ផ្ទុះ​អាវុធ​ជាច្រើន​គ្រាប់​​ ចេញ​ពី​រថយន្ត​របស់​សមត្ថកិច្ច ​​ក្នុង​ការ​បង្ក្រាប​រថយន្ត​ដឹក​ឈើ

ផ្ទុះ​អាវុធ​ជាច្រើន​គ្រាប់​​ ចេញ​ពី​រថយន្ត​របស់​សមត្ថកិច្ច ​​ក្នុង​ការ​បង្ក្រាប​រថយន្ត​ដឹក​ឈើ



ស្ទឹងត្រែង​ ៖​ រថយន្ត​ចំនួន​៣​គ្រឿង​មាន​ការ​ប្រដេញ​ប្រជែង​គ្នា​ និង​មាន​ការ​ផ្ទុះ​អាវុធ​ជាច្រើន​គ្រាប់ បាញ់​ចេញពី​រថយន្ត​របស់​សមត្ថកិច្ច​ ក្នុង​ការ​បង្ក្រាប​ទៅ​លើ​រថយន្ត​សាំ​យ៉ុង​ដឹក​ឈើ និង​រថយន្ត​បាឡែន​ ជា​ហេតុ​ធ្វើឲ្យ​រថយន្ត​ទាំង​២​គ្រឿង​ធ្លុះធ្លាយ​ផ្នែក​ខាងក្រោយ និង​បែក​កង់​ក្រោយ​ចេញ​ផ្កាភ្លើង​ពេញ​ផ្លូវ ​បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​ ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ផ្លូវ។

ករណី​ផ្ទុះ​អាវុធ​ក្នុង​ការ​បង្ក្រាប​ទៅលើ​រថយន្ត​ដឹក​ឈើ​ខាង​លើ​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៦​ ខែ​មិថុនា ​ឆ្នាំ​២០១៦ ​ត្រង់​ចំណុច​ជិត​ព្រៃ​ចាស់ ស្ថិត​ក្នុង​ភូមិ​គីឡូ​ប្រាំបី​សង្កាត់​សាមគ្គី​- ក្រុង​- ខេត្ត​ស្ទឹងត្រែង។

ប្រភព​ពី​ប្រជាពលរដ្ឋ​ ដែល​រស់នៅ​ចំណុច​កើតហេតុ​បាន​ឲ្យ​​ដឹង​ថា ​នៅ​មុន​​ពេល​មាន​ការ​ផ្ទុះ​អាវុធ គេ​បាន​ឃើញ​រថយន្ត​សាំ​យ៉ុង​ ពណ៌​សំបក​ឪឡឹក ពាក់​​ស្លាក​លេខ​ភ្នំពេញ​2AD-4742 ​មួយ​គ្រឿង​បែក​កង់ នៅ​ចំណុច​ខាង​លើ។ ក្រោយ​​ពី​ប្ដូរ​រួច​រៀប​បើក​ចេញ ក៏​មាន​រថយន្ត​ម៉ាក​ហាយ​លែន​ឌ័​រ ពណ៌​ស្ករ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2 AA7817​ ដែល​គេ​ដឹង​ថា​ ជា​រថយន្ត​របស់​​​មន្ត្រី​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ និង​មន្ត្រី​នៃ​​​មន្ទីរ​អធិការកិច្ច ទំនាក់ទំនង​ព្រឹក​សភា​រដ្ឋសភា​ខេត្ត ​ជិះ​គ្នា​២នាក់។ ពេល​នោះ​ រថយន្ត​សាំ​យ៉ុង​ដឹក​ឈើ​បាន​ឃើញ​​​ ក៏​បក​ត្រឡប់​ក្រោយ​វិញ ហើយ​រថយន្ត​នោះ​ក៏បាន​ដេញ និង​បាន​បាញ់​ចំនួន​៤​គ្រាប់ ទៅលើ​រថយន្ត​សាំ​យ៉ុង​ដឹក​ឈើ ធ្វើឲ្យ​រថយន្ត​នោះ​ធ្លុះ​ទ្វារ​ផ្នែក​ខាង​ក្រោយ និង​បែក​កង់​ផ្នែក​ខាង​ស្ដាំ​ ចេញ​ផ្កាភ្លើង​ពេញ​ផ្លូវ​ទៅមុខ​លែង​រួច។ ចំណែក​អ្នក​បើកបរ​បាន​ចុះ​រត់​គេច​ខ្លួន​ចូល​ព្រៃ​បាត់​តែ​ម្ដង។

ប្រភព​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ​ក្រោយពី​រថយន្ត​សាំ​យ៉ុង​ដឹក​ឈើ​ត្រូវ​សមត្ថកិច្ច​បាញ់​បែក​កង់ ក៏​មាន​រថយន្ត​បា​ឡែ​ន​មួយ​គ្រឿង​ទៀត​ ជា​របស់​ឈ្មួញ​ឈើ​ឈ្មោះ​ហេង បាន​បើក​បាំង​រថយន្ត​សមត្ថកិច្ច ហើយក៏​ត្រូវ​បាន​សមត្ថកិច្ច​បាញ់​ចំនួន​៣​គ្រាប់​ទៀត​ធ្លុះ​កាង​ក្រោយ បែក​កង់​ឆ្វេង តែ​សំណាងល្អ​មិន​បណ្ដាល​ឲ្យ​មាន​មនុស្ស​គ្រោះថ្នាក់​​ ហើយ​ម្ចាស់​បាន​ចុះ​រត់​ចូល​ព្រៃ​បាត់​ដូចគ្នា។

ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ផ្លូវ​បាន​និយាយ​ថា​ ហេតុការណ៍​បង្ក្រាប​បទល្មើស​ព្រៃឈើ​ ដែល​មាន​ការ​បាញ់​បោះ​សេរី​យ៉ាង​នេះ​ដូចជា​ពុំ​ធ្លាប់​មាន​ទេ ព្រៀប​បីដូច​ជា​រឿង​ចិន​ហុងកុង​អញ្ចឹង។ ប្រការ​នេះ​បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​មានការ​ភ័យខ្លាច និង​មាន​ព្រួយបារម្ភ​​​ពី​សុវត្ថិភាព​របស់​ខ្លួន។ ហេតុ​ការណ៍ ​ដែល​ពុំ​ធ្លាប់​មាន​ត្រូវ​បាន​ប្រជាពលរដ្ឋ​សង្ស័យ​ថា ប្រហែល​មកពី​មិន​បាន​រត់ការ ដល់​ពួកគេ​​ហើយ​មើល​ទៅ ពីព្រោះ​កន្លងមក​រថយន្ត​ដឹក​ឈើ​នេះ​ ដឹក​រាប់​ឆ្នាំ​ហើយ​មិន​បង្ក្រាប ទើប​ពេលនេះ មានការ​ចុះ​បង្ក្រាប​តែ​២​នាក់ ​ដែល​ជា​មន្ត្រី​នគរបាល​សេដ្ឋកិច្ច​ និង​មន្ត្រី​អធិការកិច្ច មិន​មាន​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ចូលរួម​នោះ​ទេ។

ប្រភព​បន្ត​ថា ​ក្រោយ​ការ​ផ្ទុះអាវុធ ទើប​គេ​ឃើញ​លោក​ផាត សុផាន់​ណា ​នាយការិយាល័យ​ប្រឆាំង​បទល្មើស​ខេត្ត បាន​ដឹកនាំ​កម្លាំង​ចុះ​មកដល់​កន្លែង​កើតហេតុ និង​បាន​យក​រថយន្ត​ស្ទូច​ចំនួន​២​គ្រឿង ស្ទូច​រថយន្ត​សាំ​យ៉ុង​ដឹក​ឈើ និង​រថយន្ត​បា​ឡែ​ន ដែល​រង​ការ​បាញ់​ពី​សមត្ថកិច្ច ដឹក​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ធ្វើ​កំណត់ហេតុ ផ្ទេរ​ប្រគល់​ឲ្យ​ជំនាញ​ចាត់​ការ​បន្ត​តាម​នីតិវិធី៕

​ ​
​ ​ផ្ទុះ​អាវុធ​ជាច្រើន​គ្រាប់​​ ចេញ​ពី​រថយន្ត​របស់​សមត្ថកិច្ច ​​ក្នុង​ការ​បង្ក្រាប​រថយន្ត​ដឹក​ឈើ

ផ្ទុះ​អាវុធ​ជាច្រើន​គ្រាប់​​ ចេញ​ពី​រថយន្ត​របស់​សមត្ថកិច្ច ​​ក្នុង​ការ​បង្ក្រាប​រថយន្ត​ដឹក​ឈើ

ផ្ទុះ​អាវុធ​ជាច្រើន​គ្រាប់​​ ចេញ​ពី​រថយន្ត​របស់​សមត្ថកិច្ច ​​ក្នុង​ការ​បង្ក្រាប​រថយន្ត​ដឹក​ឈើ

ផ្ទុះ​អាវុធ​ជាច្រើន​គ្រាប់​​ ចេញ​ពី​រថយន្ត​របស់​សមត្ថកិច្ច ​​ក្នុង​ការ​បង្ក្រាប​រថយន្ត​ដឹក​ឈើ ផ្ទុះ​អាវុធ​ជាច្រើន​គ្រាប់​​ ចេញ​ពី​រថយន្ត​របស់​សមត្ថកិច្ច ​​ក្នុង​ការ​បង្ក្រាប​រថយន្ត​ដឹក​ឈើ