​អ្នក​ជីក​​លូ​​​​ម៉ិកស៊ីកូ​​ ​ប្រទះ​ឃើញ​ឆ្អឹង​សត្វ​​​ដ៏​ធំ​​​អាយុ​​​១៤០០០​​ឆ្នាំ​

ក្រុមកម្មករជីកប្រព័ន្ធលូនៅរដ្ឋ Tultepec ប្រទេសម៉ិកស៊ីកូ មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយរកឃើញឆ្អឹងក្បាល និងភ្លុកដ៏វែងរបស់អំបូរដំរីរោមក្រាស់ ដែលផុតពូជលើផែនដី ដោយមានអាយុកាលជាង ១៤០០០ឆ្នាំ។

​អ្នក​ជីក​​លូ​​​​ម៉ិកស៊ីកូ​​ ​ប្រទះ​ឃើញ​ឆ្អឹង​សត្វ​​​ដ៏​ធំ​​​អាយុ​​​១៤០០០​​ឆ្នាំ​

បើតាមភិនភាគភ្លុករបស់វា អ្នកជំនាញជឿជាក់ថាសត្វនេះមានកម្ពស់ ៤,៩ម៉ែត្រ ទម្ងន់ ១០តោន និងត្រូវប្រទះឃើញខណៈកម្មករកំពុងជីកដីធ្វើប្រព័ន្ធបង្ហូរទឹកកាត់ទីក្រុង San Antonio Xahuento។ ប្រភពខាងលើសន្និដ្ឋានថា សត្វនេះបានងាប់នៅនឹងកន្លែងចន្លោះពី ១២០០០ ទៅ១៤០០០ឆ្នាំមុន ដោយធូលីដីបានគ្របដណ្ដប់យ៉ាងក្រាស់ពីមួយសតវត្សទៅមួយសតវត្ស។

ដំណើរការជីកគាស់យកនេះត្រូវបានគេធ្វើយ៉ាងផ្ចិតផ្ចង់ និងយកចិត្តទុកដាក់បំផុត ចំពោះសត្វមានទទឹងក្បាលប្រវែង ០,៩ម៉ែត្រ និងភ្លុកប្រវែង ៣ម៉ែត្រ ហើយពេលនេះគេបានយកចេញពីដីទាំងស្រុងហើយ។

ការគាស់កកាយផូស៊ីលអាយុកាលរាប់ពាន់ឆ្នាំពីក្នុងដីត្រូវបានគេធ្វើយ៉ាងប្រុងប្រយ័ត្ន ព្រោះវាអាចបាក់ជាយថាហេតុ។ នៅកន្លែងដដែល ក្រៅពីភ្លុក និងក្បាល អ្នកជំនាញក៏បានរកឃើញឆ្អឹងជំនី ឆ្អឹងជើង និងឆ្អឹងកងផ្សេងទៀតផងដែរ។

អ្នកជំនាញខាងសិក្សាសត្វផុតពូជលោក Luis Cordoba Barradas ថ្លែងថា “សត្វនេះប្រហែលត្រូវបានមនុស្សមួយក្រុមប្រមាញ់ និងកាត់ចេញពីគ្នា ដើម្បីព្រលះយកសាច់ និងស្បែកពេលវាមានអាយុ ២០ ទៅ២៥ឆ្នាំ”។ គ្រោងឆ្អឹងទាំងនេះត្រូវបានគេយកទៅសិក្សាលម្អិតហើយ៕

​អ្នក​ជីក​​លូ​​​​ម៉ិកស៊ីកូ​​ ​ប្រទះ​ឃើញ​ឆ្អឹង​សត្វ​​​ដ៏​ធំ​​​អាយុ​​​១៤០០០​​ឆ្នាំ​ ​អ្នក​ជីក​​លូ​​​​ម៉ិកស៊ីកូ​​ ​ប្រទះ​ឃើញ​ឆ្អឹង​សត្វ​​​ដ៏​ធំ​​​អាយុ​​​១៤០០០​​ឆ្នាំ​ ​អ្នក​ជីក​​លូ​​​​ម៉ិកស៊ីកូ​​ ​ប្រទះ​ឃើញ​ឆ្អឹង​សត្វ​​​ដ៏​ធំ​​​អាយុ​​​១៤០០០​​ឆ្នាំ​

ប្រភព៖ sabay

  • ​អ្នក​ជីក​​លូ​​​​ម៉ិកស៊ីកូ​​ ​ប្រទះ​ឃើញ​ឆ្អឹង​សត្វ​​​ដ៏​ធំ​​​អាយុ​​​១៤០០០​​ឆ្នាំ​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/06/27  Category:កំសាន្ត
Tags: