រដ្ឋសភា នឹង​ពិចារណា​លើ​ប្រាក់ខែ​តំណាងរាស្ត្រ​CNRP និពន្ធដោយ : ម៉ៅ សុផា       June-27-2016, 10:11 am         379

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132រដ្ឋសភា នឹង​ពិចារណា​លើ​ប្រាក់ខែ​តំណាងរាស្ត្រ​CNRPរដ្ឋសភា​នឹង​ចាត់វិធានការ​លើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​អវត្តមាន​មិន​ព្រម​ចូល ប្រជុំ​រដ្ឋសភា និង​មិន​បំពេញការងារ​។​

អ្នកនាំពាក្យ​រដ្ឋសភា ដែល​មកពី​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន បាន​ឲ្យ​ដឹងថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា បាន​ទុក​ភារកិច្ច​ឲ្យ​គណកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ​និង​សវនកម្ម ត្រួតពិនិត្យ​និង​ពិចារណា​លើ​ករណី​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មិន​ចូល​បំពេញការងារ​ខ្លួន​នេះហើយ ។

ថ្លែង​ចំពោះមុខ​អ្នកកាសែត​ក្រោយពី​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹក​នេះ​លោក ឈាង វុន ព្រលយ​ពាក្យ​ដាក់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ថា បើ​ចង់បាន​ប្រាក់ខែ​លុះតែ​តំណាងរាស្ត្រ​ចូល​បំពេញការងារ បម្រើ​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​។​

កន្លងមក​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​អះអាងថា តំណាងរាស្ត្រ​ទាំងអស់​មិនអាច​ចូលរួម​បំពេញការងារ​ក្នុង​រដ្ឋសភា​បានទេ ដោយសារតែ​មានការ​ធ្វើ​ទុក្ខ​បុក​ម្នេញ និង​រំលោក​អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ​គណបក្ស​ខ្លួន​។ បើតាម​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ គណបក្ស​លោក​ប្រមូលផ្ដុំ​ជួបជុំ​ជាមួយ​ប្រជាពលរដ្ឋ​នៅក្រៅ​រដ្ឋសភា​រហូតទល់​តែមាន​ដំណោះស្រាយ​សមស្រប​ទើប​ពួកគេ​អាច​ចូល​បំពេញការងារ​ក្នុង​រដ្ឋសភា​វិញ​៕