យន្តហោះ​សិង្ហបុរី​មួយ​គ្រឿង​ ត្រូវ​ភ្លើង​ឆេះ​ពេល​ចុះ​ចត​នៅ​ព្រលាន

ជើងហោះហើរលេខ SQ368 មួយគ្រឿងរបស់ប្រទេសសិង្ហបុរី Singapore Airlines(SIA)ដែលធ្វើដំណើរទៅកាន់ទីក្រុង Milan ប្រទេសអ៊ីតាលីថ្មីៗនេះ បានចុះចតភ្លាមៗក្រោយជួបហេតុការណ៍លេចធ្លាយប្រេងយន្តហោះ។ នេះបើយោងតាម Channel News Asia។

យន្តហោះ​សិង្ហបុរី​មួយ​គ្រឿង​ ត្រូវ​ភ្លើង​ឆេះ​ពេល​ចុះ​ចត​នៅ​ព្រលាន

យន្តហោះធុន Boeing 777-300 បានចេញដំណើរពីព្រលាន Changi ប្រទេសសិង្ហបុរីទៅក្រុង Milan នាម៉ោង២:០៥នាទីយប់ចូលថ្ងៃច័ន្ទនេះ (ត្រូវនឹងម៉ោង ១:០៥នាទីយប់នៅកម្ពុជា) ។ រយៈពេលពីរម៉ោងកន្លះក្នុងការចេញដំណើរ ជើងហោះហើរបានហោះត្រលប់មកសិង្ហបុរីវិញភ្លាមដោយសារការធ្លាយសាំងយន្តហោះ។ នេះបើតាមអ្នកដំណើរលើយន្តហោះប្រាប់ទៅសារព័ត៌មាន។

តាមការឲ្យដឹងពីក្រុមហ៊ុនជើងហោះហើរ Singapore Airlines(SIA)ផ្ទាល់ បានឲ្យដឹងថា គឺមានលោតសញ្ញាព្រមានបង្ហាញពីបញ្ហាម៉ាស៊ីនប្រេងសាំង ដូចនោះអ្នកបើកយន្តហោះបានសម្រេចចិត្តវិលត្រលប់ទៅចុះចតនៅសិង្ហបុរីវិញភ្លាម។

ក្រោយពេលចុះចតភ្លាមនៅព្រលានយន្តហោះ Changi នាវេលាម៉ោង៦:៥០នាទីព្រឹក ម៉ាស៊ីនផ្នែកខាងស្ដាំនៃយន្តហោះបានឆេះចេញជាអណ្ដាតភ្លើង។ យ៉ាងណាក្ដី ក្រុមអ្នកសង្គ្រោះបន្ទាន់ប្រចាំព្រលានយន្តហោះបានពន្លត់ភ្លើងទាន់ពេលវេលា និងបានជម្លៀសអ្នកដំណើរ ២២២នាក់ និងបុគ្គលិកបម្រើការលើយន្តហោះ១៩នាក់ ចេញពីយន្តហោះដោយសុវត្ថិភាព៕

យន្តហោះ​សិង្ហបុរី​មួយ​គ្រឿង​ ត្រូវ​ភ្លើង​ឆេះ​ពេល​ចុះ​ចត​នៅ​ព្រលាន យន្តហោះ​សិង្ហបុរី​មួយ​គ្រឿង​ ត្រូវ​ភ្លើង​ឆេះ​ពេល​ចុះ​ចត​នៅ​ព្រលាន យន្តហោះ​សិង្ហបុរី​មួយ​គ្រឿង​ ត្រូវ​ភ្លើង​ឆេះ​ពេល​ចុះ​ចត​នៅ​ព្រលាន

ប្រភព៖ sabay

  • យន្តហោះ​សិង្ហបុរី​មួយ​គ្រឿង​ ត្រូវ​ភ្លើង​ឆេះ​ពេល​ចុះ​ចត​នៅ​ព្រលាន已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/27  Category:កំសាន្ត
Tags: