Samsung គិតគូរ​​រើ​ទីស្នាក់ការ​ចេញ​ពី​អង់គ្លេស

ការដែលអង់គ្លេសសម្រេចដកខ្លួនចេញពីសហភាពអឺរ៉ុប (Brexit) មិនត្រឹមតែធ្វើឲ្យតម្លៃហ៊ុននៅឡុងដុង និង លុយផោនធ្លាក់ចុះប៉ុណ្ណោះទេ ប៉ុន្តែធ្វើឲ្យក្រុមហ៊ុនធំៗពិចារណាផ្លាស់ប្ដូរទីស្នាក់ការរបស់ពួកគេចេញពីទឹកដីអង់គ្លេសថែមទៀតផង។

Samsung គិតគូរ​​រើ​ទីស្នាក់ការ​ចេញ​ពី​អង់គ្លេស

ក្នុងចំណោមក្រុមហ៊ុនធំៗ មានក្រុមហ៊ុន Samsung ដែលបានរាយការណ៍ថាកំពុងពិចារណាផ្លាស់ការិយាល័យនៅទីក្រុងឡុងដុង ទៅកាន់តំបន់ផ្សេងក្នុងសហភាពអឺរ៉ុប។ ក្រុមហ៊ុន LG ក៏កំពុងពិចារណាលើការផ្លាស់ប្ដូរទីតាំងនេះផងដែរ។

Samsung គិតគូរ​​រើ​ទីស្នាក់ការ​ចេញ​ពី​អង់គ្លេស

ហេតុផលដែលគេចង់ផ្លាស់ប្ដូរទីតាំងគឺសាមញ្ញបំផុត ដោយប្រសិនបើអង់គ្លេសចេញពីសហភាពអឺរ៉ុបរាល់ទំនិញនាំចូលត្រូវបង់ពន្ធ ហើយតម្លៃគ្រឿងអេឡិចត្រូនិកអាចនឹងត្រូវឡើងថ្លៃ ព្រោះរូបិយប័ណ្ណផោនមានកម្លាំងខ្សោយ។ ចំណុចទាំងនេះអាចបន្ថយសារសំខាន់ទីផ្សារអង់គ្លេសចំពោះ Samsung, LG និង ក្រុមហ៊ុនឯទៀត៕

ប្រភព៖ sabay

  • Samsung គិតគូរ​​រើ​ទីស្នាក់ការ​ចេញ​ពី​អង់គ្លេស已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/27  Category:កំសាន្ត
Tags: