Mane នឹង​ធ្វើ​តេស្ត​សុខភាព​ជាមួយ​ក្លឹប​ Liverpool នៅ​ថ្ងៃ​នេះ​

Sadio Mane នឹង​​ធ្វើ​តេស្ត​សុខ​ភាព​ក្នុង​ការ​ផ្ទេរ​ទៅ​លេង​ឲ្យ ​Liverpool ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ បន្ទាប់​ពី​ក្លឹប​Southampton យល់​ព្រម​លើ​តម្លៃ​ខ្លួន​ ៣០លាន​ផោន។

 

Mane នឹង​ធ្វើ​តេស្ត​សុខភាព​ជាមួយ​ក្លឹប​ Liverpool នៅ​ថ្ងៃ​នេះ​ Sadio Mane

 

ការ​ចំណាយ​ខ្ទង់​៣០​លាន​ផោន​​ត្រូវ​បាន​រាប់​ចូល​ជាការ​​ចំណាយ​ដ៏​ថ្លៃ​បំផុត​មួយ​របស់​ក្លឹប​ជើង​ឯក​លីគ​កំពូល​អង់គ្លេស​១៨ សម័យ​កាល​ បន្ទាប់​ពី​ពួក​គេ​កន្លង​មក​ធ្លាប់​ទិញ​ Christian Benteke និង Andy Carroll ក្នុង​តម្លៃ​ប្រហាក់​ប្រហែល​គ្នា​។

 

កីឡាករ​ Mane ដែល​ស៊ុត​បាន​១១​គ្រាប់​ ក្នុង​៣៧​ប្រកួត​រដូវកាល​មុន​នឹង​ត្រូវ​ចាប់​ដៃ​គូ​ជា​មួយ​ខ្សែ​ប្រយុទ្ធ​ដែល​មាន​ស្រាប់​ Daniel Sturridge និង Divock Origi ខណៈ Benteke គឺជា​គោល​ដៅ​លក់​ចេញ​៕

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ BBC