ទន្សោង​គោព្រៃ

នៅ​តាម​ដង​ទន្លេ ក្រៅពី​មុខរបរ​នេសាទ​ត្រី​...​ក៏​មាន​មុខរបរ​កសិកម្ម​ដ៏​ចម្បង​ដែរ​...​ចំណែក​បទល្មើស​តាម​ដង​ទន្លេ​នានា​កើត​មាន​ប្រចាំខែ ប្រចាំឆ្នាំ​...​បទល្មើស​ធំ​ជាងគេ គឺ​បទល្មើស​នេសាទ ។

ច្បាប់​ក៏​មាន​កំណត់​ពេលវេលា​ត្រូវ​នេសាទ​...​ត្រូវ​បិទ​ការ​នេសាទ...​រដូវ​បិទ​ការ​នេសាទ​...​ក៏​ជា​រដូវ​កើត​មាន​បទល្មើស​នេសាទ​ដែរ​...​។ បើ​កុំ​មានច្បាប់​ទប់ទល់​ម្លឹ​ង​ៗ​ស្រុក​យើង​ដែល​ថា​«​មានទឹក​មាន​ត្រី​»

អាច​នឹង​«​អត់​ត្រី​» ប្រសិនបើ​ទប់​បទល្មើស​មិន​បាន ។ ប៉ុន្តែ​កុំ​មើល​រំលង​...​មន្ត្រី​មាន​អំណាច​ខាង​បង្ក្រាប​ក៏​ទទួលផល​...​ទទួល​លាភ​សក្ការ​មិនធម្មតា​ដែរ​...​លើ​បទល្មើស​ទាំងឡាយ​តាម​ដង​ទន្លេ ។

នៅ​តាម​ដងព្រៃ​ភ្នំ ក្រំ​ថ្ម​...​ព្រៃស្រោង​នានា​...​នៅ​តំបន់​ភ្នំ​នៃ​ភូមិភាគ​ឥ​សាន​ប្រទេស​សម្បូរ​ទៅ​ដោយ​ព្រៃឈើ​តូច​ធំ​ទាំងឡាយ​...​។ ក្រៅពី​មុខរបរ​កសិកម្ម ក៏​មាន​របរ​ពិសេស​មួយទៀត គឺ​បទល្មើស​ព្រៃឈើ​...​បទល្មើស​សត្វព្រៃ​...​។ ការ​កាប់​ព្រៃ កាប់​ឈើ​និង​ការ​បរបាញ់​...​គ្មាន​រដូវ​បើក​ទេ ! មាន​តែ​ច្បាប់​ការពារ​មិន​ឱ្យ​កាប់ មិន​ឱ្យ​បរបាញ់​តែ​ប៉ុណ្ណោះ ។

ច្បាប់​កាន់តែ​ហាម​...​បទល្មើស​កាន់តែ​កើត​មាន​...​បទល្មើស​ខាងលើ​នេះ​ធ្វើ​ឱ្យ​សម្បត្តិ​ធម្មជាតិ​របស់​សង្គម​រលំរលាយ​ស្ទើរ​វិនាស​ទៅ​ហោង​...​។ គ្មាន​អំណាច​ណាមួយ​ទប់​បាន​ដោយ​សុ​ក្រិត​ទេ​...​គ្មាន​ឥទ្ធិពល​ណាមួយ​ជួយ​ទប់​គួរ​ឱ្យ​ជឿជាក់​បាន​ឡើយ​...​។ ចំណែក​អ្នក​ការពារ​ច្បាប់​...​អ្នកត្រួតត្រា​បទល្មើស​...​ចូលរួម​ចំណែក​តូច​សី​ុ​តូច​...​ធំ​សី​ុ​ធំ​...​ដូច​ទន្សោង​គោព្រៃ​ស្ទើរ​ទាំងអស់​ទៅ​ហើយ​...​។​ល​។

កុំ​មើលឃើញ​តែ​បទល្មើស​នេសាទ​ពេក​...​ត្រូវ​មើល​ឱ្យ​ឃើញ​បទល្មើស​ព្រៃឈើ​...​បទល្មើស​សត្វព្រៃ​ជា​ចម្បង ទើប​មាន​យុត្តិធម៌​ក្នុង​សង្គម ។
អ្នក​រស់នៅ​តាម​ដង​ទន្លេ​ទទួលទាន​ត្រី​...​សាច់សត្វ​ចិញ្ចឹម​...​ឯ​អ្នក​រស់នៅ​តាម​ព្រៃ​ភ្នំ​...​មនុស្ស​ខូច​កាច​គេ​ស៊ី​ឈើ​...​ស៊ី​សត្វព្រៃ​...​ជា​ពិសេស​សេដ្ឋី​ខ្លះ​នោះ​បាន​ទៅ​ដណ្តើម​បរិភោគ​ឈើ​អត់​ចេះ​ឆ្អែត​ដែរ​...​។ អស់​ឈើ​ស្រុក​ឯង​ហើយ​មិន​ស្ងៀម​ទៀត​...​យក​ប្រាក់​ទៅ​ជះ​ឱ្យទៅ​លួច​កាប់​ស្រុក​គេ​ទៀត​...​។ ទីបំផុត​ទៅ​ប៉ោង​ពោះ​អ្នក​បង្ក្រាប​ឯណោះ​មិនធម្មតា​ឡើយ ។

ហ្នឹងហើយ​ច្បាប់​ស្រុក​យើង​...​ច្បាប់​មាននៅ​ក្នុង​ក្រដាស​...​នៅ​ក្នុង​ក្រដាស​មានច្បាប់​...​ហេ ! ហេ !
               អា​ឡេវ