​ច្រើន​នោះ​តែងតែ​ជា មោទនៈភាព​ដ៏​ខ្លាំងក្លា​មួយ ដែល​មនុស្ស​ភាគច្រើន​ចង់បាន ព្រោះ​វា​វា​នឹង​បង្កើន​ភាព​ទាក់ទាញ​ដល់​គេ​ផ្ទាល់ ព្រមទាំង​មើលទៅ​ស្រស់​ស្អាត​ផង​ដែរ​។ ប៉ុន្តែ មាន​មនុស្ស​ច្រើនណាស់ ដែល​កំពុង​បារម្ភ​ថា ហេតុអ្វី​បានជា​ពួកគេ​កើតមក​មិន​ព្រម​យក​ម្ព​ស់​មក​ឲ្យ​ច្រើន​ផង​ទៅ​? កុំ​បារម្ភ​អី យើង​មាន​វិធី​មួយ​ចំនួន ដែល​អាច​ជួយ​ឲ្យ​អ្នក​ខ្ពស់ជាង​មុន​បន្តិច បើសិន​ជា​អ្នក​ស្ថិតក្នុង​វ័យ ដែល​អាច​លូត​កម្ពស់​បាន​ទៀត (២៥ ឆ្នាំ​ចុះ​)​។

ទឹកដោះគោ​
ទឹកដោះគោ ផ្ទុក​ទៅដោយ​ជាតិ​កាល់ស្យូម​ច្រើន ដែល​អាច​ជួយ​ពន្លូត​ឆ្អឹង​អ្នក ឲ្យ​កាន់តែ​ខ្ពស់​ជាង​មុន ហើយ​ថែមទាំង​មាន​ជាតិ​វីតាមីន D និង B12 ថែម​ទៀត​។ ចូរ​ញ៉ាំ​ទឹកដោះគោ​យ៉ាងហោចណាស់ ២ កែវ​ក្នុង​មួយ​ថ្ងៃ​ដោយ មួយ​កែវ​ពេលព្រឹក និង​មួយ​កែវ​មុន​ចូល​គេង​។

ស្ពៃ​ស្ពីណា​ច​
ស្ពៃ​ស្ពីណា​ច មិន​ត្រឹមតែ​ធ្វើឲ្យ​អ្នក មាន​ភាពរឹងមាំ​ទេ តែ​ក៏​ជួយ​ឲ្យ​អ្នក កាន់តែ​ខ្ពស់​ជាង​មុន​ដែរ​។ ស្ពៃ​ប្រភេទ​នេះ មាន​ជាតិ​ខ្លាញ់​ទាប តែ​ប្រូតេអ៊ីន ជាតិ​សរសៃ កាល់ស្យូម ដែក និង​វីតាមីន A, C, E, K និង B6 ខ្ពស់​។ ចូរ​ប្រាកដថា អ្នក​ញ៉ាំ​ស្ពៃ​នេះ​រាល់ថ្ងៃ​។

ការ៉ុត​
ការ៉ុត​ឆៅ សំបូរ​ទៅដោយ​វីតាមីន A ដែលមាន​សារៈសំខាន់​សម្រាប់​រាងកាយ ក្នុងការ​សំយោគ​ប្រូតេអ៊ីន​។ អ្នក​អាច​ញ៉ាំ​វា​ទាំង​ឆៅ ឬ​កិន​ជា​ទឹក​ក៏​បាន​ដែរ​។

ត្រី​សា​ឌី​ន​
ត្រី​ប្រភេទ​នេះ មាន​ជីវជាតិ​ច្រើនណាស់​រួមភេទ អូ​មេហ្គា​បី​, EPA, DHA និង​ប្រូតេអ៊ីន​ដែល​ផលិត​អាស៊ីតអាមីណេ ដែល​ជា​តម្រូវការ ដើម្បី​បង្កើត​ប្រូតេអ៊ីន​ថ្មីៗ និង​ជា​តម្រូវការ​គ្រឹះ របស់​រចនាសម្ព័ន្ធ​កោសិកា​តែម្តង​។

ហាត់ប្រាណ​
អ្នក​គួរតែ​ហាត់ប្រាណ​ដែរ ជាពិសេស ការ​ហែល​ទឹក និង​លោតអន្ទាក់ ព្រោះ​វា​នឹង​ជួយ​ភ្ញោ​ចដ​ល់​ការលូតលាស់​របស់​ឆ្អឹង និង​រចនាសម្ព័ន្ធ​ឆ្អឹង​ដែរ​។ អ្នក​ក៏​គួរតែ​ហាត់ប្រាណ ដោយ​ធ្វើយ៉ាងណា រក្សា​ជំហរ​ឲ្យបាន​ល្អ​។ អ្នក​គួរតែ​ឈរ ឬ​អង្គុយ​ផ្អែក​នឹង​ជញ្ជាំង ដោយ​ធ្វើខ្លួន​ឲ្យ​ត្រង់ យ៉ាងហោចណាស់ ២០ នាទី​ក្នុង​មួយថ្ងៃ​។ ការធ្វើ​បែប​នេះ នឹង​ពង្រឹង​ដល់​ឆ្អឹង​កង​ខ្នង​របស់​អ្នក​ដែរ​។

ឆាប់​ចូល​គេង​
ការ​គេង​លឿន ជួយ​អ្នកថែរក្សា​កម្លាំង និង​បង្កើត​របស់​ថ្មីៗ​ឡើង​វិញ​ដល់​រាងកាយ ជាពិសេស ក្នុង​ពេលវេលា​ដែល​អ្នក កំពុងតែ​លូតលាស់​តែម្តង​។ អ្វី​ដែល​អ្នក​ត្រូវការ​នោះ​គឺ គេង​យ៉ាងហោចណាស់ ៨ ទៅ ៩​ម៉ោង​ក្នុង​មួយ​យប់​។ ពេលវេលា​ដ៏​ល្អ​បំផុត សម្រាប់​ការ​គេង​នោះ គឺ​ម៉ោង ១១ យប់ និង ២ រសៀល​៕

ប្រែសម្រួល៖ វេជ្ជ.​ ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី27 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។