សារ​មួយ​ឃ្លា​​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​បារម្ភ​ថា ត្រចៀកកាំ​លែងលះ​ប្ដី​រួច​ហើយ

ដោយ​សារ​តែ​ពាក្យ​ប៉ុន្មាន​ម៉ាត់​លើ​បណ្ដាញ​សង្គម បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់​តារា​សម្ដែង Zhao Wei បារម្ភ​ថា​នាង​និង​ស្វាមី​បាន​បែកបាក់​គ្នា​ហើយ។

 

សារ​មួយ​ឃ្លា​​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​បារម្ភ​ថា ត្រចៀកកាំ​លែងលះ​ប្ដី​រួច​ហើយ

Zhao Wei និង​ស្វាមី Huang You Long

 

តារា​សម្ដែង​លំដាប់​ជួរ​មុខ​របស់​ចិន Zhao Wei ថ្មី​ៗ​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់​ខ្លួន​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ដោយសារ​​សារ​មួយ​នៅ​លើ​បណ្ដាញ​សង្គម។ នៅ​លើ Weibo តួ​រឿង “ព្រះនាង​យេយេ” បាន​សរសេរ​ថា៖ “ដោយ​សារ​តែ​យល់​ច្រឡំ ទើប​ភ្ជាប់​និស្ស័យ​នឹង​គ្នា។ ដោយ​សារ​តែ​យល់​ចិត្ត​គ្នា​ពេក​ទើប​បែក​គ្នា”។ ពាក្យ​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​គេ​គិត​ថា​វា​សំដៅ​ទៅ​លើ​ស្វាមី​របស់​ត្រចៀកកាំ។ ក្រោយ​ពេល​ឃើញ status របស់​ខ្លួន​ត្រូវ​បាន​គេ​ចែក​ចាយ​បន្ត​ច្រើន​ពេក តារា​អាយុ ៤០​ឆ្នាំ​បាន​លុប​អត្ថបទ​នោះ​ចោល៕

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖kenh14