​មាន​អ្វីនៅ​ពី​ក្រោយករណីចង.កនេះ? ព្រោះ…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​មួយ​ បន្ទាប់​ពី​ប្រជាពលរដ្ឋ​​ដើរ​​ក៏​ប្រទះ​ឃើញ​​សាក​សព​យុវ​ជន​​ម្នាក់​​​ចង​.​ក​នឹង​ខ្សែពួ​​ភ្ជាប់​ជាមួយ​ធ្នឹម​នៅ​​ក្នុង​​រោង​ដី​ឡូត៍​មួយ​​កន្លែង កាលពី​វេលា​ម៉ោង​០៦​ព្រឹក​ថ្ងៃ​ទី​២៧ មិថុនា ២០១៦ នេះ ស្ថិត​នៅ​ចំណុច​​ភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ។

ជំហាន​ដំបូង គេ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​សាកសព​នោះ សព​​មាន​អាយុ​ប្រហែល​ជាង​២០​ឆ្នាំ ដោយ​សមត្ថកិច្ច​​​កំពុង​​​សង្ស័យ​​ថា ករណី​នេះ អាច​ជា​ករណី​​ឃាតកម្ម​ច្រើន​​ជាង ព្រោះ​នៅ​កន្លែង​កើតហេតុ​ ​បាន​​ប្រទះ​ឃើញ​មាន​ស្បែកជើង​​៥​គូ​ទុក​ចោល​នៅ​ទីនោះ ។

ទោះបីជា​យ៉ាងណា គិតមកដល់ម៉ោងនេះ សមត្ថកិច្ច​កំពុង​តែ​ធ្វើការ​ត្រួតពិនិត្យ​យ៉ាង​យកចិត្ត​ដាក់​បំផុត ។