សន វិជ្ជបុត្រ សង់​ផ្ទះ​​​​ជួន​គ្រួសារ​​ក្រីក្រ​នៅ​​​​ព្រៃ​វែង

ផ្ទះ​មួយ​ខ្នង​​​ដែល​មាន​តម្លៃ​ជិត​១ពាន់​ដុល្លារ ត្រូវ​បាន​តារា​ចម្រៀង​លោក សន វិជ្ជបុត្រ សង់​ជូន គ្រួសារ​​ក្រីក្រ​មួយ ស្ថិត​ក្នុង​ភូមិ កំពង់​ស្លែង ឃុំ ធាយ ស្រុក បាភ្នំ ខេត្ត ព្រៃវែង។

 

 

សន វិជ្ជបុត្រ សង់​ផ្ទះ​​​​ជួន​គ្រួសារ​​ក្រីក្រ​នៅ​​​​ព្រៃ​វែង
 

លោក សន វិជ្ជបុត្រ បាន​ប្រាប់​ថា ក្រុម​​គ្រួសារ​​​​ខាង​លើ​ គឺ​ជា​គ្រួសារ​មួយ​ដែល​ក្រីក្រ ​និង​វេទនា​ជាង​គេ​ក្នុង​ភូមិ ព្រោះ​ប្ដី​ប្រពន្ធ​​​ទាំង​ពីរ សុទ្ធតែ​មាន​វ័យ​ជាង​៨០ឆ្នាំ ហើយ​ពិការ​​ទៀត។ លោក​ ថា លោក​តា​ដែល​ជា​​ប្ដី បាន​ធ្លាក់​​ខ្លួន​​ពិការ​​​​បាក់​ឆ្អឹង​ខ្នង​ដោយសារ​គ្រោះ​ថ្នាក់​ចរាចរណ៍​ជាង​១០ឆ្នាំ​មក​ហើយ រាល់​ថ្ងៃ ពឹង​ផ្អែក​លើ​យាយ​ជា​ប្រពន្ធ ដើរ​បេះ​ស្លឹក​ថ្នឹង​លក់ ហើយ​មិន​មាន​ផ្ទះ​សម្បែង​ត្រឹម​ត្រូវ​ឡើយ។

តារា​ចម្រៀង​រៀប​នេះ​ បាន​បន្ត​ថា ដោយ​មើល​ភាព​លំបាក​​បែប​នេះ គួបផ្សំ​លោក​ស្គាល់​​សប្បុរសជន​ខ្មែរ​នៅ​ក្រៅ​ប្រទេស​មួយ​ចំនួន​​ផង​នោះ លោក​ក៏​បាន​អំពាវនាវ​សប្បុរសជន​ទាំង​នោះ​ឲ្យ​ជួយ ​ក្រោយ​មក ​ក៏​មាន​សមាគម​ខ្មែរ​អូស្ត្រាលី​ ជួយ​ដោយ​ផ្ញើ​ប្រាក់​ឲ្យ​លោក​ជា​អ្នក​ចាត់​ចែង។

សន វិជ្ជបុត្រ សង់​ផ្ទះ​​​​ជួន​គ្រួសារ​​ក្រីក្រ​នៅ​​​​ព្រៃ​វែង

ម្ចាស់​បទ “ពីរជំហានលើវិថីមួយ” បាន​ឲ្យ​ដឹង​ទៀត​ថា សមាគម​ខ្មែរ​អូស្ត្រាលី​​ដែល​មាន​លោក ជា យូហ៊ន ប្រធាន​មិន​ត្រឹម​តែ​ជួយ​សង់​ផ្ទះ​ឲ្យ​យាយ​តារា​ខាង​លើ​ទេ ថែម​ទាំង​ជួយ​ជីក​​អណ្ដូង​ទឹក​នៅ​ឯ​សាលាឆទាន​មួយ​ទៀត​​​​ថែម​ទៀត ស្ថិត​ក្នុង​ភូមិ មេសាងឃុំ ព្រៃ​រំដេង ស្រុក​មេសាង ខេត្តព្រៃ​វែង ។

តាម​ការ​លើក​ឡើង​របស់ លោក សន វិជ្ជបុត្រ ការ​ជួយ​សង់​ផ្ទះ​ឲ្យ​​ជន​ក្រីក្រ ក៏​ដូច​ជា ការ​​ជីក​អណ្ដូង​ខាង​លើ មិន​មែន​ជា​ការ​ជួយ​លើក​ទី១​មួយ​របស់​លោក​ឡើយ។ កន្លង​មក​តារា​ចម្រៀង​រូប​នេះ ធ្លាប់​ដើរ​សង់​ផ្ទះ ជីក​អណ្ដូង ក៏​ដូច​ជួស​ជុល​សាលារៀន​ជា​ច្រើន​កន្លែង​មក​ហើយ។ លោក​​ថា កាល​ទើប​​ត្រឡប់​មក ​ពី​ច្រៀង​នៅ​ប្រទេស​អូស្ត្រាលី​ប៉ុន្មាន​ខែ​មុន លោក​បាន​ទៅ​ជួស​ជុល​​សាលារៀន​មួយ​ខ្នង​នៅ ឯ​ខេត្ត ក្រចេះ​ អស់​ជា​ច្រើន​ពាន់​ដុល្លារ​ផង​ដែរ។ ហើយ​ថ្មីៗ​នេះ ទើប​តែ​ជីក​អណ្ដូង​ឲ្យ​​គ្រួសារ​ក្រីក្រ​មួយ​នេះ​ខេត្ត តាកែវ។

លោក សន វិជ្ជបុត្រ ថ្លែង​ថា រូប​លោក​មិន​មែន​ជា​អ្នក​មាន​ប្រាក់​ច្រើន​អី​ទេ ប៉ុន្តែ​​មាន​ឆន្ទៈ​​​ក្នុង​ការ​ជួយ​​ជន​ក្រីក្រ ទោះ​តិច​ក្ដី​ច្រើន​ក្ដី សំខាន់​ឲ្យ​តែ​ជា​គ្រួសារ​ក្រីក្រ​ពិតប្រាកដ។ លោក​ថា ​ប្រសិន​បើ​​មាន​គ្រួសារ​ក្រីក្រ​ចង់​ឲ្យ​លោក​ជួយ​នោះ អាច​ទាក់​ទង​មក​លោក​ផ្ទាល់​​​បាន ដោយ​លោក​សន្យា​ថា ព្យាយាម​ជួយ​​ស្វែង​រក​សប្បុរសជន​ទៅ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន៕

សន វិជ្ជបុត្រ សង់​ផ្ទះ​​​​ជួន​គ្រួសារ​​ក្រីក្រ​នៅ​​​​ព្រៃ​វែង

 

សន វិជ្ជបុត្រ សង់​ផ្ទះ​​​​ជួន​គ្រួសារ​​ក្រីក្រ​នៅ​​​​ព្រៃ​វែង

សន វិជ្ជបុត្រ សង់​ផ្ទះ​​​​ជួន​គ្រួសារ​​ក្រីក្រ​នៅ​​​​ព្រៃ​វែង

សន វិជ្ជបុត្រ សង់​ផ្ទះ​​​​ជួន​គ្រួសារ​​ក្រីក្រ​នៅ​​​​ព្រៃ​វែង

 

សន វិជ្ជបុត្រ សង់​ផ្ទះ​​​​ជួន​គ្រួសារ​​ក្រីក្រ​នៅ​​​​ព្រៃ​វែង

 

សន វិជ្ជបុត្រ សង់​ផ្ទះ​​​​ជួន​គ្រួសារ​​ក្រីក្រ​នៅ​​​​ព្រៃ​វែង

អត្ថបទ៖ ខុត សីហា ​​