មាន សូ​នី​តា ត្រូវប៉ាន់​ជាប់ៗ​គ្នា !

6 Videos


ចុងក្រោយនេះ គេសង្កេតឃើញស្រីស្អាត មាន សូនីតា ដែលត្រូវមហាជនដាក់រហស្សនាមថា រាជនីក្រម៉ា ត្រូវប៉ាន់ថតរឿងជាបន្តបន្ទាប់ ក្រោយពីអាក់ខានអស់រយៈពេលជាច្រើនឆ្នាំ។ គេរំពឹងថា មាន សូនីតា នឹងលេចមុខលេចមាត់ជាថ្មី ក្រោយពីខ្សែរឿងរបស់នាងត្រូវបានចាក់បញ្ចាំងតាមរយៈកញ្ចក់ទូរទស្សន៍។ថ្មីៗនេះ មាន សូនីតា ទើបនឹងថតបញ្ចប់រឿងភាគទូរទស្សន៍ «បណ្តឹងខ្មោចស្រីទាំង៥» របស់អ្នកស្រី ពាន់ ភួងបុប្ជា ដោយរួមសម្តែងជាមួយ នី មុន្នីនាថ សុខ សោម៉ាវត្តី ទឹម រដ្ឋា នេត សុចរិយា និងស្រីស្អាត សូដា នីតា ដោយឡែកតួប្រុសលោក យ៉ែម សំអូន។

P9

នេះជាលើកទីមួយហើយ ដែលស្រីស្អាត មាន សូនីតា បានសម្តែង ជាតួខ្មោច ដោយក្នុងនោះមានការតុបតែងមុខមាត់ជាខ្មោចស្រីផងដែរ។នៅពេលឆាប់ៗខាងមុខនេះ មាន សូនីតា ក៏មានគម្រោងថតរឿង «សម្បត្តិបុរស» ឱ្យស្ថានីយទូរទស្សន៍ថោនផងដែរ។ មានការលើកឡើងថា រឿងទាំងពីរនេះ ជាស្នាដៃនិពន្ធរបស់អ្នកស្រី ពាន់ ភួងបុប្ជា។ អ្វីដែលកត់សម្គាល់នោះ ក្រោយពីថតបញ្ចប់រឿង «បណ្តឹងខ្មោចស្រីទាំង៥» ភ្លាម គេបានឃើញស្រីស្អាត មាន សូនីតា បានទៅដើរកម្សាន្តនៅតំបន់ឆ្នេរសមុទ្រកោះខ្យង ខេត្តកោះកុង រួមជាមួយមិត្តភក្តិជាច្រើន។ ជាមួយនឹងការថតរូបយ៉ាងស្រស់ស្អាតអមដោយទេសភាពគួរឱ្យគយគន់នៅមាត់សមុទ្រ ។

មាន សូ​នី​តា ត្រូវប៉ាន់​ជាប់ៗ​គ្នា !

ក្រៅពីការងារសិល្បៈ មាន សូនីតា ក៏បានចូលរួមនៅក្នុងការងារសង្គមមួយចំនួន ដែលថ្មីៗនេះ នាងក៏បានចូលរួមលើកតម្កើង និង ស្លៀកពាក់ខោអាវធ្វើពីក្រម៉ា ដែលពេលនេះទទួលបានការគាំទ្រពីសំណាក់អតិថិជនច្រើនគួរសម៕ ចេនី

មាន សូ​នី​តា ត្រូវប៉ាន់​ជាប់ៗ​គ្នា !
មាន សូ​នី​តា ត្រូវប៉ាន់​ជាប់ៗ​គ្នា !
មាន សូ​នី​តា ត្រូវប៉ាន់​ជាប់ៗ​គ្នា !
មាន សូ​នី​តា ត្រូវប៉ាន់​ជាប់ៗ​គ្នា !
មាន សូ​នី​តា ត្រូវប៉ាន់​ជាប់ៗ​គ្នា !

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត