សមាជិក​ក្រុម Sistar និយាយ​ពី​រឿង​ខ្លួន​រក​លុយ​បាន​ច្រើន​ជាង​មេក្រុម Girls’ Generation

តារា​ចម្រៀង Soyu សមាជិក​ក្រុម Sistar បាន​បដិសេធ​ចំពោះ​ពាក្យ​ចចាមអារ៉ាម​ថា​ខ្លួន​រក​ប្រាក់​ចំណូល​ច្រើន​ជាង Taeyeon សមាជិក​ក្រុម Girls’ Generation។

 

សមាជិក​ក្រុម Sistar និយាយ​ពី​រឿង​ខ្លួន​រក​លុយ​បាន​ច្រើន​ជាង​មេក្រុម Girls’ Generation

 

នៅ​ក្នុង​កម្មវិធី “Entertainment Relay” ដែល​បាន​ចាក់​ផ្សាយ​កាល​ពី​ថ្ងៃ​ទី ២៥​ខែ​មិថុនា មុន​នេះ តារា​ចម្រៀង Soyu ដែល​ជា​សមាជិក​របស់​ក្រុម​ចម្រៀង​នារី Sistar ត្រូវ​បាន​គេ​សួរ​ថា តើ​នាង​រក​បាន​ប្រាក់​ចំណូល​ចំនួន​១​លាន​ដុល្លារ​មែន​ឬ​អត់។ នៅ​ពេល​ឮ​សំនួរ​ដូច​នេះ ម្ចាស់​បទ “I Like That” បាន​ប្រកែក​ថា៖ “អត់​ទេ ពិត​ជា​អត់​មែន”។

 

តារា​ចម្រៀង​វ័យ ២៤​ឆ្នាំ​បាន​ឲ្យ​ដឹង​ថា៖ “ខ្ញុំ​ឃើញ​គេ​ចុះ​ផ្សាយ​ថា ខ្ញុំ​រក​លុយ​បាន​ច្រើន​ជាង​រៀមច្បង Taeyeon។ វា​ពិត​ជា​គួរ​ឲ្យ​អស់​សំណើច​ខ្លាំង​ណាស់។ តើ​ខ្ញុំ​អាច​លុយ​បាន​ច្រើន​ជាង Girls’ Generation ដោយ​របៀប​ណា? អ្នក​គ្រប់​គ្នា​ពេល​ជួប​គ្នា​តែង​តែ​ឲ្យ​ខ្ញុំ​ប៉ាវ​ញ៉ាំ​អី ហើយ​ឥលូវ​នេះ ខ្ញុំ​គ្មាន​សល់​អី​នោះ​ទេ”៕

 

សមាជិក​ក្រុម Sistar និយាយ​ពី​រឿង​ខ្លួន​រក​លុយ​បាន​ច្រើន​ជាង​មេក្រុម Girls’ Generation

 

 

ចុចអាន៖SISTAR ចេញ MV ​ដ៏​សិចស៊ី​​សម្រាប់​​បទ “I Like That”

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖ allkpop