ថែទាំសុខភាព «ភ្នែក» របស់អ្នក ដោយគ្រាន់តែ ធ្វើលំហាត់ប្រាណភ្នែកងាយៗ សាមញ្ញៗ

ដើម្បីឲ្យមានសុខភាពល្អ មនុស្សទូទៅតែងតែ ធ្វើលំហាត់ប្រាណរបស់ខ្លួន ជាប្រចាំ ហើយចំពោះការហាត់ប្រាណនេះ មនុស្សគ្រប់រូបតែងតែ មានការហាត់ប្រាណទៅតាមលក្ខណៈខុសៗគ្នា ដូចជា អ្នកខ្លះធ្វើលំហាត់ប្រាណដងខ្លួន ក្បាលពោះ ជើង ឬក៏ដៃ ហើយចំពោះការហាត់ប្រាណត្រង់ចំនុចទាំងអស់នេះ តែងតែមានសារៈសំខាន់ទៅតាមផ្នែកនីមួយៗរបស់វា ។

ទាក់ទងនឹងការធ្វើលំហាត់ប្រាណនេះដែរ តើអ្នកធ្លាប់លឺការធ្វើលំហាត់ប្រាណភ្នែក ដែរឬទេ? ស្តាប់ដំបូង វាហាក់បីដូចជាចម្លែកបន្តិច ដោយសារ ភ្នែករបស់យើង នៅហ្នឹងមួយកន្លែង ប៉ុន្តែការហាត់ប្រាណផ្នែក ភ្នែក នេះ ពិតជាសារៈសំខាន់ណាស់សម្រាប់ ភ្នែក របស់យើង ដូចជាជួយឲ្យភ្នែក អាចសម្លឹបានយូរជាងមុន ជួយប្រព័ន្ធប្រសាទក្នុងភ្នែក អាចបំបាត់ភាពស្រពិចស្រពិល និងអាចសម្លឹងកាន់តែច្បាស់ជាងមុន ។

ដូចនេះហើយទើបអ្នកជំនាញបានធ្វើការណែនាំអំពីវិធីធ្វើលំហាត់ប្រាណភ្នែកនេះ ដូច្នេះដើម្បីឲ្យបានជ្រាបថា ការធ្វើលំហាត់ប្រាណភ្នែក មានលក្ខណៈយ៉ាងដូចម្តេចនោះ ខាងក្រោមនេះ នឹងប្រាប់អ្នកពី គន្លឹះ និងវិធីក្នុងការធ្វើលំហាត់ប្រាណភ្នែក៖ 

#បិទភ្នែករបស់អ្នក

មិនមែនមានន័យថាឲ្យអ្នកគេងនោះទេ ប៉ុន្តែបើអ្នកគេងបានគ្រប់គ្រាន់  នោះអ្នកមិនចាំបាច់ធ្វើលំហាត់ប្រាណនេះក៏បានដែរ តែទោះជាយ៉ាងណាក្តី សម្រាប់អ្នកដែលគេងមិនបានគ្រប់គ្រាន់  ពិតជាសាមញ្ញណាស់សម្រាប់ធ្វើលំហាត់ប្រាណនេះ ដោយធ្វើតាមនូវជំហានខាងក្រោម

១. បិទភ្នែករបស់អ្នក

២. យកម្រាមដៃរបស់អ្នកមកដាក់លើត្របកភ្នែក

៣. សង្កត់វាថ្មមៗ រយៈពេល ២វិនាទី ហើយដកចេញ (ត្រូវចាំថា មិនត្រូវសង្កត់ខ្លាំងពេកទេ)

៤. ធ្វើវាដដែលៗ ៥ ទៅ ១០ដង

៥. បន្ទាប់មក បើកភ្នែករបស់អ្នកទៅរកកន្លែងណាដែលមានពន្លឺគ្រប់គ្រាន់ ជាការស្រេច ។  

#បង្វិលគ្រាប់ភ្នែករបស់អ្នក

១. បង្វិលគ្រាប់ភ្នែកយឺតៗ ទៅខាងឆ្វេង

២. ធ្វើវា ៥ទៅ ១០ដង

៣. បង្វិលគ្រាប់ភ្នែកយឺតៗ ទៅខាងស្តាំ

៤. ធ្វើវា ៥ទៅ ១០ដង ដូចគ្នា

នេះក៏ជួយក្នុងការមើល ឬការសម្លឹងរបស់អ្នកដែរ ។ 

#សម្លឹងទៅម្ខាង ដោយមិនចាំបាច់ងាកក្បាល

ជាការពិតណាស់ អ្នកតែងតែសម្លឹងមើលឆ្វេង មើលស្តាំ ដោយងាកទៅតាមក្បាលរបស់អ្នក តែសូមមកចាប់អារម្មណ៍ នូវវិធីលំហាត់ប្រាណដោយប្រើភ្នែកមួយនេះវិញគឺ៖

១. អង្គុយ ឬឈរមួយកន្លែង

២. មើលទៅខាងស្តាំដៃ អ្នកឲ្យបានឆ្ងាយ ដោយមិនបាច់ងាកក្បាល (បញ្ជាក់៖ កុំព្យាយាមខំប្រឹងមើលខ្លាំងពេក)

៣. សម្លឹង ឲ្យបាន ៥ ទៅ ១០វិនាទី

៤. មើលទៅខាងឆ្វេងដៃ វិញម្តង ដោយមិនបាច់ងាកក្បាល

៥. សម្លឹង ឲ្យបាន ៥ ទៅ ១០វិនាទី ដូចគ្នា

៦. បន្ទាប់មក បង្វែគ្រាប់ភ្នែករបស់អ្នកមកធម្មតាវិញ រួចសម្លឹងទៅមុខ ឲ្យបាន ២វិនាទី

៧. ធ្វើលំហាត់ប្រាណបែបនេះឡើងវិញ យ៉ាងហើចណាស់ ១០ដង 

#ធ្វើភ្នែកស្រឡេវ

ធ្វើភ្នែកស្រឡេវបែបនេះ វាហាក់បីដូចជា ឈឺបន្តិច ហើយក្នុងការធ្វើបែបនេះ មើលទៅក៏ហាក់ដូចជាអស់សំណើចដែរ ប៉ុន្តែកុំភ្លេចថា នេះក៏ជាវិធីមួយក្នុងការធ្វើលំហាត់ប្រាណភ្នែកផងដែរ ។

១. យកវត្ថុអ្វីមួយជាគោល (ឧទាហរណ៍៖ ប៊ិច ជាដើម) រួចសម្លឹងទៅវត្ថុនោះ

២. កាន់នូវវត្ថុនោះ នៅចំពីមុខអ្នក កុំឲ្យឆ្ងាយ និងកុំឲ្យជិតពេក

៣. បន្ទាប់មក យកវត្ថុនោះមកដាក់ចំ ពីមុខច្រមុះ របស់អ្នកយឺតៗ ហើយភ្នែកទាំងគូត្រូវតែសម្លឹងតាម

៤. រួច យកវត្ថុនោះ ដាក់ចំពីមុខអ្នកវិញ

៥. ធ្វើវា ចំនួន ៥ ទៅ ១០ ឡើងវិញ 

#ប្រើកែវភ្នែកសម្លឹង បែបភ្ញាក់ផ្អើល

ប្រតិកម្មនៃទឹកមុខ ឬកែវភ្នែក ដែលអ្នកបញ្ចេញ នៅពេលដែលអ្នកជួបនូវរឿងភ្ញាក់ផ្អើល ឬរន្ធត់នឹងអ្វីមួយ ក៏ជាវិធីនៃការធ្វើលំហាត់ប្រាណភ្នែកដែរ

១. ប្រើភ្នែករបស់អ្នក ដោយសម្លឹងមើលទៅអ្វីមួយនៅឆ្ងាយ ដោយបើកភ្នែកព្រឹមៗ

២. សម្លឹងវា ប្រហែល ១០វិនាទី

៣. បន្ទាប់មក បើកភ្នែករបស់អ្នកឲ្យ ធំៗ ទៅតាមដែលអ្នកអាចធ្វើទៅបាន

៤. រក្សាជំហ នៃការបើកភ្នែកធំៗ របស់អ្នកឲ្យបាន ៥វិនាទី

៥. ធ្វើវាឡើងវិញ ចំនួន ១០ដង 

#បិទភ្នែក ហើយញីថ្មមៗ

ចំពោះការសម្លឹងយូរ រឺក៏ប្រឹងសម្លឹងទៅអ្វីមួយ អ្នកតែងតែជួបនូវបញ្ហារោយភ្នែក ឬក្រហាយភ្នែក ដែលជាមូលហេតុដែលនាំឲ្យអ្នក យកដៃញីភ្នែក ទាំងភ្នែករបស់អ្នកនៅបើក សូមបញ្ជាក់ថា នេះមិនមែនជាវិធីល្អទេ ប៉ុន្តែវិធីមួយទៀតដែលស្រដៀងគ្នាហើយជួយភ្នែករបស់អ្នកដែលនោះគឺ បិទភ្នែករបស់អ្នកហើយញីថ្មមៗ

១. ប្រើបាតដៃខាងក្រោមរបស់អ្នក ទាំងសងខាង មកដាក់លើភ្នែក (បិទភ្នែក)

២. ធ្វើការញី ឬអង្អែលទៅលើវាថ្មមៗ

៣. រួចបញ្ឈប់វា ៥វិនាទី

៤. បន្ទាប់មក ធ្វើឡើងវិញ ៥ដង   

#ការសម្លឹង ដោយផ្តោតលើអ្វីមួយ

មនុស្សទូទៅធ្វើការច្រើនជាមួយ កុំព្យូទ័រ នេះជាមូលហេតុធ្វើឲ្យភ្នែករបស់អ្នកឆាប់អស់កម្លាំង ឬក៏ស្រវាំងភ្នែក។ ដូច្នេះហើយ ចំពោះលំហាត់ប្រាណបែបនេះ វានឹងជួយអ្នក។

១. ងាកចេញពីអេក្រង់ របស់អ្នក

២. យកវត្ថុណាមួយដាក់នៅចម្ងាយពី មុខអ្នក ប្រហែល ៥មែត្រ និងវត្ថុមួយផ្សេងទៀត ដាក់ចំមុខអ្នកប្រហែល ១០ ទៅ ១៥មែត្រ (ត្រូវដាក់ឲ្យចំជួរស្មើគ្នា នៅពីមុខអ្នក)

៣. បន្ទាប់មកផ្តោតទៅវត្ថុទាំងនោះ ដោយលើកមេដៃ របស់អ្នក ដាក់ចំពីមុខ រួចធ្វើការសម្លឹង

៤. ដាក់មេដៃរបស់អ្នកចុះវិញ បន្ទាប់មក ធ្វើការសម្លឹងទៅវត្ថុដែលមានចម្ងាយ ៥មែត្រនោះ

៥. រួចសម្លឹងទៅរកវត្ថុ ដែលដាក់នូវចម្ងាយ ១០ ឬ១៥មែត្រ ពីខ្លួនអ្នក

៦. បន្ទាប់មក ក្រលេកភ្នែកមកសម្លឹង នូវវត្ថុ ដែលដាក់ចម្ងាយ ៥មែត្រ ពីមុខអ្នកវិញម្តង

៧. បន្ទាប់មកលើកមេដៃរបស់អ្នកមកវិញ ហើយសម្លឹងម្តងទៀត

៨. ធ្វើបែបនេះឡើងវិញ ៥ ទៅ ១០ដង 

#បិទភ្នែក របស់អ្នកមួយសំទុះ

ប្រសិនបើការងាររបស់អ្នក តម្រូវឲ្យអ្នកធ្វើការមុខអេក្រង់ កុំព្យូរទ័រ ពេញម៉ោង ឬក៏គេងមិនបានគ្រប់គ្រាន់ ឬធ្វើការហត់ដោយប្រើភ្នែកសម្លឹងពេក ច្បាស់ណាស់លំហាត់ប្រាណដ៏ល្អប្រសើរបំផុតនោះគឺ ធ្វើការបិទភ្នែករបស់អ្នកមួយសំទុះ ។ ទោះបីជាមិនមែនការគេងក៏ដោយ នេះគ្រាន់តែជាការឲ្យភ្នែករបស់អ្នកបានសម្រាកតែប៉ុណ្ណោះ ដោយគ្រាន់តែ៖

១. បិទកុំព្យូទ័រ ឬរបស់ដែលមានពន្លឺផ្សេងៗ

២. ដាក់ខ្នងផ្អែកទៅកៅអីអ្នក ដោយមានខ្នើយនៅពីក្រោយ

៣. រួចបិទភ្នែករបស់អ្នក រយៈពេល ៥ ឬ១០ នាទី

៥. អនុវត្ត យ៉ាងហើចណាស់ ២ដង ក្នុងមួយថ្ងៃ  

យើងដឹងហើយថា ភ្នែកជាសរីរាង្គសំខាន់បំផុតសម្រាប់មនុស្ស បើយើងមិនថែទាំវាទេ អ្នកនឹងពិតជាស្តាយក្រោយ នៅពេលដែលវាចុះខ្សោយ ឬមានហានិភ័យផ្សេងៗ ។ ដូច្នេះ អនុវត្តនូវវិធីសាមញ្ញទាំងនេះ ដើម្បីឲ្យភ្នែករបស់អ្នកមានសុខភាពល្អ៕

ប្រភព៖ | 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ថែទាំសុខភាព «ភ្នែក» របស់អ្នក ដោយគ្រាន់តែ ធ្វើលំហាត់ប្រាណភ្នែកងាយៗ សាមញ្ញៗ

ថែទាំសុខភាព «ភ្នែក» របស់អ្នក ដោយគ្រាន់តែ ធ្វើលំហាត់ប្រាណភ្នែកងាយៗ សាមញ្ញៗ

ថែទាំសុខភាព «ភ្នែក» របស់អ្នក ដោយគ្រាន់តែ ធ្វើលំហាត់ប្រាណភ្នែកងាយៗ សាមញ្ញៗ

ថែទាំសុខភាព «ភ្នែក» របស់អ្នក ដោយគ្រាន់តែ ធ្វើលំហាត់ប្រាណភ្នែកងាយៗ សាមញ្ញៗ

ថែទាំសុខភាព «ភ្នែក» របស់អ្នក ដោយគ្រាន់តែ ធ្វើលំហាត់ប្រាណភ្នែកងាយៗ សាមញ្ញៗ

ថែទាំសុខភាព «ភ្នែក» របស់អ្នក ដោយគ្រាន់តែ ធ្វើលំហាត់ប្រាណភ្នែកងាយៗ សាមញ្ញៗ

ថែទាំសុខភាព «ភ្នែក» របស់អ្នក ដោយគ្រាន់តែ ធ្វើលំហាត់ប្រាណភ្នែកងាយៗ សាមញ្ញៗ

ថែទាំសុខភាព «ភ្នែក» របស់អ្នក ដោយគ្រាន់តែ ធ្វើលំហាត់ប្រាណភ្នែកងាយៗ សាមញ្ញៗ

ថែទាំសុខភាព «ភ្នែក» របស់អ្នក ដោយគ្រាន់តែ ធ្វើលំហាត់ប្រាណភ្នែកងាយៗ សាមញ្ញៗ

ថែទាំសុខភាព «ភ្នែក» របស់អ្នក ដោយគ្រាន់តែ ធ្វើលំហាត់ប្រាណភ្នែកងាយៗ សាមញ្ញៗ

ថែទាំសុខភាព «ភ្នែក» របស់អ្នក ដោយគ្រាន់តែ ធ្វើលំហាត់ប្រាណភ្នែកងាយៗ សាមញ្ញៗ