អាកប្បកិរិយាសំខាន់ ៣ប្រភេទដែលបុគ្គលជោគជ័យតែងចៀសវាង

កាយវិការ ​​និងអាកប្បកិរិយា​ប្រចាំថ្ងៃរបស់យើង ​​គឺវាមានឥទ្ធិពល និងមានសារសំខាន់ខ្លាំងណាស់​សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃរបស់យើងម្នាក់ៗ​ ។​ ទាំងសម្រាប់ពេលនៅក្បែរ ឬពេលប្រាស្រ័យជាមួយមនុស្សធម្មតាៗ​​ ឬជាមួយមិត្តភក្តិជិតស្និទជាដើម​ កាយវិការប្រភេទណាក៏យើងអាចសម្ដែងបាន​ដែរ ​ប៉ុន្តែសម្រាប់បុគ្គលជោគជ័យវិញ ​​គ្រប់ពេលដែលគេធ្វើការទំនាក់ទំនងជាមួយមនុស្សនៅសង្គមខាងក្រៅ​ មានកាយវិការ៨ប្រភេទដែលគេត្រូវចៀសវាង ព្រោះវាជះឥទ្ធិពលអាក្រក់ខ្លាំងណាស់មកលើកិត្យានុភាពរបស់គេ៖​​
១/. ​ការមិនហ៊ានមើលមុខមនុស្ស​​
ក្រសែភ្នែកគឺជាមន្តស្នេហ៍ដ៏មានសារសំខាន់ណាស់សម្រាប់មនុស្ស ។​ ​បុគ្គលជោគជ័យ គេតែងតែប្រើកែវភ្នែកសម្លឹងមើលមុខអ្នកដទៃៗរាល់ពេលដែលគេប្រាស្រ័យជាមួយ ។ ​​ការចៀសវាងមិនមើលមុខមនុស្ស​ គឺជាហេតុនៃភាពបរាជ័យ ។​​

អាកប្បកិរិយាសំខាន់ ៣ប្រភេទដែលបុគ្គលជោគជ័យតែងចៀសវាង

២/. ឱបដៃ​ការឱបដៃ ​គឺបង្ហាញថាអ្នកជាមនុស្សដែលមិនបើកចិត្តឱ្យទូលាយត្រងត្រាប់ស្ដាប់ ពេលអ្នកដទៃកំពុងនិយាយមកកាន់អ្នក ។ ការឱបដៃ ​វាធ្វើឱ្យអ្នកដទៃមើលមកអ្នកថា គឺជាបុគ្គលដែលគួរប្រយ័ត្នប្រយែង​ ហើយវានឹងធ្វើឱ្យអ្នកដទៃអស់ចិត្តក្នុងការបន្តការសន្ទនាជាមួយអ្នក ។​

អាកប្បកិរិយាសំខាន់ ៣ប្រភេទដែលបុគ្គលជោគជ័យតែងចៀសវាង

៣/. កម្រញញឹម​​
កុំសូវធ្វើមុខមាំ ​ឬក្រញ៉ូវពេក ! ​​បើអាចគួរព្យាយាមញញឹមឱ្យបានច្រើន​​​ ព្រោះការញញឹមវានាំឱ្យដៃគួសន្ទនារបស់អ្នកមានអារម្មណ៍ស្រស់ស្រាយនឹងបន្តការសន្ទនាជាមួយអ្នក ។​ ​រីឯការធ្វើមុខមាំ ​ឬក្រញ៉ូវ វានឹងធ្វើឱ្យដៃគូជំនួបរបស់អ្នក ​មានអារម្មណ៍ថាដូចជាសោះកក្រោះ​ ​នៅពេលដែល​​គេបានជួបអ្នកម្ដងៗ ​​ហើយប្រហែលជាគេនឹងមិនចង់ជួបអ្នកញឹកញាប់បន្តទៀតទេ ។​ ​ចំណុចនេះ ​​បុគ្គលជោគជ័យតែងតែចៀសវាង​​ អ្វីដែលគេព្យាយាមធ្វើនោះ គឺត្រូវញញឹម​​ ទោះបីជាក្នុងលក្ខណ្ឌគេមានបញ្ហាក៏ដោយ​ ។​​

អាកប្បកិរិយាសំខាន់ ៣ប្រភេទដែលបុគ្គលជោគជ័យតែងចៀសវាង
ដោយ៖ ឈូក ស
ប្រភព៖ business insider