ឆេះ​​​យន្ត​ហោះ អ្នកដំណើរ​ព្រលឹង​​ចុង​​សក់​

យន្ត​ហោះ​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Singapore Airlines (SIA) បាន​ឆេះស្លាបស្តាំ​​ ខណៈ​​​កំពុង​​​​ចុះ​ចត​​​នៅ​​ប្រទេស​​សិង្ហ​បុរី ដោយ​សារ​​លេច​ធ្លាយប្រេង​ម៉ាស៊ីនស្លាបខាងស្តាំនោះ ​ដែលហេតុការណ៍នេះបង្កភ្ញាក់​ផ្អើល​កាលពី​​ព្រឹក​ថ្ងៃ​ទី២៧ មិថុនា​ ប៉ុន្តែ​សំណាងល្អ មិន​បណ្ដាល​ឱ្យ​អ្នកដំណើរ​ណាម្នាក់​រង​របួស​ឡើយ​ ។ នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សាយ​របស់​សារ​ព័ត៌​មាន Channel News Asia នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ​មិថុនា​ ២០១៦ នេះ ។