លោក ជា មុនី ប្រធាន​សហជីព​​​​សេរីកម្មករ​ដ៏​ចំណាស់​បំផុត​នៅ​កម្ពុជា​​ត្រូវ​បាន​ជំនួស​តំណែង​​​

កាលពីម្សិលមិញ អតីតកម្មការិនីរោងចក្រម្នាក់ត្រូវបានតែងតាំងឲ្យជំនួសតំណែងលោក ជា មុនី ជាប្រធានសហជីពសេរីកម្មករ (FTU) ៦ឆ្នាំបន្ទាប់ពីលោក ជា មុនី បានប្រកាសជាលើកដំបូងអំពីបំណងលាឈប់របស់លោក និង២ទសវត្សរ៍បន្ទាប់ពីសពបងប្រុសរបស់លោកបានបង្កើតចលនាកម្មករនេះឡើង។ យោងតាមលោក ជា មុនី បានឲ្យដឹងថា លោកស្រី ទូច សឿ អាយុ៥៣ឆ្នាំ ត្រូវបានតែងតាំងជាប្រធានថ្មីអំឡុងសមាជប្រចាំឆ្នាំរបស់សហជីពដែលមានការចូលរួមពីសកម្មជនប្រមាណ៥៦០នាក់មកពីជាង១០០រោងចក្រនៅទូទាំងប្រទេស។ លោកមានប្រសាសន៍ថា “លោកស្រី ទូច សឿ ត្រូវបានជ្រើសរើសជាប្រធានថ្មីដោយស្វ័យប្រវត្តិ ពីព្រោះគាត់គឺជាបេក្ខជនតែម្នាក់គត់ដែលបានដាក់ពាក្យ”។ លោក ជា មុនី វ័យ៥២ឆ្នាំ បានកាន់តំណែងជាប្រធានសហជីពនេះនៅក្នុងឆ្នាំ២០០៤ បន្ទាប់ពីការធ្វើឃាតលោក ជា វិជ្ជា បងប្រុសបង្កើតរបស់លោក ជាមេដឹកនាំសហជីពដ៏មានប្រជាប្រិយភាពខ្លាំងដែលពិបាកនឹងរកអ្នកធ្វើបានដូច។ ខណៈសហជីពសេរីកម្មករនៅតែបន្តជាសហជីពធំបំផុត និងសំខាន់បំផុតមួយនៅក្នុងប្រទេស លោក ជា មុនី បានលើកឡើងជាច្រើនឆ្នាំមកហើយថា លោកគ្មានកម្លាំងដើម្បីដឹកនាំសហជីពនេះទេ ហើយបានរងការចោទប្រកាន់ពីសំណាក់អតីតអនុប្រធានថា លោកប្រព្រឹត្តអំពើពុករលួយ។ លោកក៏បានធ្វើជាប្រធានសហជីពលើសពី៦ឆ្នាំដែលមានចែងនៅក្នុងលក្ខន្តិកៈរបស់សហជីពច្រើនមកហើយដែរ ដោយសារមានញត្តិ និងការអង្វរកររបស់កម្មករសុំឲ្យលោកនៅកាន់តំណែងបន្ត។ ប៉ុន្តេលោក ជា មុនី បានបញ្ជាក់កាលពីម្សិលមិញថា វាដល់ពេលដែលលោកត្រូវចាកចេញហើយ។ លោកថ្លែងថា ”ពេលនេះខ្ញុំនឿយហត់ […]

The post លោក ជា មុនី ប្រធាន​សហជីព​​​​សេរីកម្មករ​ដ៏​ចំណាស់​បំផុត​នៅ​កម្ពុជា​​ត្រូវ​បាន​ជំនួស​តំណែង​​​ appeared first on The Cambodia Daily.