៧ ជំហាន​ដើម្បី​បង្កើន​សាច់ដុំ​រាប និង បំបាត់​ខ្លាញ់

៧ ជំហាន​ដើម្បី​បង្កើន​សាច់ដុំ​រាប និង បំបាត់​ខ្លាញ់

ការហាត់ប្រាណសម្រកខ្លាញ់រក្សារាង ជាគោលដៅមួយហើយ ប៉ុន្តែអ្វីដែលចាំបាច់ដែរនោះ គឺបំបាត់ខ្លាញ់បង្កើតសាច់គ្មានខ្លាញ់ និងពង្រឹងសាច់ដុំរាប បែបនេះទើបរូបរាងមិនងាយត្រលប់ទៅកាន់សាច់ខ្លាញ់ទ្រលុកទ្រលន់វិញ។ ខាងក្រោមនេះ ជាវិធី ៧ យ៉ាង ដើម្បីកម្ចាត់ខ្លាញ់ និងពង្រឹងសាច់ដុំរាប ។

១ – កុំព្យាយាមកាត់បន្ថយកាឡូរីយ៉ាងគំហុកពេក : ការកាត់បន្ថយកាឡូរីជាគន្លឹះចម្បងក្នុងការសម្រកទម្ងន់មែន ប៉ុន្តែការសម្រកខ្លាំងពេក ធ្វើឱ្យសាច់ដុំបាត់បង់ថាមពល ។

២ – បន្ថែមប្រូតេអ៊ីន : សាច់ដុំត្រូវការប្រូតេអ៊ីនជាចាំបាច់ ដូចនេះដើម្បីសម្រករាង អ្នកមិនត្រូវកាត់បន្ថយប្រូតេអ៊ីនច្រើនពេកទេ ហើយគួរទទួលទានអាហារសម្បូរប្រូតេអ៊ីនគ្មានខ្លាញ់ ដូចជា ត្រី សាច់សុទ្ធ សណ្តែក ទឹកដោះគោជូរ ជាដើម ។

៣ – កុំចៀសវាងខ្លាញ់ច្រើនពេក : គួរទទួលទានអាហារដែលសម្បូរខ្លាញ់ល្អ ដូចជា ត្រី ប្រេងអូលីវ ផ្លែប៊ឺរ ជាដើម ដើម្បីឱ្យសាច់ដុំទទួលបានថាមពលគ្រប់គ្រាន់ នៅពេលហាត់ប្រាណពង្រឹង ។

៤ – ប្រើដុំទម្ងន់ : លំហាត់ប្រាណដោយប្រើដុំទម្ងន់មួយចំនួន នឹងមិនបណ្តាលឱ្យឡើងសាច់ដុំផុសចេញមកទេ ដូចជា ការហាត់ដោយប្រើដុំទម្ងន់ស្រាលជាងមុន និងបន្ថែមចំនួនដងច្រើនជាងមុនវិញ ។

៥ – កុំមើលរំលងក្បាច់ហាត់ប្រាណកាដ្យូ (Cardio) : លំហាត់ប្រាណកាដ្យូជាវិធីដ៏មានប្រសិទ្ធភាពសម្រាប់ការពង្រឹងសាច់ដុំរាបធ្វើឱ្យរាបស្មើ ខ្នងរឹងមាំ ដោយមិនផុសសាច់ដុំដូចមនុស្សប្រុសឡើយ ។

៦ – វីតាមីនដេ : អាហារសម្បូរវីតាមីនដេ មានសារសំខាន់ក្នុងការពង្រឹងសាច់ដុំរាបជាងគេ ពីព្រោះជាលិកាសាច់ដុំត្រូវការវីតាមីនដេ មកសំយោគជាមួយប្រូតេអ៊ីន ។ វិធីទទួលបានវីតាមីនដេគ្រប់គ្រាន់គឺហាលថ្ងៃ និងទទួលទានអាហារសម្បូរវីតាមីនដេ ។

៧ – ការតាំងចិត្ត : ការហាត់ប្រាណពង្រឹងសាច់ដុំ ទាមទារការព្យាយាមមិនបោះបង់ និង ត្រូវហាត់ជាទៀងទាត់ ដូចនេះយ៉ាងតិចណាស់អ្នកគួរហាត់ពង្រឹងសាច់ដុំ ២ ដង ក្នុងមួយសប្តាហ៍ គួបផ្សំនឹងលំហាត់ប្រាណដែលអ្នកហាត់ជាទម្លាប់ទៀត នោះទើបឆាប់ទទួលបានលទ្ធផល ៕

ប្រភព៖ pmhotnews

  • ៧ ជំហាន​ដើម្បី​បង្កើន​សាច់ដុំ​រាប និង បំបាត់​ខ្លាញ់已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/06/27  Category:សុខភាព
Tags: