រំភើបណាស់! ឥលូវនេះល្បីថា Sandara និង Mario ត្រៀមថតរឿងជាមួយគ្នាហើយ បន្ទាប់ពីនាងបង្ហើបប្រាប់ថា… (មានវីដេអូ)

ថៃ៖ គួរឲ្យដឹងថា នាពេលថ្មីៗនេះ សមាជិកក្រុម 2NE1 កញ្ញា Sandara Park បានអញ្ចើញចូលរួមក្នុងកម្មវិធី Head&Shoulder នៅក្នុងប្រទេសថៃ ដើម្បីជាកិច្ចបង្ហាញមុខ ខណៈដែលកញ្ញានឹងក្លាយជា ឯកអគ្គរាជទូតថ្មីតំណាងឲ្យផលិតផល Head&Shoulder ប្រចាំប្រទេសថៃ។

ជាការពិតណាស់ ក្នុងអំឡុងកិច្ចសម្ភាសន៍សំណេះសំណាល រវាងកញ្ញា Sandara Park នឹងក្រុមអ្នកសារព័ត៌មាន មានសំណួរដ៏គួរឲ្យចាប់អារម្មណ៍មួយ បានសួរនាងថា៖ «បើសិនជាមានឱកាស តើនាងចង់សម្តែងរឿងនៅក្នុងប្រទេសថៃដែរឬទេ បន្ទាប់មកនាងក៏បានឆ្លើយតបវិញថា៖ «តាមពិតទៅ ខ្ញុំពិតជាចង់ណាស់ ប៉ុន្តែខ្ញុំមិនសូវអាចនិយាយភាសាថៃបានល្អនោះទេ ហើយប្រសិនបើខ្ញុំមានឱកាស ខ្ញុំនឹងសុំគិតពិចារណាមុនសិន ប៉ុន្តែមិនថាយ៉ាងណា រឿងថៃសំណព្វចិត្តដែលខ្ញុំចូលចិត្តមើលនោះគឺរឿង ”Pee Mak” ហើយខ្ញុំសង្ឃឹមថា បើមានឱកាសខ្ញុំចង់រួមសម្តែងជាមួយនឹងលោក Mario Maurer ផងដែ»

ទន្ទឹមទៅនឹងចម្លើយ ដែលកញ្ញាបានឆ្លើយរៀបរាប់ទៅកាន់អ្នកសារព័ត៌មាននោះ បានល្បីស្ទើរពេញប្រទេសថៃ រហូតបានលេចលឺដំណឹងមកថា មានគេបញ្ចូនអត្ថបទរឿងឲ្យលោក Mario ដែលនឹងតម្រូវឲ្យលោកដើរតួជាមួយនឹងកញ្ញា Sandara Park ទៀតផង។ ប៉ុន្តែមិនថាយ៉ាងណា បើយោងតាមព័ត៌មានចុងក្រោយបង្អស់បានឲ្យដឹងថា លោក Mario បានថ្លែងក្នុងកិច្ចសម្ភាសន៍មួយ កាលពីម្សិលមិញនេះទាក់ទងនឹងរឿងដែលកញ្ញា Sandara បានសរសើរ និងចង់រួមការជាមួយលោក។ លោកបាននិយាយថា តាមពិតទៅមានគេ ផ្ញើអត្ថបទរឿងមកឲ្យលោកមែន ប៉ុន្តែគ្រាន់តែលោកនៅមិនទាន់ច្បាស់ថា តើលោកនឹងអាចថតបានឬអត់ទេ ពីព្រោះថាបច្ចុប្បន្ននេះលោកកំពុងជាប់ថត ដល់ទៅ២រឿងឯណោះ ដូចនេះខ្លាចមិនមានពេលគ្រប់គ្រាន់ ហើយលោក និងកញ្ញាSandara ផ្ទាល់ ក៏មិនទាន់សម្រេចចិត្តបាន ១០០% នៅឡើយដែរ។

គូសបញ្ជាក់ពីទំនាក់ទំនងរវាងអ្នកទាំង២ថា ដោយការពិតទៅ កញ្ញា Sandara និងលោក Mario បានស្គាល់គ្នាពីមុនរួចមកហើយ ដោយសារតែអ្នកទាំង២ ជាម៉ូដែល តំណាងឲ្យហាងលក់សំលៀកបំពាក់ PENSHOPPE របស់ប្រទេសហ្វីលីពីន លើសពីនេះ ប្អូនប្រុសបង្កើតរបស់លោក Mario គឺលោក Marco Maurer គាត់គឺជាមិត្តភក្តិរបស់កញ្ញា Sandara ថែមទៀតផង ហើយអ្វីដែលរឹតអស្ចារ្យជាងនេះទៀតនោះគឺ កាលដែលកញ្ញា Sandara មកប្រទេសថៃលើកនេះ គឺលោក Mario ហួសពីដឹងទៅទៀត ពីព្រោះថាអ្នកគ្រប់គ្រងរបស់នាង គឺជាមិត្តភក្តិរបស់លោក៕

តោះបើចង់ដឹងថា កញ្ញា Sandara Park និយាយអ្វីខ្លះ មើលវីដេអូទាំងអស់គ្នា៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload