តួ​​ស្រី​ល្បីពី​បារាំង​ត្រៀម​លេច​មុខ​ក្នុង​ភាពយន្ត​ខ្នាត​ធំ​កម្ពុជា​

Céline Tran ដែល​ជា​តារា​លេច​ធ្លោ​របស់ប្រទេស​បារាំង​ក្នុង​វិស័យ​សម្ដែង​​ នឹង​បង្ហាញ​ខ្លួន​ក្នុង​ភាពយន្ត​វាយ​ប្រហារ​ខ្នាត​ធំ​របស់​កម្ពុជា​ក្នុង​ពេល​ឆាប់ៗ​នេះ​ហើយ។ រឿង​ដែល​ Céline Tran គ្រោង​ចូល​រួម​សម្ដែង​នោះ​មាន​ចំណង​ជើង​ថា “Jailbreak” ដែល​ជា​ភាពយន្ត​បែប​វាយ​ប្រហារ​ទី​២​​របស់​​ផលិត​កម្ម​ “កងចក្រ​ភីកឈ័រ”។

 

តួ​​ស្រី​ល្បីពី​បារាំង​ត្រៀម​លេច​មុខ​ក្នុង​ភាពយន្ត​ខ្នាត​ធំ​កម្ពុជា​

 

Céline Tran បាន​លើក​ឡើង​ថា “ខ្ញុំ​មាន​កិត្តិយស​ជា​ខ្លាំង​ ហើយ​នេះ​ជា​លើក​ទី​១​ហើយ​ដែល​ខ្ញុំ​បាន​ចូល​សម្ដែង​រឿង​កម្ពុជា​ តាម​ពិត​ទៅ​ខ្ញុំ​មិន​ធ្លាប់​ស្គាល់​ភាពយន្ត​កម្ពុជា​នោះ​ទេ​ តែ​នេះ​ជា​ឱកាស​ល្អ​មួយ​សម្រាប់​ខ្ញុំ​សិក្សា​ពី​ភាពយន្ត​កម្ពុជា ក៏​ដូច​ជា​ដឹង​បន្ថែម​ពី​កម្ពុជា​ផង​ដែរ”។

 

តួ​​ស្រី​ល្បីពី​បារាំង​ត្រៀម​លេច​មុខ​ក្នុង​ភាពយន្ត​ខ្នាត​ធំ​កម្ពុជា​

 

រឿង “Jailbreak” ជា​ភាពយន្ត​វាយ​ប្រហារ​ខ្នាត​ធំ​​ទី​២​របស់​ផលិតកម្ម​ “កងចក្រ​ភីកឈ័រ” ដែល​រឿង​នេះ​គឺ​​គ្រោង​ចំណាយ​​ច្រើន​ជាង​ប្រមាណ​ ៥ ទៅ​ ៦​​ដង​​នៃ​​រឿង “ហនុមាន” ជា​ស្នាដៃ​ដំបូង ។

 

 

 

អត្ថបទ៖ SAMEDY​​​​