ហេតុអ្វី​បាន​ជា​សិស្ស​ប្រលង​ធ្លាក់?​ ចម្លើយ​ដ៏​សម​ហេតុផល​…​

សំណើច៖ ហេតុអ្វីបានជាសិស្សប្រលងធ្លាក់ ជាសំណួរមួយដែលធ្វើឲ្យមានការបារម្ភជាខ្លាំង តាមគ្រឹះស្ថានអប់រំនីមួយៗ ហើយមកទល់ពេលនេះ តាមរយៈការស្រាវជ្រាវរកឃើញថ្មីមួយ របស់ក្រុមអ្នកប្រាជ្ញសម័យថ្មី បានធ្វើការបកស្រាយនូវសំណួរនេះយ៉ាងសមហេតុផល គឺថានែ៎…៖

– មួយឆ្នាំមាន ៣៦៥ថ្ងៃ
ថ្ងៃអាទិត្យមាន ៥២ថ្ងៃ ដកចេញ
– នៅសល់ ៣១៣ថ្ងៃ
ថ្ងៃឈប់សម្រាកវិស្សមកាលមាន៥០ថ្ងៃ
– នៅសល់ ២៦៣ថ្ងៃ
ចំណាយពេលដេក១ថ្ងៃ៨ម៉ោង ស្មើឲ្យ១២២ថ្ងៃក្នុង១ឆ្នាំ
– នៅសល់ ១៤១ថ្ងៃ
ចំណាយពេលកម្សាន្ត១ថ្ងៃ១ម៉ោង ស្មើឲ្យ១៥ថ្ងៃក្នុង១ឆ្នាំ
– នៅសល់ ១២៦ថ្ងៃ
ចំណាយពេលញ៉ាំអាហារ១ថ្ងៃ២ម៉ោង ស្មើឲ្យ៣០ថ្ងៃក្នុងមួយឆ្នាំ
– នៅសល់ ៩៦ថ្ងៃ
ចំណាយពេលនិយាយលេង១ថ្ងៃ១ម៉ោង ស្មើឲ្យ១៥ថ្ងៃក្នុង១ឆ្នាំ
– នៅសល់ ៨១ថ្ងៃ
ថ្ងៃប្រលងមានចំនួន៣៥ថ្ងៃក្នុង១ឆ្នាំ
– នៅសល់ ៤៦ថ្ងៃ
ឈប់សម្រាកនៅថ្ងៃបុណ្យទាន៤០ថ្ងៃក្នុង១ឆ្នាំ
– នៅសល់ ៦ថ្ងៃ
មានថ្ងៃខ្លះឈឺអត់បានទៅរៀន សរុបទៅប្រហែល៣ថ្ងៃក្នុង១ឆ្នាំ
– នៅសល់ ៣ថ្ងៃ
ទៅមើលគុនយ៉ាងហោចណាស់ចំណាយពេល២ថ្ងៃក្នុងមួយឆ្នាំ
– នៅសល់ ១ថ្ងៃ ហើយមួយថ្ងៃហ្នឹងហេងអីវាគឺជាថ្ងៃខួបកំណើតរបស់អ្នក!

សរុបទៅគឺអត់បានរៀនសោះ ហើយនេះហើយជាមូលហេតុដែលធ្វើឲ្យអ្នកប្រលងធ្លាក់!

ហេតុអ្វី​បាន​ជា​សិស្ស​ប្រលង​ធ្លាក់?​ ចម្លើយ​ដ៏​សម​ហេតុផល​…​

ប្រភព៖ kqube

  • ហេតុអ្វី​បាន​ជា​សិស្ស​ប្រលង​ធ្លាក់?​ ចម្លើយ​ដ៏​សម​ហេតុផល​…​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/06/27  Category:ចំនេះដឹង
Tags: