មូលហេតុ​ដែល​ អម្ពរ ទេវី ពន្យារពេល​មក​ថត​រឿង​ស្រុក​ខ្មែរ​

6 Videos


ក្រោយពីផ្អាកការសម្តែងរាប់ឆ្នាំរួចមក ពេលនេះអតីតកំពូលតារាសម្តែងដ៏ល្បីឈ្មោះអ្នកនាង អម្ពរ ទេវី ត្រៀមនឹងមកថតភាពយន្តខ្នាតធំដែលមានចំណងជើងថា «ទឹកចិត្ត អ្នកម្តាយសម័យ ថ្មី» ដែលជាស្នាដៃនិពន្ធរបស់អ្នកស្រី ពាន់ ភួងបុប្ជា ។ តាមគម្រោងអ្នកនាង អម្ពរ ទេវី នឹងមក ស្រុកខ្មែរនៅក្នុងខែកក្កដា ខាងមុខនេះ តែដោយ សារជាប់រវល់អ្នកនាងបានប្តូរចិត្តមកខែសីហា វិញ ។

P9

ថ្មីៗនេះមានព័ត៌មានឱ្យដឹងថា ដោយសារជាប់រវល់ធ្វើខួបកំណើតកូនស្រីនៅក្នុងខែកក្កដា នេះទើបអ្នកនាង អម្ពរ ទេវី បានលើកពេលមកស្រុកខ្មែរ ។ ពេលនេះអ្នកនាងត្រៀមនឹងត្រឡប់ មកស្រុកកំណើតនៅថ្ងៃទី ១៤ ខែសីហា វិញហើយ តាមគម្រោងអ្នកនាងស្នាក់នៅស្រុកខ្មែររយៈ តែពីរសប្តាហ៍ប៉ុណ្ណោះ ។ ទាក់ទងជាមួយរឿងនេះដែរអ្នកស្រី ពាន់ ភួងបុប្ជា បានទទួលស្គាល់ថា ជាការពិតហើយការពន្យារពេលមកថតរឿងរបស់អ្នកនាង អម្ពរ ទេវី មិនមានផលប៉ះពាល់អ្វី ចំពោះក្រុមការងារក្នុងការថតរឿងទេ ។ ក្នុងសាច់រឿងអ្នកនាង អម្ពរ ទេវី សម្តែងជាតួជំទាវ ។ នេះជា លើកដំបូងហើយដែលអ្នកនាង អម្ពរ ទេវី បានបង្ហាញមុខនៅក្នុងខ្សែភាពយន្តខ្នាតធំ ក្រោយពី ចាកចេញពីសិល្បៈអស់រយៈ ពេលជាច្រើនឆ្នាំ ។

មូលហេតុ​ដែល​ អម្ពរ ទេវី ពន្យារពេល​មក​ថត​រឿង​ស្រុក​ខ្មែរ​

កន្លងមកមានមហាជនមិនតិចនោះទេដែលបានកោតសរសើរពីសមត្ថភាព និង ទេពកោ សល្យសិល្បៈរបស់អ្នកនាង អម្ពរ ទេវី ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ ទោះបីមានវ័យជ្រេ បន្តិចទៅហើយក្តីតែ អម្ពរ ទេវី នៅតែមានសម្រស់ស្រស់ស្អាត ។ មុនត្រឡប់មកស្រុកខ្មែរ អម្ពរ ទេវី បានចំណាយពេលវេលាផ្អែមល្ហែមជាមួយស្វាមីដោយការនាំ គ្នាទៅដើរកំសាន្តនៅតាមតំបន់ មាត់សមុទ្រជាមួយនឹងការថតរូបបែប Sweet Sweet ជាច្រើនសន្លឹក ។ សព្វថ្ងៃនេះ អម្ពរ ទេវី កំពុងរស់នៅយ៉ាងមានក្តីសុខជាមួយស្វាមីថ្មី និង កូនប្រុសស្រីពីររូបដែលជាតំណក់ឈាមរបស់ អតីតស្វាមីលោក ពេជ្រ ភីរុណ ៕ ចេនី

មូលហេតុ​ដែល​ អម្ពរ ទេវី ពន្យារពេល​មក​ថត​រឿង​ស្រុក​ខ្មែរ​
មូលហេតុ​ដែល​ អម្ពរ ទេវី ពន្យារពេល​មក​ថត​រឿង​ស្រុក​ខ្មែរ​
មូលហេតុ​ដែល​ អម្ពរ ទេវី ពន្យារពេល​មក​ថត​រឿង​ស្រុក​ខ្មែរ​
មូលហេតុ​ដែល​ អម្ពរ ទេវី ពន្យារពេល​មក​ថត​រឿង​ស្រុក​ខ្មែរ​
មូលហេតុ​ដែល​ អម្ពរ ទេវី ពន្យារពេល​មក​ថត​រឿង​ស្រុក​ខ្មែរ​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត