អាហារដែលអ្នកគួរបរិភោគដើម្បីសម្រករាង មុន និងក្រោយលំហាត់ប្រាណ

នរណាៗក៏ដឹងដែរថា​ ការបរិភោគអាហារ និងគួបផ្សំជាមួយការធ្វើលំហាត់ប្រាណឱ្យបានត្រឹមត្រូវ ​និងទៀងទាត់ ​គឺសុទ្ធតែអាចជួយសម្រករាង និងថែរក្សារាងឱ្យនៅតែស្អាត ។ ​ប៉ុន្តែថាតើអាហារប្រភេទណាខ្លះដែលអាចជួយរក្សារាងរបស់អ្នកឱ្យនៅស្អាតល្អ ​សម្រាប់ក្នុង និងក្រោយពេលហាត់​ប្រាណ?​
១/. ​អាហារសម្រាប់មុនពេលហាត់ប្រាណ៖ គ្រាប់ធញ្ញជាតិ​
គ្រាប់ធញ្ញជាតិប្រភេទនេះ គឺងាយស្រួលរកទេ​ ក្នុងទីផ្សារនៅស្រុកយើង ។ អត្ថប្រយោជន៍របស់វា​ គឺវាជួយរក្សាជាតិស្ករនៅក្នុងរាងកាយឱ្យនៅស្ថេរ និងផ្ដល់នូវជាតិប្រេងពីធម្មជាតិ ​ដែលប្រសើរជាខ្លាញ់ដែលផ្ទុកនៅក្នុងសាច់សត្វ ។ ​មុនពេលហាត់ប្រាណ​ អ្នកគួរហូបគ្រាប់ធញ្ញជាតិប្រភេទ​នេះ យ៉ាងហោចណាស់ឱ្យបានកន្លះក្ដាប់ (កុំហូបច្រើនពេក) ។​
អាហារដែលអ្នកគួរបរិភោគដើម្បីសម្រករាង មុន និងក្រោយលំហាត់ប្រាណ

២/. អាហារសម្រាប់មុនពេលហាត់ប្រាណ៖ ​​ស៊ុត​​
កុំមើលស្រាលស៊ុតណ៎ា ! ​​អ្នកអាចស្ងោរ ​ឬកម្ដៅលើភ្លើងតិចៗនៅលើខ្ទះដោយលាយគ្រឿងផ្សំក៏បាន ​ក៏ប៉ុន្តែកុំឱ្យវាឆ្អិនពេក ។​ បរិភោគស៊ុត ជាប្រចាំរាល់មុនពេលអ្នកជិតហាត់ប្រាណ​​ វានឹងធ្វើឱ្យរាងរបស់អ្នកនៅតែស្អាត​ ។​​

អាហារដែលអ្នកគួរបរិភោគដើម្បីសម្រករាង មុន និងក្រោយលំហាត់ប្រាណ

៣/. អាហារសម្រាប់ក្រោយពេលហាត់ប្រាណ៖​ ​ត្រីសាល់ម៉ុង (Salmon)​​
អ្នកជំនាញផ្នែកសុខភាពបានណែនាំថា​ ​បើចង់ឱ្យរាងនៅតែស្អាត (សង្ហារ ឬស្លីម) ​ក្រោយពេលហាត់ប្រាណម្ដងៗ​ ​អ្នកគួរចាប់ផ្ដើមទទួលទានត្រីសាល់ម៉ុង មិនទោះថាជាចំហុយ ឬបំពងនោះទេ ​​ព្រោះនៅក្នុងសាច់ត្រីសាល់ម៉ុង គឺមានផ្ទុកទៅដោយជីវជាតិ៖​ ខ្លាញ់ត្រី, ​​Omega-3,​​ និង​​ប្រូតេអ៊ីនជាដើម ។​​

អាហារដែលអ្នកគួរបរិភោគដើម្បីសម្រករាង មុន និងក្រោយលំហាត់ប្រាណ

ដោយ៖ ឈូក ស
ប្រភព៖ business insider