អតីតមិត្តស្រី Justin Bieber វ័យ២៦ឆ្នាំ រៀបការជាមួយ អ្នកជំនួញអេហ្ស៊ីប វ័យ៦២ឆ្នាំ

ក្រិក៖ កាលពីពេលថ្មីៗនេះ អតីតតារាម៉ូដែលស្រី Victoria's Secret model និងជាអតីតមិត្តស្រី តារាចម្រៀងវ័យក្មេង Justin Bieber នាង Xenia Deli វ័យ២៦ឆ្នាំ បានរៀបមង្គលការ ជាមួយនឹង អ្នកជំនួញអេស្ស៊ីប វ័យ៦២ឆ្នាំម្នាក់ បើគិតទៅ គឺចាស់ជាងខ្លួន រហូតដល់ទៅ ៤០ឆ្នាំឯណោះ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា នាង Xenia Deli ដែលត្រូវបានគេស្គាល់ច្បាស់ ដោយសារតែ ធ្លាប់មានរូបនៅលើគ្របមុខ ទស្សនវត្តី Playboy និងបានដើរតួស្រី ក្នុងបទចម្រៀងដ៏ល្បី របស់ Justin Beiber ដែលមានចំណងជើងថា «What Do You Mean?» រូបនេះ បានរៀបមង្គលការ ជាមួយនឹង អ្នកជំនួញអេស្ស៊ីប ដែលមានឈ្មោះថា Ossama Fathi Rabah Al-Sharif កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅនេះ ខណៈមានពាក្យចចាមអារ៉ាម លេចលឺមកថា មង្គលការរបស់ពួកគេ បានចំណាយលុយអស់ជាង ១លានដុល្លារអាមេរិកឯណោះ។

ប្រភពដដែលបានឲ្យដឹងទៀតថា នាង Xenia និងស្វាមី គឺលោក Ossama បានទាក់ទងគ្នា តាំងពីចុងឆ្នាំ២០១៥ ហើយក៏បានចងស្ពានមេត្រី ជាមួយគ្នា នៅពាក់កណ្តាលឆ្នាំ២០១៦ នេះ តែម្តង នៅឯកន្លែងផលិតស្រាឈ្មោះ Santo Wines ស្ថិតក្នុងស្រុក Pyrgos លើកោះ Santorini នៃប្រទេសក្រិក។

គួរបញ្ជាក់ផងដែរថា មនុស្សចំនួន ១៥០នាក់ បានចូលរួមជាភ្ញៀវកិត្តិយស ក្នុងពិធីមង្គលការ របស់គូស្វាមីភរិយាថ្មីថ្មោង មួយគូនេះ នៅទីកន្លែង ដែលមានទេសភាព ដ៏ស្រស់ស្អាត គួរឲ្យចង់គយគន់ និងខ្យល់បរិយាកាសល្អបរិសុទ្ធ ទៀតផង៕

សូមទស្សនាវីដេអូចម្រៀង «What Do You Mean?» ដែលសម្តែងដោយ Justin Bieber និង នាង Xenia Deli នៅខាងក្រោមនេះ៖

ប្រភព ៖
Lollipop

កំណត់ហេតុខ្មែរឡូត

យ៉ាងណាមិញ ទាក់ទិននឹងរឿងរ៉ាវ របស់តារាចម្រៀងវ័យក្មេង Justin Beiber នាពេលថ្មីៗនេះ ទស្សនាវដ្តី និងទំព័រកាសែតជាច្រើន បានធ្វើការចុះផ្សាយពីរូបគេ ក្រោយពីមានការប្រទះឃើញ ភាពល្អូកល្អឺន និងការដើរលេងជាមួយគ្នា រវាងតារារូបនេះ និងតារាសម្តែងស្រីដ៏ល្បីម្នាក់ទៀត។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា តារាចម្រៀងដ៏ល្បី Justin Bieber ត្រូវបានគេជឿជាក់ថា កំពុងតែមានទំនាក់ទំនងស្នេហា ជាមួយនឹងតារាសម្តែងស្រី នៅក្នុងភាពយន្តរឿង “Transformers” គឺនាង Nicola Peltz ក្រោយពីពួកគេទាំង២នាក់ ទៅបរិភោគអាហារពេលល្ងាចរួមគ្នា នៅភោជនីយដ្ឋាន Maestro’s Steakhouse ឯទីក្រុង Beverly Hills រដ្ឋ California សហរដ្ឋអាមេរិក កាលពីថ្ងៃពុធសប្តាហ៍នេះ។

ក្នុងនោះដែរ ក៏មានរបាយការណ៍ជាច្រើន បង្ហាញាថា តារាទាំង២រូបនេះ អាចមានទំនាក់ទំនងនឹងគ្នា មួយរយៈពេលមកហើយ ដោយទើបតែពេលថ្មីៗនេះ ពួកគេធ្វើការបង្ហាញជាសាធារណៈប៉ុណ្ណោះ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload