អត់​សង្សារ ខ្មាស​គេ​អត់?

ឥលូវយុវវ័យចូលចិត្តចំអន់គ្នាលេងណាស់។ បើអ្នកណាមានសង្សារ សម្ដីថ្លោសបន្តិច តែចំពោះអ្នកអត់វិញ ច្បាស់ជាត្រូវមិត្តភ័ក្ដិបាញ់ស្ពឹកមុខ និងត្រូវគេហៅថា «អ្នកអត់លិឍ» ឬ «Forever Alone»។ តើអ្នកខ្មាសមិត្តភ័ក្ដិអត់ ពេលអត់មានសង្សារនឹងគេ?

អត់​សង្សារ ខ្មាស​គេ​អត់?រូបតំណាង

“ឃើញគេឌុបគ្នាដើរលេង ខ្ញុំច្រណែនគេ។ ជិះម៉ូតូម្ដងៗ ខ្ញុំគិតថាបើបានឌុបនារីខ្ញុំស្រលាញ់ មិនដឹងមានក្ដីសុខប៉ុណ្ណាទេ”។ ពីមុនគេសួរខ្ញុំ មានសង្សារនៅ? ខ្ញុំថាមានហើយ ព្រោះខ្លាចគេថាអន់។ តាមពិត ខ្ញុំអត់មានទេ”។ សម្ដីយុវជន វណ្ណ វុទ្ធី ប្រាប់មកកាន់ Sabay។

ទោះឥលូវមិនទាន់មាននារី ដែលខ្លួនស្រលាញ់ដូចគេ យុវជនវ័យ ២៣ ឆ្នាំថា នោះគ្រាន់ជារឿងកាលពីមុន ប៉ុន្តែពេលនេះ លោកមិនជាខ្វល់ខ្វាយប៉ុន្មាននោះទេ។ អ្វីដែលសំខាន់ គឺប្រឹងរៀនបញ្ចប់ឆ្នាំ រកការងារល្អ ប្រាក់ខែខ្ពស់ ចាំដណ្ដឹងប្រពន្ធការតែម្ដង។

ចំណែកកញ្ញា លីណា អតីតនិស្សិតគណនេយ្យនៅ វិទ្យាស្ថាន NIB បានលើកឡើងថា គ្មានសង្សារមិនមានអ្វី ត្រូវខ្មាសគេឡើយ ប៉ុន្តែវាជារឿងល្អទៅវិញទេ។ យុវតីមានស្រុកកំណើតនៅខេត្តកណ្ដាលរូបនេះ ប្រាប់ទៀតថា៖ “យើងមិនចាំបាច់ Take Care អ្នកនេះ Take Care អ្នកនោះ និងមិនបារម្ភខ្លាចសង្សារ ប៉ះពាល់ លូកលាន់…មានសង្សារវិញទេ ទើបសមខ្មាស ព្រោះអាចមានរឿងអាស្រូវ ពេលបែកបាក់គ្នា”។

មិនខុសពីកញ្ញាខាងលើទេ យុវជនមិនទាន់មានសង្សារ សែម សុធារិទ្ធ បានបង្ហាញទស្សនៈថា៖ “បើគេសួរ ខ្ញុំនឹងប្រាប់គេត្រង់ថា “គ្មាន” មិនខ្លាចគេលែបខាយទេ។ មានតែខ្លួនយើងទេ ទើបដឹងថាគួរយកសង្សារ ឬមិនគួរយក។ បើកុំឱ្យរឿងច្រើន មានតែខំប្រឹងធ្វើការ សន្សំលុយ រួចដណ្ដឹងប្រពន្ធតែម្ដង”។

ចំណែកនិស្សិតផ្នែកគ្រប់គ្រងនៃសាកលវិទ្យាល័យ NUM យុវជន បញ្ញា និយាយថា៖ “ខ្ញុំយល់ថា អ្នកខ្លះប្រាប់គេថា អត់មានសង្សារ មិនមែនខ្មាសគេទេ គឺខ្លាចបិទផ្លូវខ្លួនឯង។ ប្រុសៗមិនចង់ឱ្យគេដឹងថាគេមានឡើយ។ សម្រាប់ខ្ញុំ គឺគ្មានអ្វីខា្មស់គេទេ បើខ្ញុំអត់ប្រាប់ថាអត់ បើមានខ្ញុំក៏ប្រហែលលាក់ដែរហើយបង Haha!”៕

ប្រភព៖ sabay

  • អត់​សង្សារ ខ្មាស​គេ​អត់?已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/27  Category:ចំនេះដឹង
Tags: